ភ្នំពេញ៖លេចចេញស្ទាយបោកថ្មីមួយទៀត ដោយបានធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយ យកមកបង់រំលស់ទូរស័ព្ទដៃ ។
យោងតាម ហ្វេសប៊ុកផេក ហាង Ratanak168 PhoneShop នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានអោយដឹងថា «អ្នកបង់រំលស់ណាដែលមានគំនិតឆបោក យកអត្តសញ្ញាណប័ណ្ណ ក្លែងក្លាយ មកបន្លំ ហាងនឹងចាត់ការភ្លាមៗតាមផ្លូវច្បាប់ពីបទក្លែងបន្លំឯកសារ នៅនឹងហាងតែម្តង»។
សូមប្រយ័ត្នបងប្អូន រួមអាជីព ។ ដំណោះស្រាយ គឺ ស្ទាបមើលរូបថត បើគ្រើម គឺ ក្លែងក្លាយហើយ ។
បុរសដែលរូបក្នុងអត្តសញ្ញាណប័ណ្ណ នេះ គឺ មានឈ្មោះច្រើន ដែលបានយកទៅបន្លំ ម្ចាស់ហាង ដើម្បីរំលស់ទូរស័ព្ទដៃ ៕