បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ដោយមើលឃើញពីសក្ដានុពលនៃចំណូលដ៏សម្បើមពីវិស័យឧស្សាហកម្មកាសុីណូ នៅកម្ពុជា ពេលនេះរដ្ឋាភិបាលវៀតណាម អនុញ្ញាតច្បាប់បេីកឧស្សាហកម្មកាសុីណូនៅលេីភូកុក(កោះត្រល់) ក្នុងប្រកួតប្រជែងជាមួយកម្ពុជា។
ប្រទេសវៀតណាមបានអនុញ្ញាតច្បាប់បេីកឧស្សាហកម្មកាសុីណូនៅលេីកោះភូកុក(កោះត្រល់)ដេីម្បីប្រកួតប្រជែងជាមួយប្រទេសកម្ពុជា ដោយសារតែក្នុងតំបន់អាស៊ានមានតែប្រទេសកម្ពុជាដែលរកចំណូលបានរាប់រយលានដុល្លារពីវិស័យមួយនេះ
ជាពិសេសពលរដ្ឋវៀតណាមដែលមានទ្រព្យសម្បត្តិច្រេីនបានចំណាយលុយទៅលេីការលេងល្បែងនៅកាសុីណូនៅលេីព្រំដែនទឹកដីកម្ពុជា និងភ្ញៀវទេសចរណ៍ជនជាតិចិនដែលមានទ្រព្យសម្បត្តិច្រេីនបានហូរចូលប្រទេសកម្ពុជាយ៉ាងសន្ធឹងសន្ធាប់ផងដែរ ។
ដូច្នេះរដ្ឋាភិបាលវៀតណាម ក៏បានសម្រេចអនុញ្ញាតច្បាប់ថ្មីនេះ ដេីម្បីទាញប្រយោជន៍ពីវិស័យមួយនេះ ក្នុងការទ្រទ្រង់ ក៏ដូចជាបង្កើនសេដ្ឋកិច្ចឲ្យកាន់តែល្អប្រសើរ ៕ប្រភព KBN