ឃើញ ហើយ រំជួលចិត្ត ស្រក់ ទឹកភ្នែក! អ្នកគ្រូ កូន អាច គោរព ជូន កម្រងផ្កា បានទេ កូន អត់មាន ម្តាយ ទេ ធ្វើឲ្យអ្នកគ្រូ…
រូបភាពប៉ុន្មានស្លឹក បង្ហាញក្មេងប្រុសសិស្សសាលាបឋមម្នាក់ លុតជង្គង់ជូនកម្រងផ្កាគោព និងសុំចាត់ទុកអ្នកគ្រូធ្វើជាម្តាយ បានធ្វើឲ្យអ្នកលេងអុីនធើរណែត ឃើញហើយរំជួលចិត្ត ហូរទឹកស្រក់លើផែនថ្ពាល់ពុំដឹងខ្លួន។
ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២២ អ្នកគ្រូបង្រៀនវ័យក្មេងម្នាក់ ដែលមានគណនី TikTok ឈ្មោះថា somsukanya77 បានបង្ហោះឃ្លីបរបស់សិស្សប្រុសម្នាក់ យកកម្រងផ្កាមកគោរពនាង ព្រោះតែក្មេងប្រុសនោះគ្មានម្តាយ ដោយអ្នកគ្រូបញ្ជាក់យ៉ាងដូច្នេះថា៖ « អ្នកគ្រូ កូនអាចគោរពអ្នកគ្រូបានទេ ? ខ្ញុំអត់មានម្តាយទេ ពាក្យមួយម៉ាត់នេះ បានធ្វើ ឱ្យខ្ញុំយំ រកថ្លែងអ្វីមិនត្រូវ »។
នៅក្នុងវីដេអូឃ្លីប គេបានឃើញក្មេងប្រុសរូបនោះ កាន់កម្រងផ្កាម្លិះ ស្ថិតក្នុងទឹកមុខខ្មាសអៀន មុននឹងដើរទៅ រកអ្នកគ្រូ រួចចាប់ផ្តើមលុតជង្គង់គោរពប្រគល់ជូនអ្នកគ្រូ ហើយអ្នកគ្រូក៏បានជូនពរក្មេងប្រុសដោយក្តីស្រលាញ់ ដែលធ្វើឲ្យទាំងកូនសិស្ស និងអ្នកគ្រូ ស្រក់ទឹកភ្នែក ក្នុងពេលជាមួយគ្នា ដែលឃើញហើយពិតជាគួរឲ្យស្រណោះជាខ្លាំង។
ក្រោយពីបានឃើញនូវទិដ្ឋភាពនេះ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតរំជួលចិត្តយ៉ាងខ្លាំង ព្រោះថា ទង្វើដ៏ល្អរបស់អ្នកគ្រូក្នុងនាមធ្វើជាអ្នកម្តាយ ដល់សិស្សានុសិស្សគ្មានម្តាយ សម្រាប់ថ្ងៃបុណ្យម្ដាយឆ្នាំនេះ គឺលើសពីគ្រូបង្រៀន៕