រលូតកូន គឺជាការខ្ជាក់ចេញ នៃទារក ឬគភ៌ពីស្បូន មុន២៦សប្ដាហ៍ ទោះជាគភ៌ឈប់វិវត្តន៍ ឬទារកនៅរស់ក៏ដោយ។
យើងត្រូវញែកដាច់ពីគ្នារវាង ៖
-ការរលូតកើតឡើងនៅត្រីមាសទី១: ជាញឹកញាប់កើតដោយចៃដន្យមូលហេតុមកពីកូនខ្លួនឯង(d’origine ovulaire)។
– ការរលូតកើតឡើងនៅត្រីមាសទី២: មូលហេតុពីស្បូន (d’origine Utérine) កើតឡើងច្រំដែល (Volontiers Récidivants)។
– ការរលូតកើតឡើងនៅពេលដែលស៊ុតលែងលូតលាស់: ទាក់ទងទៅនឹងភាពមិនប្រក្រតី នៃក្រូម៉ូសូម (anomalie chromosomique) ឬ ឆ្លងរោគ(Cause infectieuse)។
ក) រោគសញ្ញាគ្លីនិក ៖រោគសញ្ញាមានពីរដំណាក់កាលបន្តបន្ទាប់
១) គំរាមរលូត មានសញ្ញាដូចជា ៖
– ធ្លាក់ឈាម តិច ឬ ច្រើន ប្រសិនជាពណ៌ខ្មៅ ជាករណីស៊ុតលែងលូតលាស់ (Oeufclair)
– ឈឺពោះ តិច ឬ ខ្លាំង ដែលបណ្តាលមកពីស្បូនកន្ត្រាក់
២) កំពុងរលូត (Avortement en cours) មានសញ្ញាដូចជា ៖
– ធ្លាក់ឈាមខ្លាំង, ច្រើន
– ឈឺពោះ ញឹក, ខ្លាំង
– មាត់ស្បូនបើកខ្ជាក់កូនមកក្រៅទ្វារមាស
ខ) ផលវិបាក ៖
គភ៌រលូតនៅដំណាក់កាលដំបូង (Précose) កម្រឲ្យផលវិបាកណាស់ ក្នុងករណីហូរមិនអស់តម្រូវឲ្យធ្វើការបូមសំអាត (Aspiration)។
គ) មូលហេតុ ៖
១) បណ្តាលមកពីស៊ុត (Les causes ovulaires)
– កត្តាកូនភ្លោះ
– ការជំរុញបង្កកំណើត
– កូនពង
– ភាពមិនប្រក្រតី នៃក្រូម៉ូសូម (50% -60%)
២) មូលហេតុពីស្បូន
– ស្បូនខុសប្រក្រតី
– ស្បូនព្រែក
– ស្បូនតូច
– ស្បូនដុះសាច់ (Myome, Synéchies, Polype fibreux)
– មាត់ស្បូនចំហ
៣) កត្តាឆ្លងរោគ (Les causes infectieuses)
– រោគផ្តាសាយ
– រលាកបំពង់ក
– គ្រុនពោះវៀន
– រោគសង្គម (MST)
– រោគឆ្លងបង្កដោយ Listériose, Colibacilles, Streptocoques, Mycoplasme, Chlamydia, Toxoplasmose។
៤) កត្តាអ័រម៉ូន (Les causes hormonales)
– ជំងឺពក.ក
– លើស អង់ដ្រូសែន
– កង្វះលុយតេអាល់
៥) កត្តាទូទៅ (Les causes généfales)
– ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ
– មានផ្ទៃពោះញឹកញាប់
– បាក់កម្លាំង (Surmenage)
– ធ្វើដំណើរផ្លូវឆ្ងាយពេក
– កត្តាផ្លូវចិត្ត (Psy chique)
– កត្តាភាពស៊ាំ (Immunologique)
ឃ) បង្ការ និងព្យាបាល ៖
១) ករណីគំរាមរលូត ត្រូវ
– សម្រាកពីការងារ
– បំបាត់ឈឺស្បូន (Antispasmodique)
– ព្យាបាលដោយអ័រម៉ូន
២) ករណីកំពុងរលូត: បើគភ៌មានអាយុលើសពី១០ សប្ដាហ៍ ត្រូវធ្វើការបូមសម្អាត (Aspiration)។
ដើម្បីបង្ការ ករណីរលូតកូនញឹកញាប់ ស្ត្រីគ្រប់រូប ត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត មុន និងកំឡុងពេលចាប់ផ្ដើមមានគភ៌នៅត្រីមាសដំបូង៕ប្រភព៖ Kampuchea Taney Daily