ជនសង្ស័យ ២នាក់នេះហើយ ដែលពាក់ព័ន្ធករណីឃាតកម្មស្ទាក់បាញ់បុគ្គលិកសន្តិសុខក្រុមហ៊ុន សូ ងួន ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស

0
290

ខេត្តកំពត ៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឃាតកម្មស្ទាក់បាញ់បុគ្គលិកសន្តិសុខក្រុមហ៊ុនសូ ងួន ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នេះ បានធ្វើឡើងកាលពីថ្ងៃថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ជនសង្ស័យទី១.ឈ្មោះ ញ៉ាន សែង ភេទប្រុស អាយុ២៣ឆ្នាំ និងទី២.ឈ្មោះ ស៊ឹម ថែ ភេទប្រុស អាយុ២១ឆ្នាំ ទាំង២នាក់រសនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យបានឆ្លើយសារភាពថា មេខ្លោងដែលធ្វើសកម្មភាពបាញ់ប្រហារមកលើក្រុមបុគ្គលិកសន្តិសុខក្រុមហ៊ុនសូ ងួន បណ្ដាលឱ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសនោះ គឺឈ្មោះ ស៊ូ ធា បានប្រើប្រាស់កាំភ្លើងអាកា ។ ពួកគេមានគ្នាប្រមាណជិត ២០នាក់ ហើយអ្នកផ្សេងៗទៀតបានប្រើប្រាស់អាវុធកែច្នៃបាញ់មកលើក្រុមសន្តិសុខ ផងដែរ ។ ក្រោយពេលកកើតហេតុ មេខ្លោងឈ្មោះ ស៊ូ ធា ដែលយកកាំភ្លើងអាកានោះទៅជាមួយផង កំពុងលាក់ខ្លួនលើភ្នំចំងាយពីកន្លែងកើតហេតុប្រហែល៥គីឡូម៉ែត្រ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា៖ កាលពីព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខណៈក្រុមបុគ្គលិកសន្តិសុខក្រុមហ៊ុនសូ ងួន មួយក្រុមកំពុងធ្វើដំណើរតាមរថយន្ត ត្រួតពិនិត្យមើលចម្ការព្រៃអាកាស្យា ដែលស្ថិតនៅក្នុងភូមិព្រៃពៀយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ត្រូវបានមនុស្សមួយក្រុមលបធ្វើការវាយប្រហារទៅលើពួកគេ បណ្ដាលឱ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះឈ្មោះ នួន ភ័ក្ត្រា អាយុ ២៧ឆ្នាំ ជាបុគ្គលិកសន្តិសុខនៃក្រុមហ៊ុនសូ ងួនគ្រុប មានស្រុកកំណើតនៅខេត្ត ស្វាយរៀង ត្រូវបានក្រុមខ្មាន់កាំភ្លើង លួចបាញ់ចំក្រោមក្លៀកធ្លាយពីម្ខាងទៅម្ខាង បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ចំណែកបុគ្គលិកសន្តិសុខម្នាក់ទៀតឈ្មោះ ផន ដា អាយុ ៣ ១ឆ្នាំ មានស្រុកកំណើតក្នុងខេត្ត ពោធិ៍សាត់ ដែលបានរួមដំណើរលើរថយន្តនោះ បានរងរបួសធ្ងន់ ហើយត្រូវក្រុមការងារជួយអន្តរាគមន៍ដឹកនាំទៅកាន់មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញដើម្បីព្យាបាលរបួស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយករណីលួចបាញ់ប្រហារនេះ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងប្រមូលវត្ថុតាងកាំភ្លើងកែច្នៃចំនួន ២ ដើម ព្រមទាំងបានកំណត់មុខសញ្ញាក្រុមជនខ្មាន់កាំភ្លើងនោះហើយ គឺមានគ្នាប្រមាណពី ៤ ទៅ ៥ នាក់»។លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងថា ករណីឃាតកម្មខាងលើនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចជាប់ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លី ព្រោះកន្លងមកមានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានធ្វើការតវ៉ានិងចោទប្រកាន់ទៅលើ ក្រុមហ៊ុន សូងួនគ្រុប ថា បានរំលោភលើដីលំនៅឋានរបស់ពួកគេ ប៉ុន្តែភាគីក្រុមហ៊ុនក៏បានចោទប្រកាន់អ្នកភូមិវិញថា បានលួចទន្ទ្រានចូលទៅសង់លំនៅឋានលើដីក្រុមហ៊ុន ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ តាំងពីឆ្នាំ ២០១៥។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណា កម្លាំងសមត្ថកិច្ច នឹងខិតខំស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនប្រព្រឹត្តបទល្មើស យកមកប្រគល់ឲ្យតុលាការធ្វើការផ្ដន្ទាទោសទៅតាមនីតិវិធីច្បាប់ឲ្យខានតែបាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​