វាជារឿងមួយដែលគួរឲ្យសរសើរនៅស្នាដៃកូនខ្មែរដែលបានបង្កើតវីដេអូប្លែកៗទាក់ទាញចំណាប់អារម្មណ៌មនុស្សទូទាំងពិភពលោកមកទស្សនាវីដេអូដែលកូនខ្មែរបានបង្កើតឡើងយកទៅបង្ហោះលើទំព័រយូធូប ។
ជាការពិតណាស់ឆានែលមួយដែលមានឈ្មោះ Survival Builder ដែលមានមនុស្សចុច Subscribe ដើម្បីតាមដានវីដេអូផ្សេងៗមានរហូតដល់ ៣.៦៩លាននាក់ ចំណែកវីដេអូមួយដែលមានចំណងជើងថា Build The Most Temple Swimming Pools Underground ដែលមានអ្នកចូលមើលរហូតដល់ជាង ៧២លាននាក់ ។
វីដេអូដែលធ្វើឡើងសុទ្ធសឹងបង្ហាញពីជិវិតរស់នៅបែបក្នុងព្រៃ និង ការកាសាងលំនៅស្ថានដោយដៃ ជាមួយធម្មជាតិ ដូចជាផ្ទះដីប្លែកៗ ឫស្សី ឈើ ។ល។ ដែលធ្វើអោយវីដេអូទាំងនេះមានអ្នកចូលមើលច្រើនលើសលប់ ពីសំណាក់អ្នកទស្សនាក្រៅប្រទេស ដែលអាចទាញចំណូលបានច្រើន ដូចជាពួកអុឺរ៉ុប បានតម្លៃថ្លៃជាងអាស៊ី ។
វាពិតជាប្រសើណាស់ដែលកូនខ្មែរអាចធ្វើបានបែបនេះ វាក៏បានរកចំណូលជូនពលរដ្ឋខ្មែរមួយចំនួនមិនបាច់ចំណាកស្រុកផងដែរ ។សូមទស្សនាវីដេអូខាងក្រោមជាច្រើន។
សូមទស្សនាវីដេអូខាងក្រោម៖