បច្ចុប្បន្ននៅតាមបណ្ដាញសង្គមហ្វេសប៊ុកមានការលក់ថ្នាំសុល ថ្នាំលាប ថ្នាំបន្តក់ ដែលជួយឲ្យ ប្រ.ដា.ប់.ភេ.ទ ស្ត្រីវិលមករកសភាពដើមដូចក្រមុំម្ដងទៀត។
ចំពោះបញ្ហានេះលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ថ្នាំសុលដែលគេផ្សព្វផ្សាយនោះគ្មានប្រសិទ្ធភាពដូចអ្វីដែលអ្នកនាំ
ចូលផលិតផលបង្ហោះប្រាប់ឡើយ ហើយថ្នាំទាំងអស់នោះភាគច្រើន មិនត្រូវបានអនុញ្ញាតឲ្យលក់ និងប្រើប្រាស់ពីក្រសួងសុខាភិបាលទេ។
លោកបានបន្តទៀតថា ផលិតផលដែលបាន និងកំពុងផ្សាយថា ជួយឲ្យប្រដាប់បន្តពូជវិលមក តឹងហាប់ណែនដូចក្រមុំម្ដងទៀត ហើយជួយមិនឲ្យធ្លាក់ស
បំបាត់ក្លិន ពិតជាប៉ះពាល់ចំពោះសុខភាពដែលអាចបំផ្លា.ញប្រ.ដា.ប់.ភេ.ទ ស្ត្រីឲ្យរលាក រលួយ ស្អិត ហើម ស្ងួត រមាស់ រលាក អាលែកហ្ស៊ី បើករណីធ្ង.ន់ធ្ងរកើតជាជំងឺមហារីកទៀត។
បន្ថែមពីនោះថ្នាំដែលគេផ្សព្វផ្សាយថាជួយឲ្យដូចក្រមុំម្ដងទៀត អាចបង្កឲ្យមានមេរោគត្រង់ចំណុចនោះ ថែមទាំងមានការរំខានដល់អ័រម៉ូនរបស់ស្ត្រី អាចបង្កទៅជាជំងឺកាមរោគ
ដែលអាចចម្លងទៅដៃគូ មានជំងឺរោគស្ត្រីមិនងាយព្យាបាល ក៏មិនសង្ឃឹមថាអាចជា ត្រលប់មកធម្មតាវិញទេ (ពិការផ្លូ.វ.ភេ.ទ) រហូតដល់ប្រហែលលែងរួ.ម.ភេ.ទ.បានជារៀងរហូតហើយ។
វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី មុននឹងសម្រេចចិត្តប្រើប្រាស់ថ្នាំអស់ទាំងនោះ យើងគប្បីទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ព្រោះអ្នក
ដែលណែនាំឲ្យប្រើប្រាស់លើបណ្ដាញសង្គមទាំងនោះគ្មានជំនាញ គ្មានសញ្ញាប័ត្រពាក់ព័ន្ធឡើយ ហើយអ្នកដែលគេជួលមកផ្សាយក៏មិនបានសិក្សាលម្អិត និងមិនសូវមានចំណេះដឹងគ្រប់គ្រាន់ផ្នែករោគស្រ្តី។
ក្នុងករណីមានសំណួរ ឬមន្ទិលស.ង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។