ក្រោយ កញ្ញា សេង រដ្ឋា បានសម្រេចចិត្តលាលែងពីតំណែងជ័យលាភីលេខ១ កម្មវិធី «Miss Grand Cambodia» ឆ្នាំ២០២០ហើយនោះ លោក អ៉ិន សុភិន បានឆ្លើយតបវិញថា៖

0
254
{"uid":"694A4A2D-BD3C-4BD3-AFCD-28A26836ACD4_1610936784094","source":"other","origin":"unknown"}

ភ្នំពេញ៖ កញ្ញា សេង រដ្ឋា បានសម្រេចចិត្តលាលែងពីតំណែងជយលាភីលេខ១ កម្មវិធី «Miss Grand Cambodia» ឆ្នាំ២០២០ហើយ បន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយផលិតកម្មមហាហង្ស របស់លោក អ៉ិន សុភិន ។

បងស្រីបង្កើតរបស់កញ្ញា សេង រដ្ឋា ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងបញ្ជាក់នៅថ្ងៃនេះថា បន្ទាប់ពីមានរឿងរ៉ាវជាច្រើនបានកើតឡើងជាបន្តបន្ទាប់តាំងពីចាប់ផ្តើមរៀបចំការប្រកួត រហូតមកដល់ពេលនេះ បានធ្វើឲ្យប្អូនស្រីរបស់ខ្លួន ទទួលយកមិនបាន ក៏សម្រេចចិត្តថា នឹងមិនបន្តយកតំណែងជយលាភីមួយនេះទៀតទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងស្រីរបស់កញ្ញា សេង រដ្ឋា បានអះអាងថា ដោយសារតែថ្មីៗនេះ ម្ចាស់ផលិតកម្មមហាហង្ស បានបញ្ចេញសារបរិហាកេរ្តិ៍លើកញ្ញា សេង រដ្ឋា ដែលខុសពីការពិតមិនអាចទទួលយកបាន ហើយបញ្ហាប្រាក់រង្វាន់ និងបញ្ហាផ្សេងៗ មួយចំនួនទៀត ដែលធ្វើឲ្យប្អូនស្រីរបស់ខ្លួនមានការអាក់អន់ស្រពន់ចិត្ត មិនអាចរកដំណោះស្រាយបាន រហូតដល់ថ្នាក់មានលិខិតព្រមានដកតំណែងជយលាភីលេខ១ កម្មវិធី «Miss Grand Cambodia» ដើម្បីឲ្យប្អូនស្រីរបស់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលទៅដោះស្រាយទៀតនោះ ធ្ចើរឿងរ៉ាវកាន់តែធ្ងន់ធ្ងរឡើងៗ។ បងស្រីរបស់កញ្ញា សេង រដ្ឋា បានបញ្ជាក់ទៀតថា ជាមួយការសម្រេចចិត្តលាលែងពីតំណែងជយលាភីលេខ១ កម្មវិធី «Miss Grand Cambodia» ឆ្នាំ២០២០នេះ ប្អូនស្រីរបស់ខ្លួននឹងត្រៀមធ្វើសន្និសីទកាសែតមួយ ដើម្បីបកស្រាយឲ្យមហាជនអស់ការសង្ស័យនិងដឹងការពិត ហើយការធ្វើសន្និសីទនោះ អាចធ្វើរួមគ្នាជាមួយផលិតកម្មមហាហង្ស តែម្ដង ដោយមានការប្រគល់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណែងមកុដ «Miss Grand Cambodia» ឲ្យដល់អ្នករៀបចំកម្មវិធីវិញក្នុងថ្ងៃនោះតែម្តង។ ដោយឡែកលោក អ៉ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានថ្លែងនៅក្នុងផេកផ្លូវការរបស់ «Miss Grand Cambodia» នៅមុននេះបន្តិចថា៖ «ក្រុមហ៊ុនសូមបកស្រាយជុំវិញរឿងរ៉ាវ លិខិតអញ្ជើញរបស់ក្រុមហ៊ុនដែលបានផ្ញើជូន កញ្ញា សេង រដ្ឋា គឺមិនមែនបញ្ជា ឬស្នើសុំឲ្យគាត់ (សេង រដ្ឋា) លាលែងពីតំណែងនោះទេ ហើយដែលកញ្ញា សេង រដ្ឋា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់បានសរសេរលើបណ្តាញសង្គមថា ក្រុមហ៊ុនបរិហារកេរ្តិ៍ និងបានប្រកាសជាសាធារណៈ ឲ្យគាត់លាលែងពីតំណែងនោះ គឺខាងក្រុមហ៊ុនសូមធ្វើការបដិសេធទាំងស្រុង ។ កន្លងមកមានផេកមួយចំនួន ដើម្បីចង់បានភាពល្បីល្បាញរបស់ខ្លួន បានយកឈ្មោះក្រុមហ៊ុនលេងសើច លើបណ្តាញសង្គម បំផុសបំផុល ផ្សាយព័ត៌មានដែលមែនជាការពិត ឲ្យប្រជាជនខ្មែរមើលមុខគ្នាមិនចំ ចោទក្រុមហ៊ុនថា មិនមានទំនួលខុសត្រូវលើកញ្ញា សេង រដ្ឋា ដែលបានប្រឡងចប់ហើយហេតុអ្វីមិនទទួលបានប្រាក់រង្វាន់?»។ លោក អ៉ិន សុភិន បន្តទៀតថា៖ «ក្រុមហ៊ុនសុំសួរទៅអ្នកទាំងអស់គ្នាវិញថា នៅពេលដែលភាគីខាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន ធ្វើការកុងត្រាជាមួយនិងភាគីកញ្ញា សេង រដ្ឋា តើអ្នកទាំងអស់គ្នាបាននៅទីនោះដែរឬទេ? ក្រុមហ៊ុនបានធ្វើការកុងត្រា និងបាននិយាយផ្ទាល់ជាមួយកញ្ញា សេង រដ្ឋា រួចរាល់អស់ហើយ ទាល់តែកម្មវិធីប្រឡងនៅលើឆាកអន្តរជាតិបានបញ្ចប់ ទើបខាងក្រុមហ៊ុនប្រគល់ ប្រាក់រង្វាន់ជូនកញ្ញា សេង រដ្ឋា ព្រោះនេះជាគោលការណ៍របស់ក្រុមហ៊ុន ជៀសវាងកំហុសខុសឆ្គងរបស់គាត់កើតឡើងនៅពេលណាមួយ គឺខាងក្រុមហ៊ុននឹងផ្ទេរតំណែងរបស់គាត់ ជូនទៅអ្នកជាប់លេខបន្ទាប់ពីគាត់ ប្រសិនអ្នក បន្ទាប់ធ្វើខុសលក្ខខណ្ខ របស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុនទៀត គឺក្រុមហ៊ុនមានសិទ្ធដកតំណែងរបស់គាត់ ទៅអ្នកបន្តបន្ទាប់ទៀត ដូច្នេះប្រាក់រង្វាន់ក៏បានទៅអ្នកបន្ទាប់ដូចគ្នា ហើយអ្នកដែលបានក្រុមហ៊ុនដកតំណែង គឺមិនទទួលបានប្រាក់រង្វាន់ឡើយ»។ ដោយសារក្រុមហ៊ុនបានមើលឃើញថាកញ្ញា សេង រដ្ឋា ធ្វើខុសលក្ខខណ្ឌ នៅក្នុងកុងត្រារបស់ក្រុមហ៊ុនដែលបានចែងមួយចំនួន ទើបក្រុមហ៊ុនបានចេញលិខិតអញ្ជើញគាត់ មកកាន់ការិយាល័យរបស់ផលិតកម្មមហាហង្សផ្ទាល់ ដើម្បីដោះស្រាយគ្នាដោយសន្តិវិធី វែកញែករកកំហុសរបស់គាត់ និងរបស់ក្រុមហ៊ុន បើគាត់បកស្រាយមកថា ក្រុមហ៊ុនមាន កំហុសកន្លែងណាមួយ ដែលគាត់មិនពេញចិត្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គាត់ គឺខាងក្រុមហ៊ុននឹងធ្វើការសុំទោសជាសាធារណៈ ប្រសិនបើក្រុមហ៊ុនបកស្រាយ រាល់កំហុសរបស់កញ្ញា សេង រដ្ឋា ដែលបានធ្វើខុសនឹងលក្ខខណ្ឌ ប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុនដូចគ្នានោះ កញ្ញា សេង រដ្ឋា នឹងធ្វើការសុំទោសជាសាធារណៈដូចគ្នា។ ក្រុមហ៊ុន បានព្យាយាមសម្របសម្រួលដោយសន្តិវិធី ប៉ុន្តែកញ្ញា សេង រដ្ឋា មិនបានផ្តល់ កិត្តិយសជូនក្រុមហ៊ុនចូលខ្លួន ដើម្បីដោះស្រាយនោះទេ ប្រសិនជាកញ្ញា សេង រដ្ឋា បានប្រកាស លើបណ្តាញសង្គមសម្រេចលាលែងពីតំណែង គឺខាងក្រុមហ៊ុនសុំមិនទទួលដឹងឮឡើយ ព្រោះខាងក្រុមហ៊ុនមិនទាន់បាននិយាយអ្វីទាំងអស់ជាមួយគាត់នោះទេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​