សិង្ហបុរី៖ ដូចដែលប្រិយមិត្ដបានដឹងហើយថា បច្ចុប្បន្ននេះគឺជារដូវកាលបុណ្យចូលឆ្នាំប្រពៃណីចិន ដែលជាពិធីដ៏សំខាន់មួយរបស់ជនជាតិចិន ឬជាតិសាស្ដ្រដទៃដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធឡើងរៀងរាល់ឆ្នាំ រយៈពេល៣ថ្ងៃ។
យ៉ាងណាមិញ អំឡុងពេលនៃពិធីបុណ្យនេះ ស្រាប់តែក្រុមការងាររបស់ទីភ្នាក់ងារប្រមូលបំណុលមួយនៅក្នុងប្រទេសសិង្ហបុរីបានឆ្លៀតឳកាសនេះស្លៀកឈុត «ព្រះនៃសំណាង» របស់ចិន ហើយទៅជូនពរកូនបំណុលរបស់ពួកគេ រួមមានទាំងលិខិតមួយសន្លឹកទៀត ដែលជាការរម្លឹកឲ្យសងប្រាក់ និងមានការដូខ្លះៗផងដែរ។
ជាក់ស្ដែង យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ទីភ្នាក់ងារប្រមូលប្រាក់ កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅថ្មីៗនេះ បាននិយាយថា កូនបំណុលទាំងនោះតែងតែព្យាយាមគេចវេះពីពួកគេ ដូច្នេះពួកគេបានបន្លំស្លៀកឈុតបែបនេះជំនួសវិញ ព្រោះធ្វើបែបនេះគឺទទួលបានការស្វាគមន៍យ៉ាង
កក់ក្ដៅពីពួកគេ។ ក្នុងដំណើរនោះ អ្នកដែលស្លៀកពាក់បែបចិន បានជូនពរពួកគេជាភាសារចិនថា «Gong Xi Fa Cai» ឬមានន័យថា «រកស៊ីមានបាន» ហើយជូនពរឲ្យឆាប់បានដោះស្រាយបំណុលដែលពួកគេជំពាក់ផង។
គួរឲ្យដឹងដែរថា តាមពិតទៅ ការតុបតែងខ្លួនបែបច្នៃប្រឌិតដូច្នេះ មិនមែនជាលើកទីមួយនោះទេ ដោយអំឡុងរដូវការបុណ្យណូអែល ពួកគេក៏ធ្លាប់បានស្លៀកពាក់ឈុតសាន់តាក្លូស និងទៅសួរសុខទុក្ខកូនបំណុលដល់ផ្ទះបែបនេះផងដែរ៕
សូមទ្សនារូបភាពខាងក្រោម៖