យើងត្រូវថែរក្សាយានយន្តរបស់យើងឱ្យបានល្អ ដើម្បីធានាសុវត្ថិភាព មិនត្រឹមតែការបើកបរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចរក្សាយានយន្តបានច្រើនឆ្នាំទៅមុខទៀត។
អនុវត្តតាមការណែនាំទាំងនេះ សម្រាប់គន្លឹះថែទាំរថយន្តនៅរដូវវស្សា ៖
១. កុំទុកឲ្យទឹកភ្លៀងនៅជាប់ជាមួយរថយន្តយូរពេក
ទឹកភ្លៀងនឹងធ្វើឱ្យខូចដល់ថ្នាំលាបរបស់រថយន្ត ដូច្នេះសូមលាងរថយន្តបន្ទាប់ពីបានបើកបរពេញមួយថ្ងៃ។ ប្រសិនបើរថយន្តត្រូវនៅខាងក្រៅរយៈពេលយូរ អាចដុសខាត់ដោយប្រើក្រមួនសម្រាប់ប៉ូលា។ ក្រមួននឹងបង្កើតស្រទាប់ការពារស្ដើងនៅលើថ្នាំលាប និងធ្វើឱ្យការសំអាតលឿន ហើយងាយស្រួល។
២. ពិនិត្យមើលដំបូលឬទ្វាររថយន្ត
នេះជាគន្លឹះមួយដែលមានសារៈសំខាន់បំផុត ដើម្បីកុំឲ្យទឹកភ្លៀងលេចធ្លាយនៅខាងក្នុងរថយន្ត។ វាជាកាតព្វកិច្ចរបស់យើងក្នុងការត្រួតពិនិត្យដំបូលរថយន្ត ឬទ្វារមុនពេលមានភ្លៀងមកដល់។ ប្រញាប់ជួសជុល ឬជំនួសអ្វីមួយក្នុងករណីដែលដំបូលរថយន្តធ្លុះធ្លាយឬខូច។ ជាពិសេសគឺគន្លឹះទ្វាររថយន្ត ត្រូវប្រាកដថាបិទបើកបានស្រួលគ្មានកន្លែងជ្រាបទឹក។
ចំណែកផ្នែកដែកដែលច្រែះដោយសារតែប៉ះនឹងទឹកជាប់ជាប្រចាំ ត្រូវបាញ់តំបន់ទាំងនេះជាមួយផលិតផលប្រឆាំងនឹងច្រែះដើម្បីការពារអាកាសធាតុ។
៣. លាងសំអាតឱ្យបានញឹកញាប់
វាប្រហែលជាមិនសមហេតុផលក្នុងការលាងសំអាតឲ្យបានញឹកញាប់ក្នុងរដូវភ្លៀងឡើយ។ ប៉ុន្តែជាការពិត រថយន្តគឺបានប្រមូលនៅភាពកខ្វក់ជាច្រើន នៅពេលបើកបរលើផ្ទៃសើមនិងផ្លូវភក់។ ប៉ុន្តែការសម្អាតញឹកញាប់នឹងជួយការពាររថយន្តរបស់យើង ក្នុងរដូវវស្សា ពីការចម្លងរោគដែលអាចបំផ្លាញថ្នាំលាបលើរថយន្តបាន។
ក្រៅពីនេះវាជួយបន្សាបជាតិអាស៊ីដក្នុងទឹកភ្លៀង។ ទោះជាយ៉ាងណាក៏ដោយ កុំភ្លេចប្រើសាប៊ូដែលមានគុណភាពល្អ ព្រោះភាពកខ្វក់និងកម្ទេចកំទីរួមទាំងមេរោគ នឹងនៅតែតោងជាប់រថយន្តដដែល។
៤. ការពារផ្នែកខាងក្នុងពីទឹកនិងសំណើម
ទោះបីជាមានវិធានការបង្ការទាំងអស់ក៏ដោយ កម្រាលព្រំក្នុងរថយន្តក៏អាចមានសំណើមពីទឹកភ្លៀងបានដែរ។ យល់ល្អគួរតែប្រើកន្ទេលក្រណាត់ជំនួសជ័រកៅស៊ូ ដើម្បីឱ្យវត្ថុទាំងនោះបឺតយកសារធាតុរាវបានល្អ ហើយក៏ត្រូវតែទុកក្រណាត់ទាំងនោះបន្ថែម ដើម្បីជំនួសនៅពេលមានអាសន្ន។
ប្រើម៉ាស៊ីនបូមធូលី និងដាក់ដបប្រេងស្រស់មួយដប ដូចជាក្លិនជីរអង្កាម ផ្កាកុលាប ផ្កា chamomile ដើម្បីបំបាត់ក្លិនមិនល្អក្នុងរថយន្ត។ ហើយសូមបើកបង្អួចចំហ នៅពេលចតនៅយានដ្ឋាន។
៥. ថែរក្សាសំបកកង់
ជារឿងចាំបាច់បំផុតក្នុងពេលវេលាដែលត្រូវរក្សាសំបកកង់ ពីព្រោះយើងតែងតែបើកបរជាញឹកញាប់លើផ្ទៃរអិលនិងភក់។
ដូច្នេះសំបកកង់គួរតែពិនិត្យឲ្យបានត្រឹមត្រូវ ហើយគួរតែស្ថិតនៅក្នុងកម្រិតត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការបើកបរ និងការពាររថយន្តរបស់យើងនៅរដូវវស្សា៕ប្រភព៖ Kampuchea Thmey Daily