លឺតែឆ្ងល់យូរហើយ!! ការប្រើប្រាស់ ថាមពល អគ្គិសនីកម្ពុជា មានការកើនឡើងជាគំហុគ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កំពុងមានការងឿងឆ្ងល់យ៉ាងខ្លាំង

0
382

ភ្នំពេញ ​៖ ​មួយ​រយៈពេល​ចុងក្រោយ​នេះ ការប្រើប្រាស់​ថាមពល​អគ្គិសនី​កម្ពុជា កំពុង​កើនឡើង យ៉ាង​គំហុក ដែល​នាំ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនធំ រស់នៅក្នុង​រាជធានី​ភ្នំពេញ កំពុងមាន​ការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ។

យោងតាម​ការសាកសួរ​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ​ប្រាប់​ឲ្យ​ដឹងថា បច្ចុប្បន្ន​ការឡើង​កុង​ទ័​រ នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​កម្ពុជា កំពុងមាន​ការកើនឡើង ពី ១​ខែ​ទៅ​១​ខែ ដែល​ធ្វើ​ឲ្យ​ពួកគាត់​មាន​ងឿងឆ្ងល់​យ៉ាងខ្លាំង ខណៈ​ដែល​សម្ភារៈ​អគ្គិសនី​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​របស់​ពួកគាត់​នៅក្នុង​ផ្ទះ គឺ​ដដែល។

ពលរដ្ឋ​ប្រាប់​ឲ្យ​ដឹង​បន្តថា ការប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​គាត់ កាលពី​អំឡុង​ខែ ឧសភា អស់​តែ ១៣៩​គីឡូវ៉ុល ប៉ុន្តែ​សម្រាប់​អំឡុង​ខែ មិថុនា ស្រាប់តែ​កើតឡើង រហូតដល់ ២១៦​គីឡូវ៉ុល ដូច្នេះ ខុសគ្នា​ប្រមាណ ៧៧​គីឡូវ៉ុល​ឯណោះ។ ហេតុអ្វី​បានជា​ខុសគ្នា​ច្រើន​ម្ល៉េះ ??? បើ​សម្ភារៈ​អគ្គិសនី​ប្រើប្រាស់​នៅក្នុង​ផ្ទះ​របស់​ពួកគាត់ គឺ មាន​ស្ថានភាព​ដដែល មិនមាន​ការប្រែប្រួល​នោះឡើយ។ ចំពោះ​បញ្ហា​នេះ ពួកគាត់​បាន​ទៅ​សួរ​​ព័ត៌មាន​ពី​មន្ត្រី​អគ្គិសនី​កម្ពុជា នៅ​សាខា វត្តភ្នំ ក្បែរ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​ត្រូវ​ខាង​មន្ត្រី​អគ្គិសនី​ឆ្លើយ​ប្រាប់​មកវិញ​ថា រង់ចាំ ១​ខែ ឬ ២​ខែ ទៀត បើ​នៅតែមាន​ការកើនឡើង​កុង​ទ័​រ​ប្រើប្រាស់​ថាមពល​ដដែល ពួកគាត់​អាចដាក់​ពាក្យ​ស្នើ​​មកកាន់​អគ្គិសនី​កម្ពុជា ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជាក់ស្តែង តើ​មកពី​មូលហេតុ​អ្វី ??? ។​

ទោះបី​យ៉ាងណាក្តី ពលរដ្ឋ សូម​សំណូមពរ​ខាង​អគ្គិសនី​កម្ពុជា មេត្តាជួយ​ត្រួតពិនិត្យ បញ្ហា​នេះ​ឲ្យ​បាន​ល្អិតល្អន់ ចៀសវាង​ការ​កេង​ចំណេញ​ណាមួយ​ពី​បងប្អូន​ប្រជាពលរដ្ឋ ពីព្រោះថា បើ​ក្នុង ១​ផ្ទះ ត្រូវ​ចំណាយ​លុយ​ប៉ុណ្ណឹង​ទៅហើយ ចុះ​ទម្រាំ​ពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ រាប់​ម៉ឺន​គ្រួសារ តើ​បាន​លុយ​ប៉ុន្មាន​ទៅ ????? ៕ប្រភព៖ Kampuchea Thmey Daily