កាលពីពេលថ្មីៗនេះតារាចម្រៀងជើងចាស់សំឡេងស្អកលោក ហួរ ឡាវី បានចេញចម្រៀងOriginalថ្មីមួយបទទៀតដែលមានចំណងជើងថា«មនុស្សចាស់ក៏មានបេះដូង»។
ក្នុងបទចម្រៀងនិយាយរៀបរាប់អំពីបុរសវ័យចំណាស់ម្នាក់ដែលបានស្រឡាញ់នារីអនាថាម្នាក់ ហើយយកមកចិញ្ចឹមបីបាច់ថែរក្សានិងផ្គត់ផ្គង់គ្រប់យ៉ាង តែចុងក្រោយត្រូវនាងក្បត់ទៅមានប្រុសក្មេង ធ្វើអោយគាត់ឈឺចាប់ជាខ្លាំង។
ចង់ដឹងថាបទចម្រៀងនេះមានអត្ថន័យចាក់ដោតយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖