ជួយប៉ុណ្ណឹងហើយ អត់ស្ងប់ចិត្តទៀត ! លោស្រី ទ្រី ដាណា ខំមានចិត្ត ជួយស្រ្តីម្នាក់ ដែលពកូនភ្លោះ មកសុំអោយលោកស្រីជួយ លោកស្រីក៏បានជូន ១០០ដុល្លារ និងពូ ៥០ដុល្លារ តែស្រ្តីរូបនៅតែមិនអស់ចិត្ត ដោយបានសុំ…

0
250

ប្រិយមិត្ត​ជាច្រើន​ប្រហែលជា​បានដឹង​ហើយ កាលពី​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ អ្នកស្រី ទ្រី ដា​ណា និង​ស្វាមី បានធ្វើ​ដំណើរ​ទាំង​ផ្លូវ​ពិបាក​ទៅកាន់​ខេត្តកំពង់ធំ ដើម្បី​នាំយក​ថវិកា​ចំនួន ២ ពាន់​ដុល្លារ ជួយ​ដល់​បុរស​ម្នាក់​ដែល​រងរបួស​បាក់ជើង តប​តាម​ការស្នើសុំ​របស់​ស្ត្រី​ជា​ប្រពន្ធ ដែល​គ្មាន​លុយ​ដក​ដែក​ចេញពី​ជើង​ប្តី​របស់គាត់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទន្ទឹម​នោះ​ផងដែរ អ្នកស្រី ទ្រី ដា​ណា ដោយ​ក្តី​អាណិត​ដល់​ស្ត្រី​ម្នាក់​ខំ​ពកូន​ភ្លោះ មកសុំ​ជួយ​ផង អ្នកស្រី​ក៏បាន​ឧបត្ថម្ភ​ចំនួន ១០០ ដុល្លារ ខណៈ​ស្វាមី​អ្នកស្រី​គឺ​ពូ​ម៉ៅ ក៏បាន​ឆ្លៀត​ឲ្យ ៥០ ដុល្លារ​បន្ថែមទៀត សរុប​គឺ ១៥០ ដុល្លារ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តែ​យ៉ាងណា នៅពេល​មកដល់​គេហដ្ឋាន​វិញ អ្នកស្រី ទ្រី ដា​ណា ក៏​ស្រាប់តែ​សម្រេចចិត្ត​ឡាយ​វីដេអូ ដោយ​រៀប​រាប់ទាំង​អារម្មណ៍​ហួសចិត្ត​ជាខ្លាំង ចំពោះ​ស្ត្រី​ដែល​ពកូន​ភ្លោះ​ម្នាក់​នោះ ដែល​អ្នកស្រី​មិន​នឹកស្មានថា គាត់​មានចិត្ត​ចង់បាន​ដ៏​ហួសប្រមាណ ពោលគឺ​តាម​ទារលុយ​ច្រើន​បន្ថែមទៀត ក្នុង​ហេតុផល​យកទៅ​ដោះបំណុល​គេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​ការ​ឡាយ អ្នកស្រី ទ្រី ដា​ណា បានលើកឡើង​ទាំង​ហួសចិត្ត​ដូច្នេះ​ថា​៖ «​គាត់​រូបរាង​ស្អាតបាត គាត់​ពកូន​សងខាង​កូនភ្លោះ​គាត់ ហើយ​កូនភ្លោះ​គាត់​ក៏​ប៉ុណ្ណា​ណី​ដែរ គាត់​ធ្វើ​ឲ្យ​យើង​អាណិត​គាត់ ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់ថា​ខ្ញុំ​អត់​អាណិត​ទេ ដោយសារ​អី​គេ​? ខ្ញុំ​ភ្លាម​ហ្នឹង ហេតុអ្វី​បានជា​ខ្ញុំ​អត់​ឲ្យ​លុយ​គាត់​ច្រើន ទី​១ ខ្ញុំ​ឃើញ​គាត់​មាន​កម្លាំង​សម្បទា​ពេញ​ប៉ិ​ប អ៊ីចឹង​ខ្ញុំ​ឲ្យ​គាត់​តែ ១០០ ដុល្លារ (១០០ ដុល្លារ សម្រាប់​អ្នកចម្ការ​វា​រាង​ច្រើន​ដែរ​ណា​បងប្អូន​)»​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី​បន្តថា​៖ «​ប៉ុន្តែ បងស្រី​ហ្នឹង គាត់​អត់​សប្បាយចិត្ត​ទេ នៅពេលដែល​គាត់​ឃើញ​លុយ ១០០ ដុល្លារ ដែល​ខ្ញុំ​ឲ្យ​គាត់ ចា៎​ហេតុអ្វី​បានជា​គាត់​អត់​សប្បាយចិត្ត​? គាត់​មក​ប្រាប់​ខ្ញុំ​ថា បង​ខ្ញុំ​ជំពាក់​គេ​ច្រើន ប៉ុន្តែ​ខ្ញុំ​អត់​ស្តាប់​រឿង​គាត់​ជំពាក់​គេ​ប៉ុន្មាន​អី​ប៉ុន្មាន​ទេ អ្នកណា​ក៏​គេ​មាន​បំណុល​ដែរ ប៉ុន្តែ ខ្ញុំ​បាន​ប្រាប់​ទៅ​គាត់​វិញ​ថា លុយ ១០០ ដុល្លារ នេះ បង​យកទៅ​ធ្វើ​ដើមទុន​រកស៊ី ហេតុអ្វី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានជា​ខ្ញុំ​ថា ១០០ ដុល្លារ ឲ្យ​យកទៅ​ធ្វើ​ដើមទុន​រកស៊ី​បង ច្រើន​! ព្រោះ​កាល​ខ្ញុំ​ចេញ​រកស៊ី​ដំបូង តែ​១០​ម៉ឺន​រៀល​ទេ​បងប្អូន អត់​ដល់​១០​ម៉ឺន​ផង តែ​៨​ម៉ឺន​រៀល​ទេ​… ចា៎ អ៊ីចឹង​ខ្ញុំ​ឲ្យ​គាត់​ដល់​ទៅ ១០០ ដុល្លារ​ហើយ ខ្ញុំ​ប្រាប់ថា បង​យកទៅ​ធ្វើ​ដើមទុន​រកស៊ី តែ​គាត់​នៅ​ល្ងូ​វ​នៅ​ហ្នឹង គាត់​អត់​ព្រម​ចេញ​ទេ ហើយ​គាត់​ទៅ​ហៅ​ប្តី​ខ្ញុំ​ទៀត ទៅ​ហៅ​ពូ​ម៉ៅ ទៅប្រាប់​ថា​បង​ខ្ញុំ​ជំពាក់​លុយ​គេ​រៀបរាប់​ម៉ា​បាច់​ម៉ា​បូរ​ហូរហែ ទាំង​ខ្លួនប្រាណ​គាត់​នៅមាន​កម្លាំង​កាយសម្បទា​មាំមួន ហើយ​កូន​គាត់​ក៏​អត់​មាន​ជំងឺ​អី​ទាំងអស់​»​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី ទ្រី ដា​ណា នៅបាន​ឲ្យ​ដឹង​ទៀតថា​៖ «​ប្តី​ខ្ញុំ​អត់​ដឹងថា​ខ្ញុំ​ឲ្យ ក៏​ហុច​ឲ្យ ៥០ ដុល្លារ​ទៀត ២០​ម៉ឺន​ទៀត អ៊ីចឹង វា​ឡើង ៦០ ម៉ឺន​រៀល​ហើយ បាន​៦០​ម៉ឺន​ហើយ គាត់​ហ្នឹង​មិន​សុខចិត្ត​ទៀត នេះ​ជា​ការពិត​បងប្អូន​»​។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​អ្នកស្រី​ហួសចិត្ត​ខ្លាំង​បំផុត​នោះ គឺ​ត្រង់​ថា​ស្ត្រី​រូបនេះ​បាន​និយាយ​ទាំង​ឥត​អៀនខ្មាស​ថា «​ឲ្យ​លុយ​ប៉ុណ្ណឹង យកទៅ​សង​គេ​ម៉េច​គ្រាន់​» ដែល​ផ្ទុយ​ពី​ការរំភើប​អរគុណ​ដែល​គេ​បាន​ជួយ និង​ព្យាយាម​យកលុយ​ទាំងនេះ​ទៅរក​ស៊ី​ដើម្បី​ដោះបំណុល​គេ​សោះឡើយ នេះ​គឺជា​គំរូ​ដ៏​អាក្រក់​មួយ ដែល​បងប្អូន​ជា​អ្នកក្រីក្រ​ដទៃទៀត​គួរ​ជៀសវាង​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​