រាជធានីភ្នំពេញ៖ បុរស៣នាក់បងប្អូន បាននាំគ្នាធ្វើដំណើរចេញពីស្រុកឡើងមកភ្នំពេញ ដើម្បីលក់រថយន្ត១គ្រឿង ។ លុះពេលបានប្រាក់ដុល្លារដាក់កាបូប ក៏នាំគ្នាចូលកន្លែងម៉ាស្សាឲ្យស្រួលសរសៃសរសូងម្តង តែដឹងអី ! អូនៗស្រីស្អាតនៅទីនោះ គក់ច្របាក់ស្ទាប់អង្អែលចុះអង្អែលឡើង ធ្វើឲ្យស្រួលខ្លួនបាន
បន្តិច ក៏បន្លំយកប្រាក់អស់៥ពាន់ដុល្លារ ដោយដាក់ជំនួសមកវិញប្រាក់ដុល្លារខ្មោច ធ្វើប្រុសមកពីស្រុកស្រែទាំងនោះ កើតទុក្ខមិនសុខចិត្តមកឡាំប៉ានៅមុខហាងម៉ាស្សានោះ សុំឲ្យសមត្ថកិច្ចជួយអន្តរាមន៍។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១ និង៥៧នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែធ្នូ
ឆ្នាំ២០២០ នៅចំណុចមុខហាងម៉ាស្សាមួយកន្លែង តាមបណ្តោយផ្លូវ២០០៥ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ជនរងគ្រោះដែលចូលម៉ាស្សា អូនស្រីធ្វើឲ្យស្រួលខ្លួនបន្តិចរួចស៊ីដាច់ប្រាក់អស់៥ពាន់ដុល្លារនេះ មានសឈ្មោះរឿន ស៊ីដេត អាយុ២៧ឆ្នាំ រស់នៅភូមិជ្រុងពពាល ស្រុករមាសហែក
ខេត្តស្វាយរៀង។ ជនរងគ្រោះបានរៀបរាប់ប្រាប់អ្នកកាសែតថា មុនពេលកើតហេតុ បងប្អូនគាត់ទាំង៣នាក់ បាននាំគ្នាមកលក់រថយន្តកូរ៉េ១គ្រឿង ប្រាក់១ម៉ឺន៥០០ដុល្លារ បន្ទាប់មក ក៏នាំគ្នាចូលមកហាងម៉ាស្សាខាងលើ ដើម្បីឲ្យមីអូនស្រីៗ ជួយគក់ច្របាច់ឲ្យស្រួលសរសៃសរសូង លុះពេលពួកគាត់
ចូលម៉ាស្សាបានបន្តិច ស្រាប់តែស្រីៗទាំងនោះ ស្រែកផ្អើលឆោឡោឡើងថា មានកម្លាំងប៉ូលិសមកចាប់ ទើបបងប្អូនគាត់ប្រញាប់គ្នាចេញពីហាងម៉ាស្សានោះ ហើយទៅរកផ្ទះសំណាក់ ដើម្បីសម្រាកសិន មុននឹងត្រឡប់ទៅស្រុកវិញ។ បុរសខាងលើបន្តថា ពេលទៅដល់បន្ទប់ផ្ទះសំណាក់បងប្អូនគាត់ នាំគ្នាយកលុយ
មករាប់ ស្រាប់តែបាត់អស់៥ពាន់ដុល្លារ ជំនួសមកវិញនូវក្រដាស់ប្រាក់ដុល្លារខ្មោចមួយចំនួន ទើបពួកគាត់រន្ធត់ចិត្តជាខ្លាំង ប្រញាប់នាំគ្នាធ្វើដំណើរមកហាងម៉ាស្សារកមុខស្រីជើងល្អទាំងនោះ តែពេលមកដល់ ស្រាប់តែហាងម៉ាស្សានេះ
ចាក់សោបិទទ្វារជិតឈឹង បាត់មនុស្សអស់រលីង ទើបពួកគាត់កើតទុកមិនសុខចិត្ត លែងខ្មាសអៀន និយាយប្រាប់អ្នកកាសែត និងស្នើសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕