ហុងកុងធ្លាប់តែជាសេដ្ឋកិច្ចដ៏មមាញឹកលើកពិភពលោក ស្រាប់តែឥឡូវកំពុងមានវិបត្តិ ដោយសារសង្គ្រាម និង បាតុកម្មកាន់តែខ្លាំងឡើង

0
341

ទីក្រុង​ហុងកុង​កំពុងតែ​ឈានដល់​វិបត្តិ​សេដ្ឋកិច្ច​ជា​លើកដំបូង​របស់ខ្លួន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ខណៈដែល​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ដ៏​ហិង្សា​កាន់​តែមាន​ភាពកើនឡើង​ខ្លាំង​ដោយបាន​ធ្វើឱ្យ​ភ្ញៀវទេសចរ​មាន​ភាពភ័យខ្លាច​និង​បានធ្វើឱ្យ​ចំនួន​ការលក់​មានការ​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ក្រុង​ដែលជា​ទិសដៅ​សម្រាប់​ការដើរ​ទិញ​ទំនិញ​ដ៏​មមាញឹក​របស់​ពិភពលោក​មួយ​នេះ​។​

​ទិន្នន័យ​ពី​រដ្ឋាភិបាល​បានបង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ថា​សេដ្ឋកិច្ច​របស់​ទីក្រុង​បាន​ធ្លាក់ចុះ​០,៤% ក្នុង​ចន្លោះ​ពី​ខែមេសា​- មិថុនា​ហើយ​ស្ថានភាព​បាន​បន្ត​ធ្លាក់ចុះ​កាន់តែខ្លាំង​ចាប់តាំងពី​ពេល​នោះមក​ពេលដែល​ក្រុមបាតុករ​បាន​រីក​រាលដាល​និង​បាន​បិទ​អាកាសយានដ្ឋាន​មួយផ្នែក​និង​ចូលទៅ​រំខាន​តំបន់​លក់ទំនិញ​សំខាន់ៗ​ជាច្រើន​ទៀតផង​។​

​ក្រុង​ហុងកុង​គឺជា​តំបន់​ហិរញ្ញវត្ថុ​ដ៏​មមាញឹក​មួយ​ក្នុង​ពិភពលោក​បាន​ស្ថិតក្រោម​សម្ពាធ​ដ៏​តឹងតែង​ស្រាប់​ហើយ​ដោយសារតែ​ឥទ្ធិពល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ហើយ​និង​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ធំៗ​របស់​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​មកហើយ​។​

​រយៈពេល​ជាច្រើន​ខែ​នៃ​ការប្រឈមមុខ​ដាក់គ្នារ​វាង​ប៉ូលិស​និង​ក្រុមអ្នកតវ៉ា​បានធ្វើឱ្យ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​មួយ​នេះ​ធ្លាក់​ចូលក្នុង​វិបត្តិ​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​ចាប់តាំងពី​ទីក្រុង​នេះ​បាន​ផ្លាស់ប្ដូរ​ពី​ការគ្រប់គ្រង​របស់​ចក្រ​ភព​អង់គ្លេស​ទៅជា​ការគ្រប់គ្រង​របស់​ចិន​ក្នុង​ឆ្នាំ​១៩៩៧​។​

​មេដឹកនាំ​ក្រុង​ហុងកុង​លោកស្រី Carrie Lam បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ថា​ផលប៉ះពាល់​សេដ្ឋកិច្ច​ទៅលើ​ទីក្រុង​បាន​គំរាមកំហែង​កាន់តែ​អាក្រក់​ជាង​ការ​ផ្ទុះឡើង​នៃ​ជំងឺ SARS ឆ្នាំ​២០០៣​ឬ​ការជាប់គាំង​ផ្នែក​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨​ទៅទៀត​។​ភ្ញៀវទេសចរ​នៅតែ​បន្ត​លុបចោល​ការ​កក់​សណ្ឋាគារ​ហើយ​អ្នក​លក់រាយ​មួយចំនួន​កំពុង​រាយការណ៍​ពី​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​មុខ​ជំនួញ​របស់ខ្លួន​៕ប្រភព៖ Kampuchea Thmey Daily