ហួសចិត្ត ! មន្ទីរសម្រាកព្យាបាលឯកជនសួគ៌ា មិនទទួលពិនិត្យនារីរូបស្រស់ម្នាក់ ដោយសារតែ….បានលោកនាយប៉ុស្តិ៍យកទៅព្យបាលនៅឯ….

0
361
{"uid":"694A4A2D-BD3C-4BD3-AFCD-28A26836ACD4_1609576680892","source":"other","origin":"unknown"}

ភ្នំពេញ៖​ នារីស្រស់សោភាម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញឈរតាមផ្លូវ មិននិយាយស្តីអ្វីឡើយ ដោយសង្ស័យថាត្រូវថ្នាំគេ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់លោកនាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានដឹកនាំកម្លាំងចុះទៅដឹកបញ្ជូនទៅមន្ទីរសម្រាកព្យាបាលសួគ៌ា តែគ្មានសាច់ញាតិបងប្អូនមកជាមួយពេទ្យសួគ៌ា មិនហ៊ានទទួលពិនិត្យមើលទេ ទើបបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១នេះ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ថ្លែងប្រាប់ឲ្យដឹងថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា មាននារីម្នាក់ឈរតាមផ្លូវ មិននិយាយស្ដីអ្វី និងសង្ស័យថាត្រូវថ្នាំគេនោះ លោកបាននាំកម្លាំងចុះទៅពិនិត្យមើល នៅចំណុចកើតហេតុខាងលើ និងបានឃើញរូបនាងពិតមែន ដោយបានសួរនាំរូបនាង តែនាងមិនឆ្លើយតបអ្វីឡើយ ទើបលោកដឹកនារីម្នាក់នោះតាមរថយន្តផ្ទាល់ខ្លួន យកទៅកាន់មន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យមើលថានាង មានត្រូវថ្នាំគេមែនឬយ៉ាងណា។ តែរឿងគួរឲ្យហួសចិត្តបានកើតឡើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលដឹកទៅដល់មន្ទីរសម្រាកព្យាបាលសួគ៌ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៤០ ផ្លូវលេខ២១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដែលស្ថិតក្នុងមូលដ្ឋានរបស់លោកស្រាប់ ដើម្បីងាយស្រួលជួយទំនាក់ទំនងរកសាច់ញាតិបន្ត តែបែរខាងមន្ទីរសម្រាកព្យាបាលសួគ៌ាមិនព្រមទទួលព្យាបាល ដោយសំអាងថា នារីម្នាក់នោះគ្មានសាច់ញាតិបងប្អូនមកជាមួយ ទើបមិនព្រមទទួល ពិនិត្យព្យាបាលសិនឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ បន្ទាប់ពីមន្ទីរសម្រាកព្យាបាលសួគ៌ាមួយនេះ មិនព្រមទទួលយកនារីម្នាក់នោះ កាន់តែធ្វើឲ្យលោកនាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ មានការបារម្ភពីស្ថានភាពរបស់នាង ទើបដឹកបញ្ជូនបន្តទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យពហុព្យាបាលនិងសម្ភព ម្លិះដង្កោវិញ។ លោកនាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ រួមទាំងបងប្អូនប្រជាពលរដ្ឋក៏បានសម្ដែងនូវការហួសចិត្តយ៉ាងខ្លាំងដែរ ពេលដែលត្រូវមន្ទីរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាកព្យាបាលសួគ៌ា បដិសេធមិនទទួលពិនិត្យព្យាបាលនារីម្នាក់នេះ និងសំណូមពរដល់មន្ទីរពេទ្យឯកជនមួយចំនួន សូមមេត្តាកុំគិតពីផលប្រយោជន៍ខ្លួនឯងខ្លាំងពេក ត្រូវមានចិត្តសន្ដោសប្រណីមេត្តាធម៌ និងឱ្យមាននូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ក្នុងការជួយសង្គ្រោះអាយុជីវិតដល់អ្នកដទៃឱ្យទាន់ពេលវេលាផង។ ជាចុងក្រោយលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ និងប្រជាពរដ្ឋសម្តែងនូវអំណរអរគុណដល់មន្ទីរពេទ្យពហុព្យាបាល និងសម្ភពម្លិះដង្កោ បានទទួលយកនារីម្នាក់នោះទៅពិនិត្យ និងព្យាបាលដោយយកចិត្តទុកដាក់ក្នុងនាមជាគ្រូពេទ្យផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ ការប្រកបកិច្ចការងារ និងមុខរបរអ្វីក៏តែងតែមានក្រមសីលធម៌ ក៏ដូចជាក្បួនខ្នាតដែលត្រូវគោរពប្រតិបត្តិ ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ព្រមទាំងបង្កើននូវគុណតម្លៃរបស់បុគ្គល មុខរបរ សង្គម ប្រទេសជាតិ ជាពិសេសវិស័យដែលខ្លួនកំពុងបម្រើការ ដោយហេតុថា ការប្រព្រឹត្តប្រាសចាកប្រការណាមួយ មិនត្រឹមតែប៉ះពាល់ដល់បុគ្គលជាអ្នកបង្កហេតុតែម្នាក់ប៉ុណ្ណោះទេ គឺពិតជាងាយត្រូវបានសាធារណជនវាយតម្លៃខ្លាំងណាស់ ដូចនេះហើយ កុំភ្លេចរក្សាទុកឯកសារមួយនេះណា៎ ក្រមសីលធម៌គ្រូពេទ្យ !!! មិនថាអ្នកកំពុង ឬជាអនាគអ្នកប្រកបវិជ្ជាជីៈសុខាភិបាលនោះទេដោយក្ដីគោរព ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ ខាងក្រោមនេះ ជាគោលការណ៍សំខាន់ៗខ្លះទាក់ទងនឹងក្រមសីលធម៌របស់គ្រូពេទ្យ៖
– ក្នុងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រទោះក្នុងលក្ខណៈជាឯកជនក្តីជាសាធារណៈក្តីគ្រូពេទ្យ ត្រូវគោរពជីវិតរាងកាយនិងសេចក្តីថ្លៃថ្នូរ របស់មនុស្ស ។
– ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយគ្រូពេទ្យត្រូវតែគោរពគោលការណ៍សីលធម៌មានជាអាទិ៍ភាពសុចរិត ភក្តីភាព ចាំបាច់ ក្នុងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ។
– ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយគ្រូពេទ្យមិនត្រូវបោះបង់អាកប្បកិរិយា សុភាពរាបសា ត្រឹមត្រូវ និងយកចិត្តទុកដាក់ ជួយទំនុកបម្រុងចំពោះមនុស្សដែលខ្លួនពិនិត្យ។
– គ្រូពេទ្យត្រូវស្តាប់ពិនិត្យឲ្យដំបូន្មាន ឬព្យាបាលដោយសម្បជញ្ញៈ ចំពោះមនុស្សទូទៅស្មើៗគ្នា ដោយមិនប្រកាន់អំពីប្រភព ប្រពៃណីស្ថានភាពគ្រួសារជាតិសាសនា កេរិ៍ឈ្មោះ ឬមនោសញ្ចេតនាអ្វីនោះឡើយ។
– ដើម្បីផលប្រយោជន៍របស់អ្នកជំងឺគ្រូពេទ្យ ត្រូវរក្សាការសម្ងាត់ក្នុងលក្ខខណ្ឌ ដែលបានកំណត់ដោយច្បាប់។
– គ្រូពេទ្យមិនត្រូវលះបង់ ឥស្សរភាពវិជ្ជាជីវៈរបស់ខ្លួនដាច់ខាតទោះ ស្ថិតនៅក្រោមរូបភាពណាក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– គ្រូពេទ្យត្រូវគោរពសិទ្ធិរបស់អ្នកជំងឺក្នុងការជ្រើសរើស ដោយសេរីនូវគ្រូពេទ្យរបស់ខ្លួន។ គ្រូពេទ្យត្រូវជួយសម្រួលដល់ការជ្រើសរើសនេះ។
– គ្រូពេទ្យទាំងអស់ត្រូវតែសម្រិតសម្រាំងនិងបង្កើតចំណេះដឹងរបស់ខ្លួនជានិច្ច។ គ្រូពេទ្យត្រូវតែចូលរួមក្នុងសកម្មភាពបណ្តុះបណ្តាលជា និរន្តរ៍។ គ្រូពេទ្យទាំងអស់ត្រូវចូលរួមធ្វើការវាយតម្លៃលើការប្រតិបត្តិវិជ្ជាជីវៈ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– គ្រូពេទ្យទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយត្រូវខិតខំជួយសម្រាលទុក្ខព្រួយរបស់អ្នកជំងឺ ជួយគាំពារផ្លូវចិត្ត និងចៀសវាងនូវគំនិត មានះ គ្មានហេតុផលក្នុងការវិភាគស្រាវជ្រាវ ឬការព្យាបាល។
– គ្រូពេទ្យត្រូវស្ថិតនៅជិតអ្នក ដែលហៀបនឹងស្លាប់រហូតដល់ដង្ហើមចុងក្រោយបន្តធ្វើការថែទាំ និងចាត់វិធានការសមស្របទៅនឹង គុណសម្បត្តិនៃជីវិតមួយ នឹងត្រូវផុតរលត់រក្សាសេចក្តីថ្លៃថ្នូរ របស់អ្នកជំងឺ និងជួយលើកទឹកចិត្តដល់អ្នកនៅជុំវិញ។ គ្រូពេទ្យគ្មានសិទ្ធិបង្កឲ្យ មនុស្សស្លាប់ដោយចេតនាឡើយ។
– គ្រូពេទ្យមិនអាចបោះបង់អ្នកជំងឺរបស់ ខ្លួននៅពេលដែលមានគ្រោះថ្នាក់ ជាសាធារណៈលើកលែងតែបានទទួលបញ្ជាដាច់ខាតពីអាជ្ញា ធរមានសមត្ថកិច្ចស្របតាមលក្ខខណ្ឌច្បាប់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​