ការសុំមិត្តស្រីរៀបការ គឺជារឿងសំខាន់ និងរំភើបរីករាយបំផុតមួយក្នុងជីវិតរបស់មនុស្សប្រុសម្នាក់ បន្ទាប់ពីចំណាយពេលវេលាយ៉ាងច្រើនស្វែងយល់ចិត្តគ្នាទៅវិញទៅមក។
មនុស្សប្រុសតែងតែជ្រើសរើសពេលវេលាសមស្របណាមួយ ដើម្បីឲ្យការស្នើនោះទទួលបានជោគជ័យ ដែលភាគច្រើនពួកគេបានជ្រើសយកថ្ងៃបុណ្យនៃក្ដីស្រលាញ់ (Valentine’s Day) តែម្ដង។ យើងធ្លាប់ឃើញច្រើនទៅហើយនៃការស្នើមិត្តស្រីរៀបការទទួលបានជោគជ័យ ប៉ុន្តែយូរៗម្ដងយើងឃើញការសុំមិត្តស្រីរៀបការនៅមុខមហាជន (ប្រពៃណីបណ្ដាប្រទេសលោកខាងលិច) តែបែរជាទទួលពាក្យបដិសេធពីខាងនារីទៅវិញ។
បុរសខ្លះបានរៀបចំពិធីស្នើមិត្តស្រីរៀបការនៅទីសាធារណៈដោយមានការចូលរួមពីមិត្តភ័ក្ដិបងប្អូន ឬសាធារណជន ព្រោះចង់ឲ្យកម្មវិធីនោះមានភាពរ៉ូមែនទិក បន្សល់ទុកជាអនុស្សាវរីយ៍ និងទទួលការដឹងឮពីអ្នកជុំវិញ។ ប៉ុន្តែបុរសមួយចំនួន មិនសូវចូលចិត្តភាពអ៊ូអរ ឬមិនចេះ Surprise មិត្តស្រី ក៏ជ្រើសរើសវិធីសារភាពសុំរៀបការបែបឯកជនស្ងាត់ៗក៏មានដែរ។ បើការស្នើសុំរៀបការបានទទួលជោគជ័យ ពួកគេនឹងឲ្យគ្រួសារធ្វើពិធីភ្ជាប់ពាក្យជាផ្លូវការ។
ហេតុការណ៍មួយនេះកើតឡើងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ កំលោះម្នាក់ និងមិត្តស្រីបានស្គាល់គ្នារយៈពេល ៣ខែហើយ ទម្រាំឈានដល់ការស្នើសុំរៀបការនៅក្នុងផ្សារទំនើបមួយដែលពួកគេបានស្គាល់គ្នាដំបូង។ អ្នកទាំងពីរបានដើរដល់កន្លែងវង់ភ្លេងមួយទាំងមិត្តស្រីមិនដឹងខ្លួន ស្រាប់តែពេលនោះមិត្តប្រុសបានទាញក្បាលមេក្រូមកនិយាយសារស្នេហាជាមួយមិត្តស្រី និងបញ្ចេញសំណួរសុំមិត្តស្រីរៀបការ ប៉ុន្តែនាងបានបដិសេធ រួចទាញឧបករណ៍ភ្លេងវាយលើក្បាលមិត្តប្រុសទៀត មុនដើរចេញទៅបាត់។ប្រពភព៖ Anajak Angkor
សូមទូស្សនាវីដេអូខាងក្រោម៖