ដើម្បីដាស់តឿន ដល់អ្នកបើកបរអោយមានការប្រុងប្រយ័ត្នទាំងអស់គ្នា គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍បានដាក់អោយប្រើប៉ាណូអប់រំកាត់ទទឹងផ្លូវ ចាប់ពីថ្ងៃទី០១ខែសីហានេះត៏ទៅ

0
348

(កំពង់ស្ពឺ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃជាប្រធាន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ បានដាក់ឲ្យប្រើប្រាស់ផ្ទាំងប៉ាណូអប់រំកាត់ទទឹងផ្លូវ ដើម្បីដាស់តឿនឲ្យអ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន នៅតំបន់ដែលប្រឈមគ្រោះថ្នាក់។

ផ្ទាំងប៉ាណូអប់រំនេះ ត្រូវបានដាក់នៅផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ១០៤ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការសហការ និងឧបត្ថម្ភគាំទ្រ ពីក្រុមហ៊ុន MSA ដែលមានបណ្តោយ២២ម៉ែត្រ និងកំពស់៦ម៉ែត្រ។

ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការចូលរួមពី លោក ស សុពុទ្ធត្រា អភិបាលរងខេត្តកំពង់ស្ពឺ, លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងលោកស្រី អ៊ុន បូជាននី អគ្គនាយិការ នៃក្រុមហ៊ុន អិម អេស អេ។

លោកស្រី មឹន មាណវី បានបញ្ជាក់ថា កម្មវិធីនេះមានគោលបំណងប្រកាសឲ្យប្រើប្រាស់នៅសារអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយផ្តោតសំខាន់
លើសុវត្ថិភាពធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ផ្សេងៗទៀត ឲ្យបង្កើនការប្រុងប្រយ័ត្ន និងមានការអធ្យាស្រ័យខ្ពស់ក្នុងការបើកបរ ជាពិសេសការធ្វើដំណើរនៅលើផ្លូវជាតិសំខាន់ៗ ដែលមានចរាចរណ៍មមាញឹក និងមានហានិភ័យខ្ពស់សម្រាប់អ្នកបើកបរ និងរួមអ្នកដំណើរ នៅពេលបើកបរក្នុងល្បឿនលឿន វ៉ាជែង និងការធ្វើលប្រហែសរបស់អ្នកបើកបរ៕ប្រភព៖ Fresh News