ជឿជាក់ថាមហាជនប្រាកដជានៅចាំបាន អតីតតារាសម្តែងរូបស្រស់មុខមូលក្រឡង់ ហ៊ុយ ច័ន្ទរាជនី ដែលបានបន្សាត់ខ្លួនចេញពីអាជីពសិល្បៈនេះជាច្រើនឆ្នាំ។ បើនិយាយពីសម្រស់របស់នាង គឺកាន់តែស្អាត និងក្មេងប្លែកជាងមុនទៀតផង។
គេចាំបានថា ហ៊ុយ ច័ន្ទរាជនី គឺជាអតីត Freshie Girl លេខ១ ឆ្នាំ២០១១ ដែលកាលណោះ គ្រាន់តែជាប់ជ័យលាភីភ្លាមស្រីស្អាតរូបនេះក៏ចាប់ផ្តើមមានទីផ្សារការងារជាច្រើនដោយបានថត MV ស្ប៉តពាណិជ្ជកម្ម និងចូលរួមសម្តែងរឿងភាគទូរទស្សន៍ជាច្រើន ដោយក្តោបតំណែងជាតួឯកស្រីទៀតផង។
គេចាំបានថាតែមួយរយៈខ្លីស្រីស្អាតរូបនេះ មានឈ្មោះបោះសំឡេងជាខ្លាំង ដែលអាចនិយាយថា គ្មានផលិតកម្មណាដែលមើលរំលងសមត្ថភាព និង រូបសម្រស់របស់នាងនោះទេ តែគួរឱ្យស្ដាយមិនយូរប៉ុន្មាន តារាស្រីរូបនេះក៏បាន
ដកខ្លួនចេញពីពិភពនេះតែម្តង។ កន្លងមក ធ្លាប់មានដំណឹងលេចឮ ពាក្យចចាមអារ៉ាមថា ហ៊ុយ ច័ន្ទរាជនី អាចនឹងរៀបការហើយ ចេញទៅរស់នៅឯក្រៅប្រទេស។
ការពិតសព្វថ្ងៃ ហ៊ុយ ច័ន្ទរាជនី រស់នៅក្នុងស្រុកទេ ហើយជារឿយៗគេតែងឃើញនាងចូលរួម នៅក្នុងពិធីមួយចំនួនរបស់មិត្តភក្តិស្និទ្ធស្នាលប៉ុណ្ណោះ។ អ្វីដែលចាប់អារម្មណ៍ គេសម្គាល់ឃើញថាសម្រស់របស់នាង នៅតែផូរផង់ ជាពិសេសទម្រង់មុខស្រស់ស្អាត កាន់តែទាក់ទាញ និង លេចធ្លោខ្លាំង៕