សូមប្រុងប្រយ័ត្នទាំងអស់គ្នា! អង្គការសុខភាពពិភពលោកថា ការប្រើប្រាស់គ្រឿងស្រវឹង បង្កឱ្យមានជំងឺជាង ២០០មុខ
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានមួយ ដែលបានលើកឡើងនៅក្នុងពិធីប្រគល់ពានជ័យលាភី នៃកម្មវិធីប្រកួតបង្កើតវីដេអូខ្លី «សោកនាដ្ឋកម្មបង្កដោយការប្រើប្រាស់គ្រឿស្រវឹង» នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានអះអាងថា ការប្រើប្រាស់គ្រឿងស្រវឹង បង្កឱ្យមានជំងឺជាង២០០មុខ។
សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការប្រើប្រាស់គ្រឿងស្រវឹង បង្កឱ្យមានជំងឺប្រមាណជាង ២០០មុខ ដូចជាជំងឺមហារីកបំពង់អាហារ មហារីកថ្លើម លើសសំពាធឈាម ស្ទះសរសៃឈាមបេះដូង-ខួរក្បាល ក្រិនថ្លើម រលាកលំពែង វិកលវិបល្លាសជាដើម។ ក្រៅពីផលវិបាកនៃសុខភាព ការប្រើប្រាស់គ្រឿងស្រវឹង...
សូមប្រយ័ត្នទាំងអស់គ្នា! ការទទួលទានថ្នាំបំបាត់ការឈឺចាប់ច្រើនពេក អាចបណ្ដាលអោយមានជំងឺក្រពះ
(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ខាំ សោភា វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺក្រពះ បានបង្ហាញពីកត្តាមួយចំនួនដែលបណ្ដាលឲ្យ អ្នកមានកើតជំងឺក្រពះ ធ្វើឲ្យហូរឈាមតាមក្រពះ និងវិវត្តន៍ទៅជាជំងឺមហារីកក្រពះ ដោយក្នុងនោះកត្តាចម្បង គឺការទទួលទានថ្នាំ បំបាត់ការឈឺចាប់ច្រើនពេក លើសពីនេះក៏មានការបូកផ្សំនឹងការឆ្លងមេរោគពី ការទទួលទានចំណីអាហារឆៅ និងបន្លែឆៅផងដែរ។
ការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ខាំ សោភា ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ ចូលរួមក្នុងសិក្ខាសាលា ស្ដីពីការព្យាបាលជំងឺហូរឈាមក្នុងក្រពះ និងជំងឺមហារីកក្រពះ ដែលរៀបចំដោយមន្ទីរពេទ្យរ៉ូយាល់ភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា...