ឃាត.ក.ម្ម.ដែលតាមសមត្ថកិច្ចកើតឡើងពីទំ.នា.ស់ពាក្យសម្តីតិចតួចរហូតបង្កជាហិ.ង្សាដល់ស្លា.ប់។ បើតាមរូបភាពបង្ហាញចេញពីកាមេរ៉ា ក្នុងជម្លោះនោះមានការវាយតប់គ្នាទៅវិញទៅមក ពេលនោះជនល្មើសមកពីក្រោយដកកាំភ្លើងបាញ់ប្រហាររហូតដល់ស្លា.ប់។
ក្នុងហេតុការណ៍បា.ញ់ប្រហារក្នុងអំឡុងថ្ងៃសែនចូលឆ្នាំចិនកាលពីល្ងាចម្សិលមិញ កើតឡើងនៅចំណុចមុខហាងលក់ទូរស័ព្ទមួយស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានបង្កឲ្យជនរ.ង.គ្រោះ ០៣ នាក់ស្លា.ប់បន្តបន្ទាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ជនរ.ងគ្រោះដែលត្រូវខ្មាន់កាំ.ភ្លើ.ងបា.ញ់ប្រហារបណ្ដាលឲ្យស្លា.ប់ទាំង៣នាក់នោះមានឈ្មោះ ទី១ ឈ្មោះ ប៉ូ សូភី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ទី២ឈ្មោះ សុខ ស៊ីដេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅកន្លែងកើតហេតុ ចំណែកទី៣ឈ្មោះ សៀក លឹម ភេទប្រុសអាយុ២៥ឆ្នាំ។
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បើករថយន្តមកឈប់ចតមួយភ្លែតនៅមុខផ្ទះដើម្បីដាក់កូននៅក្បែរកន្លែងកើតហេតុ បន្ទាប់មកក៏មានបុរសម្នាក់ទៀត បើកម៉ូតូកង់បីឥណ្ឌាមកពីក្រោយរួចស៊ីផ្លេ ដាក់រថយន្តឲ្យអែប ខណៈផ្លូវកំពុងមានការកកស្ទះ រួចក៏មានជ.ម្លោះពាក្យសម្ដីដាក់គ្នាមួយប្រាវ ហើយអ្នកបើកម៉ូតូកង់បីក៏បើកចេញទៅបាត់។
លុះមួយសន្ទុះក្រោយមក អ្នកបើកម៉ូតូកង់បី បានត្រឡប់វិញម្ដងទៀតជាមួយបក្ខពួក ជិះម៉ូតូជាច្រើនគ្រឿង និងកើតជម្លោះពាក្យសម្ដីបន្ថែមទៀត រួចអ្នករត់កង់បីនោះ បានស្ទុះយកកាំ.ភ្លើ.ង ពីបក្ខពួកបា.ញ់ប្រហារលើជនរ.ង.គ្រោះ៣នាក់ បណ្ដាលឲ្យស្លា.ប់នៅកន្លែងកើតហេតុម្នាក់ និង២នាក់ទៀតស្លា.ប់ពេលបញ្ជូនដល់មន្ទីរពេទ្យ៕ សូមទស្សនាវីដេអូខាងក្រោម៖