ចិន៖ នៅក្នុងវីដេអូឃ្លីបនៅលើបណ្តាញសង្គម ដែលបានឃើញ ស្ត្រីម្នាក់បាន ស្រែកយំយ៉ាងខ្លាំង ខណៈខ្លួនមានផ្ទៃពោះ ៥ ខែ ហើយប្រទះឃើញ ប្តីរបស់ខ្លួន ដេកជាមួយស្រី និងបានវាយទះតប់ ចា ប់ បោចសក់ បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក លើបណ្តាញអ៊ីនធឺណេតប្រទេសចិន។
នៅក្នុងខ្លឹមសារដែលបានចុះផ្សាយនៅលើគេហទំព័រ Weibo កាលពីថ្ងៃទី ១៥ ខែតុលា ដែលគេរាយការណ៍មកថា ស្រ្តីម្នាក់ដែលជា ប្រពន្ធបាននិយាយថានាងមានផ្ទៃពោះ ៥
ខែជាមួយប្តីរបស់នាងដែលជាជនជាតិជប៉ុន តែដោយសារតែនាងមានអាយុជិត ៤០ឆ្នាំមានផ្ទៃពោះ ពិបាកនៅក្នុងការយកកូន ហេតុដូច្នេះ នាងក៏សម្រេចបង្កើតការពពោះដោយសិប្បនិម្មិត ដូច្នេះហើយទើបធ្វើឲ្យប្តីនាង មិនមានការស្រលាញ់មកលើនាងនោះទេ។
លើសពីនេះទៀតសោត ស្រ្តីម្នាក់នោះបានបន្ថែមថា រូបនាង បានតាមដាន និងតាមរកប្តីរបស់នាង អស់រយៈពេលជាច្រើនខែមកហើយ ដោយមានការស ង្ស័ យ ថា
ស្វាមីរបស់ខ្លួន កំពុងលួចមានស្រី រហូតដល់ថ្ងៃទី ១០ ខែតុលានេះ នាងក៏បានចា ប់ បានអ្នកទាំងពីរនៅលើគ្រែជាមួយគ្នា ថែមទាំងអាក្រា តកាយទៀតផង។
ភ្លាមៗនោះ ប្រភពដដែល បានបញ្ជាក់ថា ស្រី្តដែលគេបានស្គាល់ជាប្រពន្ធបានចូលទៅក្នុងបន្ទប់ ជាមួយនឹងអាកប្បកិរិយាខឹងសម្បារ និងបានជេរប្រមាថម្តងហើយម្តងទៀត និងបានវា យ ដំ ទះស្រ្តីកំណាន់ ដោយពោលថា នាងពិតជាក្លាហានមែន តើមានមោទនភាពមែនទេ?
ដែលស្រ្តីរូបនេះ មានផ្ទៃពោះ ៥ ខែ តែនៅហ៊ានលួងលោមប្តីរបស់នាង? អ្វីដែលហួសចិត្តជាងនេះទៅទៀត ស្រីកំណាន់ត្រូវបានគេស្គាល់ថាជាតារាសម្តែង Wang Ziyan។
យ៉ាងណាមិញ ក្រោយពីមានរឿងនេះបានកើតឡើងតារាសម្តែងស្រីម្នាក់នេះ បាននិយាយ និងអះអាងថានាង និងបុរសនោះគឺជាមិត្តភក្តិ ក៏ដូចជាបងប្អូនជិតស្និទ្ធផងដែរ។
នាងបានបន្ថែមទៀតថា បុរសនោះបាននិយាយថាគាត់គ្មានកន្លែងរស់នៅទេ ដូច្នេះនាងអនុញ្ញាតឱ្យនាងស្នាក់នៅក្នុងផ្ទះរបស់នាង ប៉ុន្តែនៅបន្ទប់ផ្សេងគ្នា។
ដោយឡែក យោងតាមព័ត៌មានបានឲ្យដឹងថា បុរសនៅក្នុងឃ្លីបនោះមានឈ្មោះថា Momma Shinya សញ្ជាតិជប៉ុន ហើយប្តីរបស់នាងគឺជាជាងកា ត់ សក់នៅក្នុងបារ នៅទីក្រុងប៉េកាំង ដែលគេបញ្ជាក់មកថា បុរសជាប្តីបានប្លុកស្ត្រីដែលជាប្រពន្ធខ្លួន នៅលើបណ្តាញសង្គម
ថែមទាំងមិនបានសារភាពថាកូននៅក្នុងផ្ទៃរបស់នាងជាកូនរបស់ខ្លួនទៀតផង យ៉ាងណាមិញ អ្នកទាំងពីរមិនទាន់ លែងលះគ្នាដា ច់ស្រេចនោះទេ អាចនិយាយបានថា ពួកគេនៅតែជាប្តីប្រពន្ធនឹងគ្នា ដោយមាន សំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់នៅឡើយ។
ទោះយ៉ាងណាក៏ដោយ សម្រាប់ហេតុផលមួយចំនួន វាកំពុងនៅតែស្ថិតនៅក្នុងភាពមន្ទិលរបស់មហាជន ដោយគេមានការងឿងឆ្ងល់ចំពោះការពន្យល់របស់តារាស្រីរូបនេះ ដោយគេបានលើកឡើងថា ហេតុអ្វីបានជានាងចែករំលែកនៅផ្ទះតែមួយ បន្ទប់ផ្សេងគ្នា តែចា ប់បាននៅលើគ្រែជាមួយគ្នាទៅវិញ? យ៉ាងណាមិញបច្ចុប្បន្ននេះព័ត៌មានដ៏កក្រើកមួយនេះ នៅតែជាប្រធានបទក្តៅគគុក នៅទូទាំងប្រទេសចិន៕