ដំណើរកម្សាន្តព្រៃកំពុងពេញនិយម! ទទឹមនិងនោះដែរក៏មានតំណមមួយចំនួនគួរយល់ដឹង ជៀសវាងមានគ្រោះថ្នាក់
ជំនឿ៖ ក្នុងពេលបច្ចុប្បន្ន គេសង្កេតឃើញថា ដំណើរកម្សាន្ត តាមបែបផ្សងព្រេង ឬបោះតង់ នៅតាមតំបន់ព្រៃភ្នំ ហាក់កំពុងតែទទួលបាន នូវប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសពីសំណាក់យុវវ័យ ដែលចង់លំហែអារម្មណ៍ ជាមួយនឹងទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់សម្រស់ធម្មជាតិ រំសាយទុក្ខកង្វល់ជាមួយ មិត្តភក្តិជិតស្និទ្ធជាដើម។
តែជាការពិត អ្នកដែលនិយមចូលចិត្ត ធ្វើដំណើរកម្សាន្តបែបនេះ ក៏គួរតែដឹងផងដែរថា នៅតាមតំបន់ព្រៃភ្នំជ្រៅៗ បើតាមជំនឿរបស់ចាស់ៗ តែងតែហាមប្រាណ ក៏ដូចជាមានតំណមមួយចំនួន ព្រោះនៅកន្លែងទាំងនោះ...
ជំនឿរបស់ខ្មែរពីបុរាណមក! តោះៗមកស្វែងយល់ដើមអំពីដើមឈើទាំង៩ដើមនេះដែលនាំអពមង្គល តើមាននៅក្នុងផ្ទះរបស់លោកអ្នកឬទេ?
តាមជំនឿចាស់ៗបុរាណ គឺគាត់ហាមដាំជាដាច់ខាតនូវដើមឈើមួយចំនួន ព្រោះពួកគាត់ជឿថា ពួកវាជាដើមអពមង្គល។ ដើមទាំងនេះរារាំងលុយកាក់ ទ្រព្យសម្បត្តិមិនឱ្យហូរចូលផ្ទះរបស់លោកអ្នកទេ ហើយផ្ទុយមកវិញបែរជានាំជំងឺចូលផ្ទះជំនួសវិញ។ អ្នករស់នៅក្នុងផ្ទះរស់នៅមិនសុខ គ្មានសន្តិភាពនឹងគ្នាឡើយ។ តោះឆែកមើល តើមានដើមឈើទាំងអស់នោះឬក៏អត់ បើមានគួរពិចារណាកាប់ចោលជាបន្ទាន់។
១. ដើមក្តស្វា:តាមជំនឿចាស់ៗបុរាណ ដើមនេះនាំកេរ្តិ៍ឈ្មោះអសោចដល់បុរសៗរស់នៅក្នុងផ្ទះ ដោយសារតែឈ្មោះរបស់វាអាក្រក់ស្តាប់។
២. ដើមម្រុំ៖ ដើមម្រុំត្រូវបានចាត់ទុកជាដើមស្តេចថ្នាំ និងស័ក្តិសិទ្ធ ដែលគួររក្សាទុកនៅដីទំនេរ ឬដីចំការ ទីវត្តអារាម វាំង ។ល។ មិនមែនសម្រាប់ទុកក្នុងផ្ទះប្រជាជនសាមញ្ញទេ។
៣....