ជួយស៊ែរផង ! លោកចោរមានល្បិចថ្មីមួយទៀតហើយ លួចម៉ូតូបានយកទៅផ្ញើរនៅមន្ទីពេទ្យកាលម៉ែត្រ ធ្វើមិនដឹងរួចធ្វើសកម្មភាពបន្ត

0
420

ភ្នំពេញ ៖ ​ពិតជា​ល្បិចកល​ខ្ពស់​មែន​ដោយសារ​ជនសង្ស័យ​ម្នាក់​បាន​លួច​ម៉ូតូ​ពី​ជនរងគ្រោះ​បាន​ហើយ​ជិះ​យកទៅ​ផ្ញើ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​មុខ​ពេទ្យ​កាល់​ម៉ែត្រ​ រួច​ចាប់​បន្ត​ធ្វើ​សកម្មភាព​ទៀត​ដោយ​យក​កន្លែង​មុខ​ពេទ្យ​កាល់ម៉ែ​ត្រ​ជា​កន្លែង​ទុក​លាក់​ម៉ូតូ​បណ្តោះអាសន្ន​របស់គេ​ធ្វើ​មិនដឹង​។

នេះ​ជា​ល្បិចកល​ថ្មី​ ដែល​មន្ត្រី​អាវុធហត្ថ​អះអាង​ឲ្យ​ដឹង​ក្រោយ​បង្ក្រាប​ជនសង្ស័យ​បាន​ជាក់ស្ដែង​រួចមក​។

ដោយមាន​ឯកសារ​និង​វត្ថុតាង​គ្រប់គ្រាន់​រួចមក​ទើប​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរលួច​ម៉ូតូ រូបនោះ​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។

​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១និង៣០​នាទី មាន​ករណី​បាត់​ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ស ស៊េរី​ឆ្នាំ​២០១៦ ស្លាក​លេខ ភ្នំពេញ​1FO-0380 នៅ​ចំណុច​ផ្លូវ​ហាណូយ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​របស់​ឈ្មោះ ធឿន សេង​ធឹង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​។ បន្ទាប់ពី​ដឹង​ថា ​ម៉ូតូ​ត្រូវបាន​ចោរលួច​យកទៅ​បាត់ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ។ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ស្រាវជ្រាវ​រហូតដល់​កំណត់​មុខ​សញ្ញា​ឃាត់ខ្លួន​បាន​ជនសង្ស័យម្នាក់ ឈ្មោះ ម៉ាក រ៉ាវី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ យកមក​ធ្វើការ​សួរនាំ​តែម្តង​។

ក្រោយពេល​ឃាត់ខ្លួន​បាន​ រូបគេ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ជំនាញ​អាវុធហត្ថ​ក្រុងភ្នំពេញ ថា រូបគេ​ពិតជា​បាន​ដើរ​ចូល​ទៅ​លួច​ម៉ូតូ​នៅ​ក្នុងផ្ទះ​ជនរងគ្រោះ​ខាងលើ ពិតប្រាកដ​មែន ហើយ​បាន​យក​ម៉ូតូ​នោះ​ទៅ​ទុក​កន្លែង​ផ្ញើ​ម៉ូតូ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​សោះ​ ដែល​នេះ​ល្បិចកល​ថ្មី​មួយ​របស់​មុខសញ្ញា​លួច​ម៉ូតូ​៕ ប្រភព៖ Kampuchea Thmey Daily