ក្រោយពីបានធូរស្រាល លោកស្រី ទ្រី សុផានិត ក៏បានចេញឡាយវីដេអូសុំទោស លោកស្រី ទ្រី ដាណា ជាលើកទី២ម្តងទៀត ដើម្បីអោយលោកស្រី ទ្រី ដាណា លើកលែងទោស និងដកពាក្យប.ណ្តឹ.ងវិញ….

0
207
{"uid":"3ED8085B-917B-482E-8E6A-1C21E3865D96_1608955625214","source":"other","origin":"unknown"}

ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត និង​មហាជន​បានទទួល​ជ្រាប​ហើយ ជុំវិញ​រឿងរ៉ាវ​របស់​អ្នកស្រី ទ្រី សុ​ផានិត ដែល​ត្រូវបាន​ប្អូនស្រី​ខ្លួន​អ្នកស្រី ទ្រី ដា​ណា បាន​ប្តឹង​ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង​ជាដើម ហើយ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅតាម​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នា​នោះ​ផងដែរ អ្វីដែល​កាន់តែ​ភ្ញាក់ផ្អើល​នោះ គឺ​នៅពេល​ប​ញ្ចូ​ន​ខ្លួន​ចូលដល់​ក្នុង​តុលាការ អ្នកស្រី ទ្រី សុ​ផានិត ហាក់​មានការ​តក់ស្លុត​ខ្លាំងពេក និង​ណាមួយ​សរសៃ​នៅ​ខ្ចី​សម្រាលកូន​ទើបបាន​៣ ទៅ ៤ ខែ បាន​ដួលសន្លប់​ភ្លាមៗ ជាហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​សម្រេច​អនុញ្ញាត ឲ្យ​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តែ​យ៉ាងណា ដោយ​ហាក់​បានដឹង​ពី​កំហុស​ខ្លួន និង​ក្រោយ​សន្លប់​អស់​ពេល​ជិត ២ សប្តាហ៍ ខណៈ​អាការ​ជំងឺ​រាង​ប្រសើរ​ជាង​មុន អ្នកស្រី ទ្រី សុ​ផានិត ក៏​សម្រេចចិត្ត​ឡាយ​វីដេអូ​សុំទោស​ប្អូនស្រី​ខ្លួន​អ្នកស្រី ទ្រី ដា​ណា ជា​សាធារណៈ ប៉ុន្តែ ដោយសារ​អាកា​រៈ​អង្គុយ​ពុំបាន​យូរ អ្នកស្រី​បាន​ឡាយ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ដោយ​ហាក់​នៅ​មិន​អស់​ចិត្តនឹង​ការចេញមុខ​សុំទោស​ទៅដល់​ប្អូនស្រី​លើក​ទី​១​មាន​រយៈ​ខ្លី​ពេក និង​ក៏​ដូច​ខាន​ឡាយ ជួប​ពុក​ម៉ែ​បងប្អូន​ជិត​២​ខែ អ្នកស្រី ទ្រី សុ​ផានិត ក៏បាន​ចេញមុខ​ឡាយ​សុំទោស​អ្នកស្រី ទ្រី ដា​ណា ជា​លើក​ទី​២ ខណៈ​សុខភាព​បានល្អ​ប្រសើរ​ច្រើន និង​មុខមាត់​ក៏​ស្រស់បោះ​ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​ការ​ឡាយ​កាលពី​វេលា​ម៉ោង ៧ និង ៣២ នាទី យប់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ អ្នកស្រី ទ្រី សុ​ផានិត បានធ្វើការ​សុំទោស​ប្អូនស្រី​ខ្លួន​ជា​លើក​ទី​២​ទាំង​រំជួលចិត្ត​ថា​៖ «​ដា​ណា ចែ​ឡាយ​ជា​លើក​ទី​២​នេះ គឺ​ចែចង់​បង្ហាញ​ពី​ទឹកចិត្ត​របស់​ចែ ចែ​ពិតជា​សុំទោស​ដល់​ប្អូនស្រី​ដោយ​ចិត្ត​ស្មោះ និយាយ​រួម​ទៅជា​ថ្មី​ម្តងទៀត​នេះ ជា​លើក​ទី​២​នេះ​គឺ​ដោយ​ចិត្ត​ស្មោះ​អស់ពី​បេះដូង​របស់​បងស្រី​… ហេតុនេះ ចែ​សង្ឃឹមថា​ប្អូនស្រី​បានដឹង និង​ព្រម​អភ័យទោស លើកលែងទោស​ដល់​ចែ​ដោយ​ក្តី​អនុគ្រោះ ចំពោះ​រឿង​ដែល​បាន​កន្លង​ហួស ដែល​ចែ​បានធ្វើ​ខុសឆ្គង​កន្លងមក​ហ្នឹង អ៊ីចឹង​សូម​ប្អូនស្រី​អភ័យទោស​ដល់​ចែ​ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ ចែ​ដឹងថា ដា​ណា ប្អូន​មានចិត្ត​ទូលាយ ប្អូន​នឹង​លើកលែងទោស​ឲ្យ​ចែ​ហើយ ព្រោះថា ចែ​ឡាយ​ជា​សាធារណៈ​ជា​លើក​ទី​២​នេះ គឺ​ចេញពី​ចិត្ត សុំទោស​ប្អូន​ដោយ​ទឹកចិត្ត​ស្រឡាញ់​ស្មោះត្រង់ ហេតុនេះ​សូម​បងប្អូន​ជួយ​ស៊ែរ​ឲ្យ​បាន​ដល់​ប្អូនស្រី​ខ្ញុំ​ផង ហើយ​ប្អូនស្រី​បានឃើញ​ហើយ​លើកលែងទោស​ឲ្យ​បង​ផង​ចុះ ចា៎​! រឿង​ដែល​កន្លងមក​ហ្នឹង​បង​ពិតជា​បានដឹង​ខុស​…​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង ទ្រី សុ​ផានិត ក៏បាន​បញ្ជាក់បន្ថែម​លើ​ការសុំ​ទោស និង​ក៏​ដូច​សុំ​ចិត្ត​ប្អូនស្រី​ខ្លួន ទ្រី ដា​ណា ឲ្យ​ធ្វើ​រឿងនេះ​ថា​៖ «​ដា​ណា បើ​ប្អូន​បានឃើញ​ហើយ សូម​ប្អូន​លើកលែងទោស​ឲ្យ​បង​ផង ហើយ​ប្រសិនបើ​បង​ឡាយ​សុំទោស​ជា​សាធារណៈ​លើក​ទី​២​នេះហើយ តែ​ប្អូនស្រី​អត់​ទាន់​ត្រជាក់ចិត្ត ឬ អត់​ពេញចិត្ត​អ្វី​ទៀត បងស្រី​នឹងធ្វើ​លិខិត​សុំទោស​ប្អូន​បន្ថែមទៀត​ជា​ផ្លូវការ អ៊ីចឹង​សូម​បងប្អូន​ជួយ​ស៊ែរ​បាន​ដល់​ប្អូនស្រី​ខ្ញុំ ដា​ណា បាន​យល់បាន​ដឹងផង ហ្នឹងហើយ បង​ដឹងថា​ប្អូនស្រី​បងចិត្ត​ទូលាយ អ៊ីចឹង​សូម​ប្អូន​លើកលែងទោស​ឲ្យ​បង​ផង ហើយ​ប្រសិនបើ​ប្អូន​លើកលែង​ឲ្យ​បងហើយ សូម​ប្អូន​ជួយ​ដក​ពាក្យបណ្តឹង​វិញ​ផង ចា៎ អគុណ ចា៎​ជួយ​ដក​ផង​ណា​ប្អូន​…​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ឃើញបែបនេះ មហាជន​ជាច្រើន​បាន​សម្តែង​នូវ​ក្តី​ត្រេកអរ និង​រំភើប​ជំនួស​ជាខ្លាំង ដោយបាន​លើកឡើងថា​៖ «​គ្រាន់តែ​ប៉ុណ្ណឹង​បង​ដា​ណា​អត់​ទោស​ឲ្យ​ហើយ​(​ចង់ឃើញ​បងប្អូន​បង​ត្រូវ​គ្នា​វិញ​), បងស្រី​ឈប់​សេពគប់​ជាមួយ​មនុស្ស​ខូច​ទៀត​ទៅ ព្រោះ​នាំ​ឲ្យ​បង​មិនមាន​ភាពថ្លៃថ្នូរ​, ដា​ណា​ប្រហែល​យំ​ហើយ ពេល​ស្ដាប់​សំដី​របស់​បងស្រី​,…»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​