រឿងរ៉ាវស្នេហារបស់នារីវ័យក្មេង២នាក់ បាននិងកំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលស្ទើរតែពុំគួរឲ្យជឿសោះឡើយ នៅលើបណ្តាញសង្គម ព្រោះថា ពួកគេទាំងពីរសុទ្ធសឹងជាស្រីស្អាតដូចគ្នា ហើយក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ តុបតែងខ្លួនដើរតួជាប្រុសទៀតផងនោះ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា គូស្នេហ៍ស្រីស្រលាញ់ស្រីដូចគ្នា១គូនេះ ត្រូវបានដឹងថាមានឈ្មោះ My Nguyen និង Thanh Thanh អាយុ ២២ ឆ្នាំដូចគ្នា ។ អ្នកទាំងពីរសព្វថ្ងៃនេះ កំពុងរស់នៅក្នុងទីក្រុងសាហ្គន ប្រទេសវៀតណាម ។
My បាននិយាយថា «បន្ទាប់ពីបានជួបគ្នានៅក្នុងរាត្រីថ្ងៃបុណ្យណូអែល នៅក្នុងសាយហ្គន ហើយប្រហែលជាមាននិស្ស័យនឹងគ្នា ខ្ញុំបានតាំងចិត្តមកស្នាក់នៅក្នុងទីក្រុងនេះ ដើម្បីអូសទាញការស្រលាញ់រាប់អានពី Thanh ប៉ុន្តែ ខ្ញុំនៅតែពុំហ៊ានបង្ហាញភាពស្និទ្ធស្នាលជាមួយនាងទេ ។
បើទោះជានៅពេលដែលម្តាយរបស់ Thanh បានស្លាប់ ហើយខ្ញុំក៏បានទៅចូលរួមពិធីបុណ្យសពម្តាយរបស់នាងអស់រយៈពេល ៣ ថ្ងៃ ក៏ដោយ តែខ្ញុំបានត្រឹមសម្លឹងមើលនាងពីចម្ងាយប៉ុណ្ណោះ ។
ទោះយ៉ាងណា ការព្យាយាមបង្ហាញទំនាក់ទំនងរាប់អានគ្នាដ៏យកចិត្តទុកបំផុតរបស់អ្នកទាំងពីរ ក្រោយមក ក៏បានកើតជាអារម្មណ៍ស្រលាញ់បាត់មុខគ្នាសឹងពុំបានតែម្តង ។ ដំបូងឡើយ ឪពុកម្តាយរបស់ My បានសម្តែងការព្រួយបារម្ភពីកូនស្រីម្នាក់នេះយ៉ាងខ្លាំង ។
ប៉ុន្តែ នៅពេលពួកគេបានយល់ច្បាស់ពីសកម្មភាព និងអត្តចរិកដ៏ល្អរបស់ Thanh ដែលជាកូនកំព្រា អស់រយៈពេល ៨ ខែ មក ចុងក្រោយ គ្រួសាររបស់ My ក៏បានយល់ព្រម និងគាំទ្រការស្រលាញ់គ្នារបស់ពួកគេ ។
បន្ទាប់ពីពេលនោះ ជីវិតរបស់ស្រីស្អាតទាំង២ ហាក់តែងមានពេលវេលាទំនេរច្រើន ដែលធ្វើឲ្យពួកគេអាចការដើរលេងកម្សាន្តដូចជានៅតាមតំបន់ទេសចរណ៍ផ្សេងៗ, ឡើងផ្សារទំនើបដើរទិញរបស់របរ និងញ៉ាំអាហារជាមួយគ្នាយ៉ាងផ្អែមល្ហែមគួរឲ្យច្រណែន ។
យ៉ាងណាមិញ តាមរយៈរូបសម្រស់ដ៏ស្រស់ៗស្អាតរបស់អ្នកទាំងពីរ និងការបង្ហោះរូបភាពផ្អែមល្ហែមបែបនេះ ក៏បានធ្វើឲ្យអ្នកលេងអ៊ិនធើរណែត ជាពិសេសប្រុសជាច្រើន ខូចចិត្តមិនស្ទើរនោះទេ ព្រោះតែមានការសោកស្តាយនឹងពួកគេដែលសុទ្ធសឹងមានរូបសម្រស់ដ៏ស្រស់ៗស្អាតយ៉ាងនេះ ៕