Home Blog Page 187

ដំណឹងល្អ !!! ក្រសួងសុខាភិបាល ប្រកាសពីការចុះទិដ្ឋាការ បញ្ជីការផលិតឱសថការចុះបញ្ជីគ្រឹះស្ថានផលិតឱសថមកពីបរទេស និងការចុះប្រវេទន៍គ្រឿងសម្អាងតាមប្រព័ន្ធអនឡាញ

0

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាស ស្ដីពី «ការចុះទិដ្ឋាការ បញ្ជិកាផលិតឱសថ ការចុះបញ្ជីគ្រឹះស្ថាន ផលិតឱសថមកពីបរទេស និងការចុះប្រវេទន៍ គ្រឿងសម្អាងតាមប្រព័ន្ធអនឡាញ»។

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ការចុះទិដ្ឋាការ បញ្ជិកាផលិតឱសថ ការចុះបញ្ជីគ្រឹះស្ថាន ផលិតឱសថមកពីបរទេស និងការចុះប្រវេទន៍ គ្រឿងសម្អាងតាមប្រព័ន្ធអនឡាញនេះ គឺដើម្បីលើកកម្ពស់បន្ថែមទៀត នូវប្រសិទ្ធិភាព គុណភាព សុវត្ថិភាព តម្លាភាព គ្រប់ផលិតផលដែលចូលមកកម្ពុជា៕ប្រភព៖ Fresh News

ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសដូចខាងក្រោម៖

 

សូមអបអរផង !! ក្រុមយុវជនអាយុក្រោម ១២ ឆ្នាំ ភ្នំពេញក្រោន នឹងត្រូវទៅ ចូលរួមពានរង្វាន់ Soong Ching Ling Cup 2019 នៅ ប្រទេសចិនដើមខែ សីហា ខាងមុខនេះ

0

ក្រុម​យុវជន​អាយុ​ក្រោម​១២​ឆ្នាំ ភ្នំពេញ​ក្រោ​ន នឹង​ក្លាយជា​បេក្ខភាព​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ក្នុងចំណោម​បណ្តា​ប្រទេស​នា​តំបន់​អាស៊ាន​ផ្សេងទៀត ត្រូវ​ទៅ​ចូលរួម​ពានរង្វាន់ Soong Ching Ling Cup 2019 នៅ​ប្រទេស​ចិន ដើមខែ​សីហា ខាងមុខនេះ នេះ​បើ​យោងតាម​ការប្រកាស​ដោយ​ក្លឹប​ផ្ទាល់ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​។

​ព្រឹត្តិការណ៍​ គឺ​ត្រូវ​បានធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ​ដោយមាន​ចិន ធ្វើជា​ម្ចាស់ផ្ទះ តាមរយៈ​ការអញ្ជើញ​ក្រុម​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចូលរួម ដែល​មាន​រយៈពេល ៨​ថ្ងៃ ធ្វើឡើង​ដោយមាន​ការប្រកួត​ផង និង​ចែករំលែក​បទពិសោធន៍ តាមរយៈ​ការផ្លាស់ប្ដូរ​វប្បធម៌​ផ្សេងៗ​ពីគ្នា​តាម​ប្រទេស​រៀងៗ​ខ្លួន ក៏ដូចជា​រឹតចំណង​មិត្តភាព​ផងដែរ​។

​សម្រាប់​ក្រុមយុវជន​អាយុ​ក្រោម​១២​ឆ្នាំ ភ្នំពេញ​ក្រោ​ន នៅ​ឆ្នាំនេះ​នឹងត្រូវ​ដឹកនាំ​អ្នកគ្រូ​បង្វឹក ម៉ៅ សា​វីន រួមជាមួយ​ជំនួយការ​២​រូប​ទៀត​មាន លោក គីម លាប​ហ្វុ​ង និង​អ្នកគ្រូ ង៉ែ​ន សម្រស់ នឹងត្រូវ​ដឹកនាំ​ក្រុម​កីឡាករ​ចំនួន​១៥​នាក់​ដើម្បី​ទៅ​ចូលរួម​ពានរង្វាន់​ខាង​លើ ដែល​គ្រោង​ចាប់ផ្តើម​ពីថ្ងៃ​ទី​០២ ដល់​ថ្ងៃទី​០៩ ខែសីហា នៅ​ទីក្រុង Xianghe ខេត្ត Hebei ប្រទេស​ចិន​។

ការប្រកួត​នឹង​មាន​ការចូលរួម​ពី​ក្រុម​មកពី​តាម​បណ្តា​ប្រទេស​ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍ បូករួម​ចិន​ជា​ម្ចាស់ផ្ទះ​។ បញ្ជាក់​សម្រាប់​រូបមន្ត​នៃ​ការប្រកួត​គឺ៧​ទល់​៧​។

ចាំបាន​ថា ​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​មាន​យុវជន​ក្មេងៗ​ចំនួន ១៥០​នាក់​បាន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ដដែល​ខាងលើ​នេះ​ ដោយមាន​ប្រទេស​ចំនួន​៨​ចូលរួម រួមមាន​ម្ចាស់ផ្ទះ​ចិន កម្ពុជា ឡាវ ថៃ វៀតណាម មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី និង​ហ្វីលីពីន ខណៈ​សិង្ហ​បុរី និង​ម៉ាឡេស៊ី រួមជាមួយ​ទី​ម័​រ​ខាងកើត​ពុំបាន​ចូលរួម​ឡើយ​។

ជា​លទ្ធផល​កាលពី​ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង ក្រុម​ដែល​ទទួល​បាន​ជើងឯក​គឺ​ក្រុម U-12 ឡាវ ស្រប​ពេល​ដែល​ថៃ បាន​លេខ​២ និង​ម្ចាស់ផ្ទះ​ចិន ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣៕ប្រភព៖ Kampuchea Thmey Daily

 

កម្ពុជាត្រូវនាំយក អំបិលប្រមាណ៥ម៉ឺនតោន ពីចិនមកផ្គត់ផ្គង់លើទីផ្សារនៅឆ្នាំ២០១៩នេះ

0

(ភ្នំពេញ)៖ លោក ប៊ុន បារាំង សហប្រធានសហគមន៍អ្នកផលិតអំបិលកំពតកែប បានឲ្យដឹងថា នៅឆ្នាំ២០១៩នេះ កម្ពុជាត្រូវការនាំយកអំបិលប្រមាណ៥ម៉ឺនតោន មកផ្គត់ផ្គង់លើទីផ្សារ ខណៈបច្ចុប្បន្ននេះ អំបិលក្នុងស្ដុកត្រៀមផ្គត់ផ្គង់មានត្រឹម៣ម៉ឺនតោនប៉ុណ្ណោះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ លោក ប៊ុន បារាំង បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជានឹងខ្វះខាតអំបិលផ្គត់ផ្គង់ប្រមាណ៥ម៉ឺនតោន ព្រោះបច្ចុប្បន្នអំបិលផលិតបានត្រឹម៣ម៉ឺនតោនប៉ុណ្ណោះ ដែល៣ម៉ឺនតោននេះមិនអាចផ្គត់ផ្គង់លើទីផ្សារបានឡើយ។ ប៉ុន្ដែ៥ម៉ឺនតោននេះមិនប្រាកដថា នាំចូលទាំងអស់នោះទេ អាស្រ័យលើស្ថានភាពជាក់ស្ដែង គ្រាន់តែថាអំបិលខ្វះ៥ម៉ឺនតោនក្នុងការផ្គត់ផ្គង់»។

លោកបន្ដថា សហគមន៍មិនទាន់ដឹងច្បាស់ពីការនាំចូលនោះឡើយ ទាល់តែមានការសម្រេចពីក្រុមប្រឹក្សាភិបាលសម្រេចសិន ទើបអាចធ្វើការនាំចូលបាន បើមិនទាន់សម្រេចខាងសហគមន៍ មិនអាចនាំចូលបានឡើយ។

លោកបញ្ជាក់ថា «បញ្ហាដែលធ្វើឲ្យអំបិលនៅតែមិនអាចផលិត បានដោយសារតែអាកាសធាត នៅក្នុងខេត្តកំពត មានភ្លៀងធ្លាក់ច្រើន បើគិតទៅ៣ឆ្នាំមកនេះ អាកាសធាតុមិនអំណោយផល ពោលគឺភ្លៀងឥតឈប់ ទើបធ្វើឲ្យការផលិតអំបិលមិនបាន និងតម្រូវឲ្យមានការនាំចូល ដើម្បីផ្គត់ផ្គង់លើទីផ្សារ»។

លោកបញ្ជាក់បន្ថែមថា ការនាំចូលអំបិលពីប្រទេសចិននេះមិនជះឥទ្ធិពល ដល់ការផលិតអំបិល ក្នុងស្រុកនោះឡើយ ដោយសារតែការនាំចូលនេះ យើងធ្វើការប្រៀបធៀបគ្នា ដោយបានគិតជាមុនថា ខ្វះអំបិលប៉ុណ្ណានាំចូលប៉ុណ្ណឹងមិនបានកំណត់ថា ត្រូវនាំមកទាំង៥ម៉ឺនតោននោះឡើយ ពេលណាអំបិលកម្ពុជាផលិតបានយើងនឹងផ្អាកក្នុងការនាំចូល គ្រាន់តែចង់បញ្ជាក់ថា អំបិលដែលខ្វះ គឺខ្វះ៥ម៉ឺនតោន ដោយអំបិលត្រូវការ១០ម៉ឺនតោន ក្នុង១ឆ្នាំសម្រាប់ផ្គត់ផ្គង់លើទីផ្សារ។

លោកឲ្យដឹងថា សហគមន៍មិនធ្វើឲ្យប៉ះពាល់ ដល់ការផលិតអំបិលរបស់ប្រជាកសិករឡើយ ដោយការនាំចូលអំបិលនេះ គ្រាន់តែជាការបំពេញបន្ថែម។

លោក ឡាំង គឹមឡេង អគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច-មធ្យម និងសិប្បកម្ម បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រសួងមិនទាន់បានទទួលដំណឹងពី បំណងនៃការនាំចូលអំបិលប្រមាណ៥ម៉ឺនតោននេះទេ។

លោកធ្លាប់បានបញ្ជាក់ថា ការនាំចូលអំបិលពីបរទេសមិនមែនជាជម្រើសល្អ សម្រាប់កម្ពុជាឡើយ ដោយក្រសួងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ លើការកាត់បន្ថយការពឹងផ្អែកលើអាកាសធាតុ ចំពោះការផលិតអំបិល។

សូមបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយ ដែលកម្ពុជាប្រឈមនឹង ការខ្វះខាតអំបិលពោលកាលពីឆ្នាំ២០០៨ កម្ពុជាធ្លាប់ជួបបញ្ហានេះម្ដងដែរ។ ដោយឡែក ក្នុងឆ្នាំ ២០១៦ កម្ពុជាផលិតអំបិលបាន១៤ម៉ឺនតោន ដែលបរិមាណនេះ លើសតម្រូវការប្រើប្រាស់។

ជាទូទៅបរិមាណដែលផ្គត់ផ្គង់គ្រប់គ្រាន់តែ១០ម៉ឺនតោនប៉ុណ្ណោះ ប៉ុន្ដែសម្រាប់ឆ្នាំ២០១៧-២០១៨វិញ ទិន្នផលអំបិលធ្លាក់ចុះ ដោយសារតែកត្តាអាកាសធាតុហើយឆ្នាំ២០១៩នេះ កម្ពុជានៅតែបន្ដខ្វះខាតអំបិល និងត្រូវតែនាំចូលអំបិលពីប្រទេសផ្សេង៕ប្រភព៖ Fresh News

សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវចុះពិនិត្យដល់ទីតាំងដែលកំពុងកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិក

0

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវចុះពិនិត្យដល់ទីតាំងដែលកំពុងកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។ ការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះ «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ណែនាំដល់បណ្ដាខេត្ត ដែលមានការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្រ្វិក សូមចុះពិនិត្យតាមដានដល់ទីតាំងផ្ទាល់ ដើម្បីចាត់វិធានការបានទាន់ពេលវេលា»។ប្រភព៖ Fresh News

ក្ដៅៗ !! ផ្លាកយីហោដែលបានតម្លើងដាក់តាំងរំលោភលើចំណី ផ្លូវសាធារណៈរបស់រដ្ឋ ត្រូវបានអាជ្ញាធរកាត់ចេញនៅឬស្សីកែវ

0

(ភ្នំពេញ)៖ ផ្លាកយីហោដែលបានតម្លើងដាក់តាំងរំលោភលើចំណី ផ្លូវសាធារណៈរបស់រដ្ឋ បណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ ចំនួន៤ផ្ទាំងទៀតហើយ ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ ចាត់វិធានក្ដៅក្នុងការកាត់ចេញយកមករក្សាទុក ក្រោយពីកាត់ផ្លាកប៉ានណូ ចំនួន៨ផ្ទាំង និងកាត់នូវការតម្លើងអក្សរខុសពីអក្សរជាតិ ដោយគ្មានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ ដែលដាក់ចេញដោយសាលារាជធានីភ្នំពេញ។

វិធានការក្ដៅកាត់ផ្លាកយីហោចំនួន៤ផ្ទាំង ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ របស់អាជ្ញាធរខណ្ឌឫស្សីកែវនេះ ដឹកនាំដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ និងប្រធាន អនុប្រធានការិយាល័យជុំនាញនានា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។

នាយករងរដ្ឋបាលខណ្ឌ លោក ស៊ូ សារ៉ាត់ បានឲ្យដឹងផងដែរថា នៅក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវសាធារណៈ ដែលជាគោលការដាក់ចេញដោយ សាលារាជធានីភ្នំពេញ គឺត្រូវបានអនុវត្តឡើងជាប្រចាំក្នុងគោលដៅទប់ស្កាត់នូវការរំលោភបំពានផ្សេងៗ លើផ្លូវសាធារណៈរបស់រដ្ឋ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ឬបង្កជាគ្រោះថ្នាក់ចរាចរដល់អ្នកធ្វើដំណើរជាដើម ដោយសារប្រជាអាជីវករ បានដាក់តាំងទំនិញ ឬសម្ភារ ក៏ដូចជាតម្លើងផ្លាកយីហោផ្សេងៗ ដើម្បីប្រកបរបរអាជីវកម្មរបស់ខ្លួនលយលើចិញ្ចើមផ្លូវ។ប្រភព៖ Fresh News

 

 

 

 

 

លោក រីដា វិ នប្រធានការិយាល័យសុខភាព សត្វ ខេត្តត្បូងឃ្មុំត្រូវបាន លោករដ្ឋមន្ត្រី ក្រសួងកសិកម្មបានសម្រេច ដកចេញពី ដំណែង

0

ភ្នំពេញ​ ៖​ លោក រី ដា​វិ​ន ប្រធាន​ការិយាល័យ​បសុខភាព​សត្វ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន លោក​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានសម្រេច​ដក លោក រី ដា​វិ​ន ប្រធាន​ការិយាល័យ​បសុខភាព​សត្វ​ខេត្ត​ត្បូងឃ្មុំ ចេញពី​ដំណែង បន្ទាប់ពី​កើតមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ និង​ដោយសារ ការដឹកនាំ មាន ភាពមិនប្រក្រតី​មួយចំនួន​។

លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា នេះ ថា ការ​ដក​ប្រធាន​ការិយាល័យ​សុខភាព​សត្វ​នៅ​ខេត្ត​ត្បូងឃ្មុំ បានសម្រេច​ដក​តាំងពី​ដើម​សប្តាហ៍​មក​ម្ល៉េះ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា “​ទាក់ទង​បញ្ហា​នេះ គឺ​តាម​អ្វី​ដែល​មន្ត្រី​របស់​យើង​ចុះ​ធ្វើការ គាត់ (​ប្រធាន​ការិយាល័យ​សុខភាព​សត្វ​នៅ​ខេត្ត​ត្បូងឃ្មុំ​) មិនសូវ​សហការ​ពេញលេញ ហើយ​គាត់​រៀង​សោះ​រង្គើ​ញ​រឿង​ការងារ​សហការ​ជាមួយ​ក្រុមការងារ​ដែល​ចុះ​ពី​កណ្តាល​ទៅ ហើយ​យើង​តាមដាន​មើល​សកម្មភាព​កន្លងទៅ​នេះ ឃើញ​មាន​ជួប​បញ្ហា​ចឹ​ង ហើយក៏​យើង​បាន​ធ្វើ​ការណែនាំ​មួយ​ជំហាន​ដែរ ប៉ុន្តែ​ហាក់បីដូចជា​មិនសូវ​បាន​កែលម្អ​បាន​ល្អ​ប្រសើរ បាន​ឈាន​ទៅ​ដល់​ការដក ព្រោះ​យើង​បាន​ទុក​ពេល​ឲ្យ​គាត់​មួយខែ​ជាង​លើ​បញ្ហា​នឹង​”​។

តុល្យការ​ចុងក្រោយ​នៃ​មហន្តរាយ​ដោយសារតែ​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ​នៅ​ក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បណ្តាល​ឲ្យ​សត្វ​ជ្រូក​ដែល​ប្រជាកសិករ​ចិញ្ចឹម​ចំនួន ៣៣៧​ក្បាល បាន​ងាប់ ក្នុងចំណោម​ជ្រូក​ជាង ៩០០០​ក្បាល ដែល​ចិញ្ចឹម​ក្នុងស្រុក គិត​មក​ត្រឹម​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​។ ជាមួយ ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​មៀន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដែល​កំពុង​ទទួលរង​នូវ​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ចាត់វិធានការ​បន្ទាន់​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដ៏​សាហាវ​នេះ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ផង និង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដោយសារតែ​អាច​ធ្វើ​ឲ្យ​មុខរបរ​ចិញ្ចឹម​ជ្រូក​របស់​ពលរដ្ឋ​ប្រឈមមុខ​នឹង​ការខាតបង់​ដើមទុន​កាន់​តែ​ខ្លាំង​។ នៅ​ក្នុង​នោះ ប្រជាពលរដ្ឋ​ចំនួន ៤៦​គ្រួសារ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​ពលរដ្ឋ​កំពុង​មាន​ឲ្យ​បាន​ឆាប់រហ័ស និង​បាន​លើកឡើង​ថា ​ស្ថានភាព​ផ្ទុះ​ជំងឺ​នេះ មិនមែន​មិន​ធ្ងន់ធ្ងរ​ឡើយ ព្រោះ​បាន​ធ្វើ​ឲ្យ​ជ្រូក​ពួកគាត់​ងាប់​ជាច្រើន​ក្បាល និង​បាន​ខាតបង់​ប្រាក់​យ៉ាងច្រើន​រួចស្រេច​ទៅហើយ​។

​ស្ថានភាព​នៃ​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​បង្ហាញ​ក្តី​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង ខណៈ​របាយការណ៍​នៃ​ជ្រូក​ងាប់​បាន​រីក​រាលដាល​ចេញពី​ឃុំ​មៀន ដែល​មាន​ជ្រូក​ងាប់​ចំនួន ១៨៣ ក្បាល ដល់​ឃុំ​អំពិល​តា​ពក ដែល​មាន​ជ្រូក​ងាប់​ចំនួន ៥៨​ក្បាល ឃុំ​ព្រះ​ធាតុ​មាន​ជ្រូក​ងាប់​ចំនួន ៦២​ក្បាល​។ ចំណែក​ឃុំ ៤ ទៀត​របស់​ស្រុក​នេះ​ក៏​មាន​ជ្រូក​ងាប់​ផង​ដែរ៕ប្រភព៖ Kampuchea Thmey Daily

 

 

 

 

 

លុយខុសច្បាប់ !!! ដែលសមត្ថកិច្ចចាប់បានចូលមកកម្ពុជាចំនួន ៧.៥ លានដុល្លារអាមេរិក រហូតមកដល់ពេលនេះ

0

(ភ្នំពេញ)៖ រហូតដល់ពេលនេះ លុយខុសច្បាប់នាំចូលមកប្រទេសកម្ពុជា ដែលសមត្ថកិច្ចឃាត់បាន នៅតាមច្រកអន្តរជាតិមានចំនួន ៧.៤លានដុល្លារអាមេរិកហើយ។ នេះបើតាមការបញ្ជាក់របស់ សម្តេចក្រឡាហោម ស ខេង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីទិវាប្រជាជនពិភពលោក លើកទី៣០ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លុយខុសច្បាប់ទាំងនោះ ត្រូវបានតម្កល់នៅធនាគារជាតិ ដើម្បីស្រាវជ្រាវរកប្រភពដើម ចំណែកឯជនដែលនាំលុយខុសច្បាប់នេះ ចូលមកក៏ត្រូវបានឃុំខ្លួនផងដែរ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ពេលនេះ វាមានទាំងអស់ ៧,៤លានដុល្លារ ប៉ុន្តែលុយទាំងអស់នេះ គឺយើងឃាត់ទុកជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវ តើលុយនោះ មានប្រភពត្រឹមត្រូវ ឬមិនត្រឹមត្រូវ»។

លុយដុល្លារ ដែលមិនមានប្រភពច្បាស់លាស់ ត្រូវបានសមត្ថកិច្ចកម្ពុជា រឹបអូសបានជាបន្តបន្ទាប់ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ភាគច្រើននៃលុយគ្មានប្រភពច្បាស់លាស់ ដែលត្រូវចាប់បាននេះ នាំចូលដោយជនជាតិចិន មកពីហុងកុង។

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក៏បានចាប់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន៣នាក់ ដែលបាននាំលុយចំនួន ៣,៥២០,០០០ដុល្លារអាមេរិក ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។ ដោយឡែក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគយ និងនគរបាលអន្តោប្រវេសន៍ប្រចាំនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដោយបានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់ ដោយរឹបអូសយកដុល្លារ បានជាង២លានដុល្លារផងដែរ។ កាលពីប៉ុន្មានថ្ងៃមុន មន្រ្តីគយ ក៏ឃាត់ខ្លួនជនជាតិចិន៣នាក់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ ដោយរឹបអូសបានលុយជិត ១លានដុល្លារផងដែរ។

សម្តេចក្រឡាហោម ស ខេង បានអះអាងថា មួយរយៈពេលចុងក្រោយនេះ ការនាំចូលលុយខុសច្បាប់មកកាន់ប្រទេសកម្ពុជា មានច្រើនជាង៥ករណី ដែលសមត្ថកិច្ច កំពុងតែស៊ើបអង្កេត និងសុំកិច្ចសហការពីប្រទេសពាក់ព័ន្ធថែមទៀត។

ពាក់ព័ន្ធនឹងករណីលុយខុសច្បាប់ពីហុងកុង សម្តេចបានបញ្ជាក់ថា រហូតដល់ពេលនេះ មិនទាន់ស៊ើបអង្កេតច្បាស់លាស់នៅឡើយទេ ដោយសារតែហុងកុងកំពុងមានបញ្ហា ហើយប៉ូលិសហុងកុងសុំពន្យារពេល។

សម្តេចបន្តថា រហូតដល់ពេលនេះកម្ពុជាមិនបានបញ្ជូនជនពាក់ព័ន្ធនឹងការនាំលុយខុសច្បាប់ចូលមកកាន់កម្ពុជានេះ ទៅកាន់ប្រទេសដើមរបស់ពួកគេវិញនៅឡើយទេ ដោយរង់ចាំស៊ើបអង្កេតសិន៕ប្រភព៖ Fresh News

 

 

 

 

 

 

វីវរហើយ!! ជំងឺបេស្តជ្រូកកើតមាននៅស្រុកអររាំងឪ ប្រជាពលរដ្ឋស្នើសុំអោយមានដំណោះស្រាយជាបន្ទាន់

0

(ត្បូងឃ្មុំ)៖ ជ្រូកនៅក្នុងស្រុកអូររាំងឪដែលរងការវាយប្រហារដោយជំងឺបេស្តជ្រូក បានងាប់ជារៀងរាល់ថ្ងៃបង្កទៅជាក្តីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋជាម្ចាស់ជ្រូក ខណៈវិធានការជាដំណោះស្រាយត្រូវបានគេមើលឃើញថាមានភាពយឺតយ៉ាវនៅឡើយ។

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នេះ ក្នុងភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានឈានដល់ផ្ទុះការតវ៉ាសុំកិច្ចអន្តរាគមន៍នានាពីអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ។ ប្រជាពលរដ្ឋជាអ្នកចិញ្ចឹមជ្រូកដែលរងការវាយប្រហារដោយជំងឺបេស្តជ្រូកនេះ បានស្នើសុំលក់ជ្រូកដែលនៅរស់ និងជួយឧបត្ថម្ភជាថវិកាដល់ជ្រូកដែលងាប់។

ប្រជាពលរដ្ឋដែលតវ៉ាបានបន្ថែមថា ប្រសិនបើមិនឱ្យពួកគេលក់ជ្រូកចេញទេ មិនមានប្រាក់សងបំណុលធនាគារនោះឡើយ។

ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចិញ្ចឹមជ្រូកប្រមាណ ៨៤៨គ្រួសារ។ ជ្រូកដែលចិញ្ចឹមទាំងកូន មេ និងចិញ្ចឹមយកសាច់ មានចំនួនជាង ៩ពាន់ក្បាល។ មកដល់បច្ចុប្បន្នជំងឺបេស្តជ្រូកធ្វើឱ្យងាប់ជ្រូកប្រមាណ ៣៣៧ក្បាល និង៦៧ក្បាលទៀតកំពុងមានជំងឺ។

ប្រជាពលរដ្ឋ បានសម្តែងការព្រួយបារម្ភថា ពួកគេនឹងត្រូវខាតបង់កាន់តែខ្លាំងប្រសិនបើមិនមានដំណោះស្រាយណាមួយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាទេនោះ ខណៈពួកគេមើលឃើញថា វិធានការដំណោះស្រាយរបស់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមិនបានឆ្លើយតបនឹងបញ្ហានៅឡើយ៕
ប្រភព៖ Fresh News

 

 

សូមចូលរួមត្រេកអរ!! ដល់សិស្សដែលបោះបង់ចោលការសិក្សា ក្រសួង២ពង្រីកមណ្ឌលសិក្សាអប់រំកម្រិតមូលដ្ឋានតាម អឺនធឺណិតដោយ ឥតគិតថ្លៃ

0

ភ្នំពេញ ​៖ ​ក្រសួង​២ ពង្រីក​មណ្ឌល​សិក្សាអប់រំ​កម្រិត​មូលដ្ឋាន​តាម​អឺ​ន​ធឺ​ណិ​ត​ដោយ​ឥតគិតថ្លៃ ចំនួន​២​បន្ថែមទៀត សម្រាប់​សិស្ស​បោះបង់ចោល​ការសិក្សា ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ឱកាស​សិក្សា​ឡើងវិញ​រហូតដល់​បញ្ចប់​ថ្នាក់​ទី​៩​។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​រួមគ្នា របស់​ក្រសួង​ការងារ​បណ្ដុះបណ្ដាល និង​វិជ្ជាជីវៈ ក្រសួង​អប់រំ​យុវជន និង​កីឡា​និង​អង្គការ​យូណេស្កូ​ចុះ​ថ្ងៃទី​១០​កក្កដា​ ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា​ មណ្ឌល​សិក្សា​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ិន​ធឺ​ណេ​ត ចំនួន​២​បន្ថែម​ទៀត​នេះ​មាន​ទីតាំងនៅ​ខេត្ត​សៀមរាប​ដែល​ត្រូវ​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១១ កក្កដា​នេះ​ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ​និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​សៀមរាប។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ការពង្រីក​វិសាលភាព​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ិន​ធឺ​ណេ​ត ដែល​មាន​វគ្គ​សិក្សា​ចំនួន ១១ មុខ សម្រាប់​ឲ្យ​សិស្ស​បោះបង់ចោល​ការសិក្សា​ជ្រើសរើស​សិក្សា ដោយ​ឥតគិតថ្លៃ​នេះ គឺ​ដើម្បី​ផ្ដល់​នូវ​ការអប់រំ​ដែលមាន ភាព​បត់បែន ដល់​យុវជន​ដែល​បាន​បោះបង់​ការសិក្សា ដើម្បី​ឲ្យ​ពួកគេ​បញ្ចប់​ការសិក្សា​ថ្នាក់​មូលដ្ឋាន ដែលមាន​តម្លៃ​ស្មើនឹង​ថ្នាក់​ទី​៩​និង​ជួយ​ឲ្យ​យុវជន​កម្ពុជា​អាច​មាន​លទ្ធភាព​បន្ត​ការសិក្សា​ប្រកបដោយ​ចំណេះដឹង និង ជំនាញ​ច្បាស់លាស់ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផលិតភាព និង​បំនិន​ជីវិត​។

គួរ​បញ្ជាក់​ថា សិស្ស​ដែល​បាន ចុះឈ្មោះ នឹងត្រូវ​បាន​ផ្តល់​ជូន​នូវ​សេវា​អ៊ិន​ធឺ​ណេ​ត​ដោយ Smart Axiata ដោយ​ឥតគិតថ្លៃ​សម្រាប់​ការ សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ស្របតាម​តម្រូវការ​របស់​ពួកគេ​។ ចំពោះ​សិស្ស​ដែល​បានបញ្ចប់​មុខវិជ្ជា​ទាំងអស់នេះ​ដោយ​ជោគជ័យ នឹង​ឆ្លងកាត់​ការវាស់ស្ទង់​សមត្ថភាព​តាមរយៈ​ការប្រឡង និង​ទទួលបាន​វិញ្ញាបនបត្រ​អប់រំ​មូលដ្ឋាន និង​មានឱកាស​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​វិជ្ជាជីវៈ ឬក៏​នៅតាម គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

កម្មវិធី​នេះ គឺ​មាន​ការ​គាំទ្រ​ពី​ក្រុមការងារ​ផ្តួចផ្តើម​កម្មវិធី​របស់​អង្គការសហប្រជាជាតិ ស្តីពី​ការងារ​យុវជន​នៅ កម្ពុជា វគ្គ​សិក្សា​ប៊ី​ប​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​នៅលើ​បណ្តាញ​នៃ​កម្មវិធី Moodle ជា​ភាសា​ខ្មែរ ដែលមាន ការ​សហការ​រវាង ប៊ី​ប និង មជ្ឈមណ្ឌល EdTech នៃ​អង្គ​ការអប់រំ​ពិភពលោក ដែល​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​សាក ល្បង​នៅក្នុង ១០​មណ្ឌល​សិក្សា ក្នុង​នោះ​រួមមាន ៥​មណ្ឌល នៅ​រាជធានី​ភ្នំពេញ​និង ៥ មណ្ឌល នៅ​ខេត្តសៀមរាប។

លោក រស់ សុ​វាចារ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ធ្លាប់​បាន​មានប្រសាសន៍ថា​ កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណិ​ត​ ឬ​ ហៅថា​ប៊ី​ប​នេះ​គឺ​តម្រូវ​ឲ្យ​សិស្ស​សិក្សា​ដោយ​ខ្លួនឯង​តាមរយៈ​ទូរស័ព្ទ ថេប​ប្លែ​ត ឬ​កុំព្យូទ័រ​បាន​ដោយ​ឥតគិតថ្លៃ​នៅ​គ្រប់​ទីកន្លែង​ដូចជា​នៅផ្ទះ ឬ​នៅ​កន្លែង​ណាក៏ដោយ ដែល​អាច​ភ្ជាប់​អ៊ីនធឺណិត​បាន។

លោក​បាន​បន្ត​ថា ​ប៉ុន្តែ​ជា​ជំហាន​ដំបូង​នេះ​ក្រសួង​ចង់​ឲ្យ​យុវជន​រៀន​នៅ​មជ្ឈមណ្ឌល​ផ្ទាល់​តែម្តង​ព្រោះថា ​នៅ​ក្នុង​មជ្ឈមណ្ឌល​នីមួយៗ​មាន​បំពាក់​ថេប​ប្លែ​ត​ចំនួន​១០​គ្រឿង​សម្រាប់​ឲ្យ​សិស្ស​រៀន​ទៅលើ​មុខវិជ្ជា​ចំនួន​១១ រួមមាន​ភាសា​ខ្មែរ គណិតវិទ្យា​កម្រិត​១ និង​កម្រិត​២ គីមីវិទ្យា រូបវិទ្យា យេនឌ័រ មូលដ្ឋានគ្រឹះ​មុខរបរ ភាសា​អង់គ្លេស សហគ្រិនភាព ទេសចរណ៍ និង​បច្ចេកវិទ្យា​ព័ត៌មាន​។

លោក​បាន​បន្ថែម​ទៀត​ថា ​តាម​គម្រោង​កម្មវិធី​នេះ​នឹង​បង្កើត​មជ្ឈមណ្ឌល​សិក្សា​ចំនួន​១០​កន្លែង​ដែល​៥​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​៥​កន្លែង​ទៀត​នៅ​ខេត្ត​សៀមរាប​ ដែល​ការសិក្សា​មាន​រយៈពេល​៦​ទៅ​៨​ខែ​ដោយ​ក្នុង​១​វគ្គៗ​មាន​សិស្ស​ចូលរៀន​ចំនួន​២៥​នាក់​សិក្សា​តាមរយៈ​ទូរស័ព្ទ ថេប​ប្លែ​ត​ឬ​កុំព្យូទ័រ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ឧបត្ថម្ភ​ស៊ីម​កាត​ដោយ​ក្រុមហ៊ុន​ស្មា​ត​ដោយ​ឥតគិតថ្លៃ​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​អ្នក​សិក្សា​ត្រូវ​ទៅកាន់​មជ្ឈមណ្ឌល​ចំនួន​២​ដង​ក្នុង​១​ខែ​ដើម្បី​ឲ្យ​គ្រូ​ធ្វើតេស្ត​វាស់​សមត្ថភាព​រហូត​ដល់​ប្រឡង​បញ្ចប់​វគ្គ​សិក្សា​ដែល​ទទួល​បាន​សញ្ញាប័ត្រ​ដែល​មាន​តម្លៃ​ស្មើនឹង​បញ្ចប់​ថ្នាក់​ទី៩​ និង ​បន្ត​ចុះឈ្មោះ​ចូលរៀន​ជំនាញ​ផ្សេងៗ​តាម​សាលា​បណ្តុះ​បណ្តាល​នៅក្នុង​កម្មវិធី​ស្ពាន​ចម្លង​របស់​ក្រសួង​ការងារ។

បើ​តាម​របាយការណ៍​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ឆ្នាំ​សិក្សា​២០១៧ ២០១៨​បាន​បង្ហាញ​ថា ​អត្រា​បោះបង់​ការសិក្សា​នៅ​កំរិត​មធ្យម​សិក្សា​ទុតិយភូមិ មាន​ចំនួន​១៨,៣ ភាគរយ ស្រី​មាន ១៧ ភាគរយ​៕ប្រភព៖ Kampuchea Thmey Daily

 

 

 

 

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេងបានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា បើមានករណីក្ដៅខ្លួនខ្លាំង ដាក់ថ្នាំមិនចុះកំដៅ សូមប្រញាប់មកកាន់មន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពជាបន្ទាន់ ដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់ជីវិត ដោយជំងឺគ្រុនឈាម

0

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា បើមានករណីក្ដៅខ្លួនខ្លាំង ដាក់ថ្នាំមិនចុះកំដៅ សូមប្រញាប់មកកាន់មន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពជាបន្ទាន់ ដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់ជីវិត ដោយជំងឺគ្រុនឈាម ។

ការថ្លែងបែបនេះ របស់លោកវេជ្ជបណ្ឌិត ងី មានហេង ក្នុងឱកាសអញ្ជើញអាជីវករលក់ឱសថ តាមឱសថស្ថាននានា ចូលរួមប្រជុំផ្សព្វផ្សាយ ការបង្ការ ទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ នៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។

ជាងនេះទៅទៀត ប្រធានមន្ទីររាជធានីភ្នំពេញ ថ្លែងបញ្ជាក់ថា «តែហាមដាច់ខាត ពេលកូនក្ដៅខ្លួនលើសពី២ថ្ងៃ ទៅទិញថ្នាំនៅតាមឱសថស្ថាន ឬទៅគ្លីនិកឯកជនណាដែលគ្មានជំនាញព្យាបាលជំងឺគ្រុនឈាមឱ្យសោះ លើសពីនោះ ក៏សូមអំពាវនាវដល់អ្នកលក់ឱសថនៅតាមឱសថស្ថានទាំងអស់ សូមកុំលក់ថ្នាំឱ្យគាត់ និងជួយប្រាប់អ្នកទិញថ្នាំ ឱ្យទៅទទួលការពិគ្រោះជំងឺជាមួយគ្រូពេទ្យ នៅមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាព ដើម្បីចូលរួមចំណែកការពារអាយុជីវិតរបស់ពលរដ្ឋយើង»។

ទន្ទឹមនឹងនោះ ត្រូវអប់រំបន្ថែមដល់ពួកគាត់ថា «គ្មានជម្រកមូសខ្លា គ្មានមូសខ្លា គ្មានមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម»។យើងត្រូវរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ ការទុកដាក់សំបកកង់ឡាន ម៉ូតូហាលភ្លៀងនៅក្នុងសហគមន៍ គឺជាការបង្កើតជម្រកមូសខ្លាក្រោយពេលភ្លៀងធ្លាក់។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ។

សូមជាជម្រាបថា មូសខ្លា មិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ, មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង។ល។ ការដាក់អាបែតក្នុងពាង និងអាងទឹក ដើម្បីសម្លាប់ដង្កូវទឹកជា ការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕ប្រភព៖ Fresh News