យើងបានជ្រាបរួចមកហើយថា នៅពេលមិនទាន់បែកគ្នាជាមួយអតីតភរិយានោះ គេសង្កេតឃើញថា ពូម៉ៅ ឧស្សាហ៍បង្ហាញជីវិតជាអភិជនរបស់ខ្លួនខ្លាំងណាស់ តាមរយៈការហូបអាហារឆ្ងាញ់ៗ ជិះឡានទំនើបៗ។
ទោះយ៉ាងណា ក្រោយពីលែងលះជាមួយអតីតភរិយារួចមក ពូម៉ៅ បានរស់នៅ ប្រើជីវិតយ៉ាងសាមញ្ញ ពោរពេញដោយក្ដីសុខ ដោយពេលខ្លះឃើញលោក ជិះម៉ូតូ ដើរហើរធម្មតា បើទោះបច្ចុប្បន្ន លោកនៅតែមានឡានទំនើបជិះក៏ដោយចុះ។
ងាកមកការហូបចុកវិញក៏សាមញ្ញដែរ ដោយធ្លាប់តែមានគេធ្វើម្ហូបឲ្យស្រាប់ៗ ម្ហូបពាសពេញតុ តែពេលរស់នៅក្នុងជីវិតជាពោះម៉ាយនោះវិញ ពេលខ្លះក៏ធ្វើម្ហូបខ្លួនឯង ហើយពេលខ្លះក៏ម្ដាយជាទីស្រឡាញ់ធ្វើម្ហូបឲ្យហូបយ៉ាងឈ្ងុយឆ្ងាញ់។
ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ ពូម៉ៅ បានបង្ហោះរូបថត២សន្លឹក ដោយ១សន្លឹកជារូបម្ហូបយ៉ាងសាមញ្ញ និង១សន្លឹកទៀត ជារូបថតរបស់ខ្លួននៅពីមុខទេសភាពដ៏ស្រស់ត្រកាល។ បង្ហោះភ្ជាប់រូបថតទាំងនេះ ពូម៉ៅ បានដាក់Captionថា «ជីវិតសាមញ្ញហូបម្ហូបសាមញ្ញត្រឹមមួយថ្ងៃបីពេលអាចរស់បាន»។
តាមរយៈនេះ មានការលើកឡើងថា «កម្សត់ណាស់លោកប្អូន, ពិតជាមានន័យណាស់អាយដល, គ្នានអ្វីល្អជាងម្ហូបសាមញ្ញទេញុំាមិនចេះណាយ.ម្ហូបពោរពាសពេញតុមិនស្មើប្រហុកមួយចាន ដែលលូកដៃប្រជែងគ្នា, ល្អបំផុតអាយដល»៕