គួរអោយបារម្ភ! នាយឧត្តមសេនីយ៍ ខេង សុមេធ ចាត់ឲ្យនគរបាលការពារព្រំដែន ចុះអន្ដរាគមន៍សង្គ្រោះពលរដ្ឋស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ កំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀង

0
431

(ព្រះវិហារ)៖ ដោយមានការយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារគោក ដឹកនាំកម្លាំងចុះជួយអន្តរាគន៍សង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹក និងជួសជុលផ្លូវឡើងទៅប៉ុស្តិ៍ការពារព្រំដែនអានសេះ ដែលរងការខូចខាតដោយសារការហូរច្រោះពីទឹកភ្លៀង ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ជា ឡាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៧៩៣ និងមន្ដ្រីនគរបាលជាច្រើនរូបទៀតផងដែរ។

អំឡុងពេលដែលចុះជួយសង្រ្គោះប្រជាពលរដ្ឋ លោកវរសេនីយ៍ឯក ជា ឡាយ ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ ខេង សុមេធ និងលោកឧត្តមសេនីយ៍ទោ លៀង ភារម្យ និងក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព និងហូបចុកឲ្យបានត្រឹមត្រូវ រក្សាអនាម័យល្អ ជៀសវាងការកើតជំងឺដង្កាត់ផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៧៩៣ បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវរាយការណ៍បន្ទាន់ជូនអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីធ្វើការជួយអន្តារគមន៍សង្រ្គោះ ជាពិសេសជួយជម្លៀសបងប្អូនប្រជាពលរដ្ឋមកស្នាក់នៅទីទួលសុវត្ថិភាពបានទាន់ពេលវេលា៕ប្រភព៖ Fresh News