ស្ត្រីអាយុ ៤៥ ឆ្នាំម្នាក់ ដែលមានកូនសរុបទាំងអស់ ១៤ នាក់ បានធ្វើការបង្ហោះលើគណនី Instagram របស់នាងកាលពីយប់ថ្ងៃអង្គារ ទី ២៦ ខែមករា ឆ្នាំ ២០២១ កន្លងទៅ ដើម្បីធ្វើការអបអរខួបកំណើតគម្រប់អាយុ ១២ ឆ្នាំ ដល់កូនភ្លោះទាំង ៨ របស់នាង ដែលបានកើតក្នុងឆ្នាំ ២០០៩ ។
ចូលវ័យ ១២ ឆ្នាំនេះ ក្មេងប្រុសស្រីទាំង ៨ នាក់គឺកាន់តែមានរូបសម្រស់ស្រស់ស្អាត និងសង្ហា មុខមាត់ពោរពេញដោយស្នាមញញឹម ដែលសរបញ្ជាក់ឲ្យឃើញថា អ្នកម្ដាយរបស់ពួកគេគឺមើលថែកូនៗបានល្អបំផុត ។
គួរបញ្ជាក់ថា ស្ត្រីឈ្មោះ Nadya រូបនេះ គឺពពោះ ដោយការបង្កកំណើតក្រៅស្បូន (IVF) នាងទទួលបានកូនប្រុសដំបូងឈ្មោះ Elijah ក្នុងឆ្នាំ ២០០១ ហើយកូនស្រីទី ២ ឈ្មោះ Amerah ក្នុងឆ្នាំ ២០០២ ។ នាង Nadya នៅបន្តប្រើប្រាស់វិធីបង្កកំណើតក្រៅស្បូននេះ ហើយក៏បានពពោះ
ចំនួន ៣ ដងទៀត ដោយក្នុងនោះមានពពោះកូនភ្លោះ ២ នាក់ ឈ្មោះ Calyssa និង Caleb ។ នាង Nadya នៅសល់អំប្រ៊ីយ៉ុងចំនួន ១២ ទៀត ហើយមកដល់ឆ្នាំ ២០០៨ លោកវេជ្ជបណ្ឌិត Michael Kamrava ពេទ្យជំនាញផ្នែកបង្កកំណើតនៅ Beverly Hills បានបញ្ចូលអំប្រ៊ីយ៉ុង
ទាំងអស់ចូលក្នុងស្បូនរបស់នាង ប៉ុន្តែអំប្រ៊ីយ៉ុងទាំងនោះត្រូវបានបាត់បង់ខ្លះ ។ ពពោះបាន ៣២ សប្ដាហ៍ ក្នុងឆ្នាំ ២០០៩ Nadya ក៏បានផ្ដល់កំណើតដល់កូនភ្លោះទាំង ៨ របស់នាង (ប្រុស ៦ និងស្រី ២) ។ កូនភ្លោះទាំង ៨ នាក់នេះ បានក្លាយជាកូនភ្លោះដែលរស់រានបានយូរជាងគេបំផុតក្នុងសហរដ្ឋអាមេរិក ៕ ប្រភព៖ Dailymail