ពេលខ្លះសកម្មភាពរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ហើយតែងតែមានបំណងចង់ធ្វើអីមួយដោយមានគំរោង ហើយគំរោងទំាងអស់នោះត្រូវបានលាក់បាំង លុះត្រាតែទទួលបានជោគជ័យទើបបានបង្ហាញ។
ជាក់ស្តែងមានរឿងមួយដែលជារឿងពិតដែលបានកើតក្នុងប្រទេសថៃ លោកតាម្នាក់បានចំណាយពេលវេលាដំាដើមត្នោតទៅដល់ ៧ហិចតា។ សកម្មភាពនៃការដំាដើម្បីត្នោតនេះត្រូវបានអ្នកភូមិដែលនៅជាប់ភូមិផងរបងក្បែរគ្នា ថាគាត់ជាមនុស្សឆ្កួត និងមានការងារធ្វើមួយថ្ងៃៗ គិតតែធ្វើរឿងឆ្កួតៗសូម្បីតែបងប្អូនរបស់គាត់ក៏មើលងាយគាត់ដែរ។
លុះ ២០ឆ្នំាក្រោយមក អ្នកដែលបានមើលងាយគាត់បែរជាមកធ្វើការអោយគាត់ និងសរសើរគាត់គ្រប់ៗគ្នាដោយសារតែដើមត្នោតដែលគាត់បានដំានោះត្រូវបានទទួលផល ដូចជា ស្លឹក គាត់កាត់យកទៅលក់ឯផ្សារ ផ្លែបេះធ្វើនំ ទឹកត្នោតលក់ អាចនិយាយរួមមួយថា ម៉ាតួត្នោតអាចទទួលបានផលទំាងអស់។
ក្នុងមួយថ្ងៃៗគាត់អាចទទួលបានប្រាក់កំរៃ រាប់ម៉ឺនបាតពីដើមត្នោត។ ប្រភព៖Cambodiapluz