ហួសចិត្ត ! ខឹងប្រពន្ធយកអាហារអោយហូបដល់លើគ្រែ ស្ទុះយកទឹក ក្តៅ បំណងជះ លើមុ ខ តែត្រូវនាងគេចទាន់ តែកុំខ្លួន គួរអោយអាសូរ…

0
240
{"origin":"gallery","uid":"694A4A2D-BD3C-4BD3-AFCD-28A26836ACD4_1611401364066","source":"other"}

បុរស​អាយុ ២៨ ឆ្នាំ​ម្នាក់ មកពី Konya ប្រទេស​ទួរគី ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់ថា បាន​ជះ​ទឹក​ក្តៅ លើ​ប្រពន្ធ​របស់ខ្លួន ដោយសារតែ​រូបគេ​ខឹង​ប្រពន្ធ​ធ្វើឱ្យ​ភ្ញាក់ផ្អើល ខណៈ​នាង​នាំយក​អាហារ​ពេលព្រឹក​ឲ្យ​ហូប​នៅលើ​គ្រែ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​៩ ខែមករា នៅផ្ទះ​របស់​ប្តី​ប្រពន្ធ​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យោងទៅតាម​សារព័ត៌មាន Mirror បាន​ឲ្យ​ដឹងថា នាង Rukiye Ay អាយុ ២៣ ឆ្នាំ បាន​និយាយថា នាង​ចង់ឱ្យ​ប្តី​របស់​នាង ហូប​អាហារ​ពេលព្រឹក​ក្តៅៗ​។ តែ​ទោះយ៉ាងណា Ali Ay អាយុ ២៨ ឆ្នាំ បែរជា​ផ្ទុះ​កំហឹង ហើយ​ចាប់ផ្តើម​ស្រែក​ដាក់​ប្រពន្ធ​ខ្លាំងៗ ចំពោះ​ការធ្វើ​ឲ្យ​ភ្ញាក់​នេះ ព្រោះ​រូបគេ​កំពុង​ចង់​ដេក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rukiye Ay បាន​និយាយថា “​ខ្ញុំ​បានរៀបចំ​វា​រួចរាល់​អស់ហើយ និង​បន្ទាប់មក ក៏បាន​ទៅប្រាប់​ប្តី​ខ្ញុំ​ឲ្យ​ហូប​អាហារ​ពេលព្រឹក​នៅលើ​គ្រែ​។ ប៉ុន្តែ ផ្ទុយទៅវិញ គាត់​បែរជា​ផ្ទុះ​កំហឹង និង​ទាមទារ​ឲ្យ​ដឹង​ពី​មូលហេតុ ដែល​ខ្ញុំ​បាន​ដាស់​គាត់ ហើយ​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​រំខាន​គាត់ ដូច្នេះ ខ្ញុំ​ចាប់ផ្តើម​ហូប​អាហារ​ពេលព្រឹក​ជាមួយ​កូនស្រី​ខ្ញុំ​”​។ នាង​បន្តថា​៖ “​គាត់​នៅតែមាន​អារម្មណ៍មិនល្អ ហើយ​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​លែងលះ​ខ្ញុំ ហើយ​យក​កូនស្រី​នៅ​ជាមួយ ទោះ​ខ្ញុំ​ធ្វើ​អ្វី​ក៏ដោយ​”​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rukiye បាន​បន្ថែមថា បន្ទាប់មក ប្តី​របស់​នាង​បាន​ចាក់ទឹក​ក្តៅ​ពុះ​លើ​.​ក​របស់​នាង​។ ដំបូង​ឡើយ គាត់​មានបំណង​ជះ​ដាក់​មុខ​របស់​នាង ប៉ុន្តែ នាង​ងាក​មុខ​ចេញ​ទាន់​។​

​នាង​និយាយថា “​ខ្ញុំ​បាន​រត់ចេញ ហើយ​មាន​អារម្មណ៍​ថា​អាវយឺត​របស់ខ្ញុំ បាន​ស្អិត​ជាប់​នឹង​ស្បែក​ខ្នង​របស់ខ្ញុំ​។ បន្ទាប់មក គាត់​បាន​យក​ទឹក​ក្តៅ​ដែល​នៅសល់​ជះ​លើ​ខ្ញុំ ក្នុងនោះ​ទឹក​ខ្លះទៀត​បាន​ធ្លា​ក់លើ​ជើង​កូន​ខ្ញុំ ហើយ​ខ្លះទៀត​បាន​ខ្ទាត​លើ​ត្រគាក​ខ្ញុំ​” ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាង​បាន​រៀបរាប់​បន្ថែមទៀតថា នាង​ចង់​រត់គេច តែ​អារម្មណ៍​ឈឺចាប់​ខ្លាំងពេក ទើប​នាង​បាន​បាត់បង់​ស្មារតី​ទៅ​។ នាង​បាន​និយាយថា នាង​អាច​លឺ​សំលេង​កូនស្រី​របស់​នាង​ស្រែក ហើយ​មាន​អារម្មណ៍​ថា ប្តី​ចាប់​សក់​នាង ហើយ​អូស​នាង​ចូល​បន្ទប់ទឹក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាង​បាន​និយាយថា សំឡេង​កូនស្រី​យំ​របស់​នាង​បានផ្តល់​កម្លាំង​បន្ថែម​ដល់​នាង​។​

​នៅពេល​ប្តី​របស់​នាង​យក​ទូរស័ព្ទ​ខ​ល នាង​បាន​ឆ្លៀតឱកាស​រត់​ទៅផ្ទះ​អ្នកជិតខាង ដើម្បី​ឲ្យ​គេ​ជួយ​។ ភ្លាមៗ​នោះ អ្នកជិតខាង​បាន​ជួយ​ហៅ​ប៉ូលីស ហើយ​បន្ទាប់មក ប្តី​របស់​នាង​ក៏​ត្រូវបាន​ចាប់ខ្លួន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា នាង​ពិតជា​រន្ធត់ចិត្ត​ណាស់ នៅពេល​ដឹងថា ប្តី​របស់​នាង​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​។ តែ​ទោះយ៉ាងណា ការខឹង​សម្បារ​ជា​សាធារណៈ​នៅក្នុង​ប្រទេស​ទួរគី បាន​នាំឱ្យ​ប្តី​ចិត្តកំណាច​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​ម្តងទៀត និង​ត្រូវបាន​ឃុំខ្លួន​។​

Rukiye បាន​និយាយថា “​ខ្ញុំ​មិនអាច​ជឿ​បានទេ ដរាបណា​គាត់​ដោះលែង​ខ្ញុំ ហើយ​កូនស្រី​របស់ខ្ញុំ ដែល​ស្ថិតក្នុង​គ្រោះថ្នាក់​” ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rukiye បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ពី​ទឹក​ពុះ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ទួរគី​។ រូបថត​បង្ហាញ​ពី​ខ្នង​របស់​នាង រង​ការ​រលាក​ដ៏​គួរឱ្យ​រន្ធត់​។​

​មហាជន​សង្ឃឹមថា ម្តាយ​និង​កូនស្រី​រងគ្រោះ នឹង​ទទួលបាន​យុត្តិធម៌ ដែល​ពួកគេ​សម​នឹង​ទទួល​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​