តើលោកអ្នកធ្លាប់ឃើញប្រជៀវយក្សទេ? ព្រឺសម្បុរពេលឃើញប្រជៀវប៉ុនមនុស្ស ត្រូវគេចែករំលែកយ៉ាងផុសផុល…(មានវីដេអូ)

0
921

រូបភាព​ជាច្រើន​សន្លឹក ដែល​បង្ហាញ​ឲ្យ​ឃើញ​ដូចជា​សត្វ​ប្រចៀវ​ដែលមាន​ទំហំ​សឹង​ប៉ុន​មនុស្ស ដែល​ទើប​ត្រូវបាន​ចែករំលែក​ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះថា វា​ជា​រូប​ដែល​ដ៏​កម្រ​បានឃើញ​មុន​មក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នេះ​បើតាម​អ្នក​ប្រើ​បណ្តាញ​សង្គម Twitter ឈ្មោះ @ AlexJoestar622 កាលពីដើម​សប្តាហ៍​នេះ បាន​បង្ហោះ​រូបភាព​ទាំងនេះ ដោយ​ភ្ជាប់​ជាមួយ​ចំណងជើង​ថា​៖ «​ចាំ​ទេ​! ពេល​ខ្ញុំ​ប្រាប់​អ្នក​ថា ហ្វីលីពីន​មាន​សត្វ​ប្រចៀវ​មាន​ទំហំ​ប៉ុន​មនុស្ស​?» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិតមែន​ហើយ រូប​សត្វ​ប្រចៀវ​ដ៏​ធំ​នេះ បាន​ក្លាយជា​ប្រធានបទ​នៃ​ការពិភាក្សា​យ៉ាង​ផុសផុល នៅលើ​អ៊ិន​ធឺ​ណិ​ត​នាពេល​កន្លងមក ដែល​វា​បាន​រីក​រាលដាល​ដំបូង​នៅ​ឆ្នាំ​២០១៨ នៅលើ​វេ​ប​សាយ Reddit ។ ចាប់តាំងពី​ពេលនោះ​មក រូបភាព​ទាំងនេះ​ក៏​ត្រូវបាន​ផ្សព្វផ្សាយ​ឡើងវិញ ជាច្រើនលើក នៅលើ​វេទិកា​ផ្សេងៗ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក សម្រាប់​ការ​បង្ហោះ​នាពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាថ្មី​ម្តងទៀត ចំពោះ​សត្វ​ដ៏​អស្ចារ្យ​នេះ​ដែល​គេ​ហៅថា សត្វ​កញ្ជ្រោង​ហោះ​ដែលមាន​ម្កុដ​មាស​ដ៏​ធំ ដែលជា​សត្វ​ប្រចៀវ​មាន​ដើមកំណើត​នៅក្នុង​ប្រទេស​ហ្វីលីពីន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វា​ក៏​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា ជា​សត្វ​ប្រចៀវ​ផ្លែឈើ​ដែលមាន​ពណ៌​មាស ។ សត្វ​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមគ្រួសារ​មួយ ដែលមាន​សត្វ​ប្រចៀវ​ធំៗ​ជាងគេ​បំផុត នៅលើ​ពិភពលោក​។ ប្រចៀវ​មេ​ហ្គា (Megabat) មាន​កំភួនដៃ​វែង​បំផុត ក្នុងចំណោម​ប្រភេទ​សត្វ​ដទៃ ដែលមាន​ទំហំ​រហូតដល់ ៨,៥ អ៊ី​ញ ។ ស្លាប​របស់​វា​អាច​លាតសន្ធឹង ១,៥ ទៅ ១,៧ ម៉ែត្រ ដែល​ល្មម​អាច​គ្រប​លើ​មនុស្ស​បាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា សត្វ​ប្រចៀវ​គួរឱ្យ​រន្ធត់​នេះ វា​ពិតជា​គ្មាន​គ្រោះថ្នាក់​អ្វី​នោះទេ​។ របប​អាហារ​របស់​ពួកវា​ភាគច្រើន គឺជា​ផ្លែឈើ និង​ស្លឹក​រុក្ខជាតិ ប៉ុន្តែ ប្រភព​អាហារ​ចម្បង​របស់​ពួកវា​គឺ​ផ្លែ​ល្វា​៕ប្រភព Iknowblog

សូមទស្សនាវីដេអូខាងក្រោម៖