កម្សាន្ត៖ ជឿជាក់ថា អ្នកគ្រប់គ្នាប្រាកដជាធ្លាប់បានញ៉ាំ សាច់ប៉ាត់តេ ដែលជាអាហារដ៏ពេញនិយមមួយ សម្រាប់មនុស្សជាច្រើនទុកគ្រាន់ជាអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ដូច្នេះហើយ បើអ្នកគ្រប់គ្នាមានចំណាប់អារម្មណ៍ អាចរៀនធ្វើ សាច់ប៉ាត់តេសាច់មាន់រសជាតិថ្មី តាមវិធីខាងក្រោម ដើម្បីទុកញ៉ាំនៅតាមផ្ទះរៀងខ្លួនបាន។
សាច់ប៉ាត់តេសាច់មាន់
របៀបធ្វើ៖
១. ជាដំបូង យកសាច់មាន់ ៤៥០ ក្រាម មកកាត់ជាដុំតូចៗ បន្ទាប់មក ដាក់ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ ទឹកត្រី ១ ស្លាបព្រាបាយ ស្ករស ១ ស្លាបព្រាបាយ អំបិលកន្លះស្លាបព្រាកាហ្វេ ម្រេចម៉ត់កន្លះស្លាបព្រាកាហ្វេ ម្សៅដុតនំកន្លះស្លាបព្រាកាហ្វេ ម្សៅឆា ១/៤ ពែង ទឹកត្រជាក់ ១០០ មីលីលីត្រ រួចកូរវាឲ្យសព្វ
២. នៅពេលដែលសាច់មាន់កូរជាមួយនឹងគ្រឿងសព្វហើយ យកវាទៅកិនឲ្យម៉ត់ បន្ទាប់ពីកិនម៉ត់ហើយ ប្រើស្លាបព្រាវាយវា ក្នុងរយៈពេល ២ នាទី ដើម្បីឲ្យវាស្វិតល្អ
សាច់ប៉ាត់តេសាច់មាន់
៣. បន្ទាប់មកយកវាទៅដាក់ក្នុងប្រអប់ពុម្ព ដោយប្រើក្រដាសអាំងសាច់ទ្រាប់វាពីក្រោមនិងជុំវិញ រួមទាំងដាក់ប្រេងបន្តិច សឹមដាក់សាច់ដែលកិនហើយចូលទៅ ដោយសង្កត់វាឲ្យស្មើរ បន្ទាប់មកយកក្រដាសអាំងសាច់មួយទៀតមកគ្របពីលើ ដោយសង្កត់ឲ្យដល់សាច់ រួចចាក់ទឹកដាក់បន្ថែមពីលើក្រដាសអាំងសាច់
៤. បន្ទាប់មកទៀត ដាំទឹកឲ្យពុះរួច យកសាច់ទៅចំហុយ រយៈពេល ២០ ទៅ ២៥ នាទី នៅពេលដែលសាច់ឆ្អិនហើយ ទុកចោលឲ្យត្រជាក់ បន្ទាប់មកទៀត ចាក់ទឹកខាងលើចេញ រួចយកវាមកកាត់ជាដុំៗ ជាការស្រេច ៕ប្រភព៖
សូមទស្សនាវីដេអូខាងក្រោម៖