រន្ធត់! គ្រូបង្រៀនមា្នក់ត្រូវគេបាញ់សម្លាប់ បន្ទាប់មកពីលេងផ្ទះមិត្តស្រី កាលពីវេលាម៉ោង១១កន្លះយប់នៅ ខណ្ឌសែនសុខ

0
524

ភ្នំពេញ​ ៖ បុរស​ជា​គ្រូបង្រៀន​ម្នាក់​ ត្រូវបាន​ឃាតក​បាញ់សម្លាប់ ​រួច​គេចខ្លួនបាត់​ភ្លាម​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​កណ្តាល​អធ្រាត្រ ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ នៅ​ផ្លូវ​បេតុង​ភូមិ​សំរោង សង្កាត់​ឃ្មូ​ញ ខណ្ឌ​សែន​សុខ ខណៈ​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​ត្រឡប់​មកពី​លេង​ផ្ទះ​មិត្ត​ស្រី​(​សង្សារ​)​របស់គាត់​វិញ​។​

សាកសព​របស់​ជនរ​ង​គ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ រឿន រតនា អាយុ​៣៣​ឆ្នាំ មុខ​របរ​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ទួលប្រាសាទ​សែន​សុខ ស្ថិតនៅក្នុង​សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​មាន​ទីលំនៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ​។​

ក្រុមគ្រួសារ​សាច់ញាតិ​របស់​សព​បាន​និយាយថា នៅមុន​ពេល​កើត​ហេតុ​ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ស្កូ​ពី​ពាក់​ស្លាកលេខ រតនៈគីរី 1E.7838 ចេញពីផ្ទះ​កាលពី​វេលា​ម៉ោង​ប្រហែល​ជាង​៦​ល្ងាច​ថ្ងៃ​ដដែល​ឆ្ពោះ​ទៅលេង​ផ្ទះ​សង្សារ​នៅ​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែកលៀប ​ខណ្ឌ​ជ្រោយចង្វា រហូតដល់​ម៉ោង​ជាង​១០​យប់​ ទើប​ជិះ​ម៉ូតូ​ដដែល​នេះ​របស់​សង្សារ​ចេញ​ត្រឡប់មកផ្ទះ​វិញ​ ក៏​ជួប​គ្រោះថ្នាក់​ត្រូវគេ​មក​បាញ់​សម្លាប់​នៅតាម​ផ្លូវ​តែម្តង​។​

ប៉ូលិស​និយាយថា សាកសព​មាន​ស្នាម​ត្រូវរបួស​ចំ​ដងខ្លួន​ឆ្អឹងជំនី​ចំនួន​១​គ្រាប់​ ហើយ​ក៏បាន​រកឃើញ​សំបក​គ្រាប់​កាំភ្លើងខ្លី​ចំនួន​១​គ្រាប់​នៅ​កន្លែងកើតហេតុ​ដែរ​ ជា​ប្រភេទ​គ្រាប់​ម៉ាក​K54 ដែល​ឃាតក​បាន​បាញ់សម្លាប់​មកលើ​ជនរងគ្រោះ​។​

ប៉ូលិស​បាន​កំពុងតែ​បន្តធ្វើ​ការស្រាវជ្រាវ​ចំពោះ​ករណីនេះ​យ៉ាង​យកចិត្តទុកដាក់​ដែល​គេ​សង្ស័យថា នេះ​ជា​ករណី​ស្នេហា​ត្រីកោណ ដូច្នេះ​បើ​ខាង​នាង​ជា​សង្សារ​សព​ព្រម​សហការ​ជាមួយ​សមត្ថកិច្ច​ថា តើ​បុរស​ម្នា​ក់ណា​ដែល​បាន​តាម​ស្រលាញ់​

​នាង​ដែរនោះ អាចជា​ពន្លឺ​តាម​ចាប់ខ្លួន​ជនសង្ស័យ​រូប​នោះមក​សាកសួរ​ ឬក៏​អាច​ថា​ជន​នោះ​ជា​ឃាតក ក៏​ថា​បាន​៕ប្រភព៖ Kampuchea Taney Daily