មានកាំភ្លើងហើយគ្មានអ្នកណាដល់អញ ! សមត្ថកិច្ចចាប់ខ្លួនមន្ដ្រីនគរបាលអន្ដោប្រវេសន៍ម្នាក់ ដែលបង្កការបោះដោយសេរី នៅ ខេត្តត្បូងឃ្មុំ

0
1310

(ត្បូងឃ្មុំ)៖ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅច្រកទ្វារអន្ដរជាតិអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញម្នាក់ ដែលបង្កការបាញ់បោះសេរី នៅចំណុចភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ ចាប់ខ្លួនភ្លាមៗ នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មន្ដ្រីនគរបាលខាងលើ ឈ្មោះ សំ ណាង អាយុ៤២ឆ្នាំ ហើយត្រូវជាកូនរបស់អតីតមន្ដ្រីជាន់ខ្ពស់ម្នាក់ នៅក្រសួងមហាផ្ទៃ។ ក្រោយការចាប់ខ្លួន សមត្ថកិច្ចដកហូតបាន អាវុធខ្លី០១ដើម គ្រាប់១៥នៅក្នុងបង់។ បច្ចុប្បន្នជនសង្ស័យត្រូវបានកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងតាមនីតិវិធី។

យ៉ាងណាមិញ ពាក់ព័ន្ធករណីនេះលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មិនទាន់បានបញ្ជាក់អំពីព័ត៌មានលម្អិត នៃករណីនេះនៅឡើយទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ជនដៃដល់ត្រូវសមត្ថកិច្ចជំនាញរបស់លោកកំពុងធ្វើការសួរនាំ និងចាត់ការបន្ដទៅតាមផ្លូវច្បាប់៕ប្រភព៖ Fresh News