ភ្នំពេញ៖ អៀ ម៉េងលិ គឺជាតារាសម្តែងវ័យក្មេងមួយរូបដែល ទើបតែប្រឡូកក្នុងវិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជាបានប្រហែលជាប៉ុន្មានឆ្នាំប៉ុណ្ណោះ ប៉ុន្តែសង្កេតឃើញថាទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនញាតិមិត្តមិនតិចនាក់នោះទេ។
ជាការពិតណាស់ តារាស្រីរូបនេះ មានទេពកោសល្យសម្តែងយ៉ាងរលូននិង ចំណានដែលធ្វើសាច់រឿងដែលកញ្ញាបានសម្តែងប្រកបដោយគុណភាពខ្ពស់ ជាងនេះទៅទៀត ចំពោះរូបរាងវិញគឺស្អាតមកធម្មជាតិតែម្តង ដោយរាងស្រឡូន សស្អាត ស្បែករលោងស្រិលតែម្តង អាចនិយាយថាល្អឥតខ្ចោះតែម្តង សម្រាប់តារាសម្តែងអាជីពផងដែរ។
ដោយឡែក បើតាមឈុតសម្លៀកបំពាក់បែបសុិចសុី ដែល អៀ ម៉េងលិ បានស្លៀកពាក់កន្លង គឺមួយឈុតណាក៏ឃើញថាស្អាត ហាយសូរ លេចធ្លោ តាមលក្ខណៈសមរម្យមិន ឆើតខ្លាំងជ្រុលពេកនោះ ដោយសមល្មមនិង យុវនារីសម័យថ្មី គួបផ្សំនឹង រូបរាងស្លីម សាច់សខ្ចីដែលធ្វើឲ្យកញ្ញា កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។
ក្រោយពីបានឃើញដូច្នេះរួចមកអ្នកគាំទ្រក៏បានស្ញើចសរសើរអំពី សម្រស់តារាមួយដួងនេះ ដែលសក័្ខសមនឹងស្លៀកឈុតបែបសុិចសុីបែបនេះ ដោយមើលទៅស្អាតនិង សមរម្យផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖