នៅលើទីផ្សារ សាច់ជ្រូកផាត់ ឬសាច់បាក់យ៉ុង អាចនឹងមានតម្លៃថ្លៃបន្តិចនៅតាមទីផ្សារ។ ថ្ងៃនេះ យើងនឹងមកប្រាប់ពីរបៀបធ្វើ សាច់ជ្រូកផាត់ ឬសាច់ប៉ាក់យ៉ុង ចំណយលុយតិច បានច្រើន និងទុកញុំាបានយូរ។
របៀបធ្វើសាច់ជ្រូកផាត់ឬសាច់បាក់យ៉ុង
+ គ្រឿងផ្សំ៖
– សាច់ជ្រូក សាច់សុទ្ធគ្មានជាប់ខ្លាញ់ ០.៥kg
– ស្ករស ឬ ស្ករត្នោត ២ ស្លាបព្រាបាយ
– អំបិល ១/២ ស្លាបព្រាកាហ្វេ
– ទឹកត្រី ២ ស្លាបព្រាបាយ
– ខ្ទឹមស និងខ្ទឹមក្រហម (ទាំងដុំ មិនចិញ្ច្រាំទេ)
– រំដេងបន្តិច
– ម្រេច ១ ស្លាបព្រាកាហ្វេ (ដាក់ក៏បានមិនដាក់ក៏បាន)
+ វិធីធ្វើ៖
1- លាងសាច់ ទុកឲ្យអស់សោះទឹក រួចកាត់ស្ដើងៗល្មម យកទៅដាក់ស្ងោរឲ្យឆ្អិនល្អ
2- ក្រោយមក ស្រង់សាច់ចេញ ដាក់ក្នុងចានស្អាត ហើយលាយគ្រឿងផ្សំទាំងអស់ លាយបញ្ចូលគ្នា ច្របល់ជាមួយសាច់ឲ្យសព្វល្អ
3- បន្ទាប់មកយក សាច់ដែលប្រឡាក់ហើយ យកទៅឆា ឱ្យស្ងួត ដាច់ជាតិទឹក
4- ក្រោយមកទៀត យកសាច់ដែលឆ្អិន ទៅបុក (តែត្រូវដួសយកខ្ទឹមនិងរំដេងចេញ) និងហែកសាច់ជាសរសៃតូចៗ រួចដាក់ឡើងខ្ទះក្ដៅ បើកភ្លើងតិចបំផុត ហើយឆាសាច់រហូតស្ងួតម្តងទៀត។
5- បើចង់រក្សាសាច់ផាត់ ទុកបានយូរ គឺត្រូវឆាអោយស្ងួតដាច់ទឹក ឲ្យបានច្រើនដង ព្រោះកាន់តែស្ងួតល្អកាន់តែទុកបានយូរ
* របៀបធ្វើ និងរសជាតិអាចខុសៗគ្នា ទៅតាមទំលាប់ធ្វើនិងការចូលចិត្ត។ប្រភព៖ ប្រជាប្រិយ