ក្រុមរៀបចំព្រឹត្តការណ៍ប្រកួតបវរកញ្ញាឯក Miss Eco International ធ្លាប់បានប្រកាសរួចមកហើយថា បវរកញ្ញា Thu Dung ដែលតំណាងឲ្យប្រទេសវៀតណាម និងជាបវរកញ្ញាឯករងលើកទី៣របស់ពួកគេ លែងជាម្ចាស់គ្រងតំណែងបវរកញ្ញារងអ្វីទៀតហើយ ដោយសារតែនាងបានបំពានទៅលើលក្ខន្តិកៈនៃការប្រកួត ។
នាង Thu Dung ត្រូវបានគេដកហូតតំណែងបវរកញ្ញារងនៅការប្រកួត Vietnam Top Fashion Model ឆ្នាំ២០១៨ផងដែរ។
យោងតាមសេចក្តីរាយការណ៍ពីក្រុមនគរបាលក្រុងហូឈីមិញ បានឲ្យដឹងថា នាង Thu Dung និងក្មេងស្រី៣នាក់ផ្សេងទៀត ត្រូវបានរចាប់ខ្លួន ពេលពួកនាងបម្រើការជានារីបម្រើផ្លូវភេទនៅក្នុងសណ្ឋាគារ២កន្លែងនៅក្នុងសង្កាត់១ និងសង្កាត់៥ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។
សេចក្តីរាយការណ៍បានឲ្យដឹងថា នាង Thu Dung និងក្មេងស្រី៣នាក់ ដែលម្នាក់ គឺជាពិធីការី និង២នាក់ទៀត គឺជានិស្សិតសាកលវិទ្យាល័យ បានធ្វើការក្នុងសង្គមស្រីបន ដែលធ្វើម៉ែយ៉ែមដោយបុរសវ័យ២២ឆ្នាំម្នាក់ឈ្មោះ Kieu Dai Du ។
សេចក្តីរាយការណ៍បញ្ជាក់ទៀតថា ស្រីពេស្យាចារ្យដែលភាគច្រើន គឺជាតារាម៉ូដែល តារាសម្តែង និងបវរកញ្ញាឯក បានស្ថិតនៅក្នុងសង្គមស្រីបននេះ អស់រយៈពេល២ឆ្នាំមកហើយ ដោយពួកគេរកបានប្រាក់ចំណូលខ្ពស់រាប់ពាល់ដុល្លារ រាល់ពេលបម្រើសេវាកម្មសិចដល់ភ្ញៀវម្តងៗ។
នៅក្នុងស្ថាននីយ៍នគរបាលក្រុងហូឈីមិញ លោក Du បាននិយាយថា នាង Thu Dung ត្រូវបានភ្ញៀវចំណាយលុយឲ្យ៧ពាន់ដុល្លារ សម្រាប់ការវៃសិច១ម៉ោង។
លោក Duបាននិយាយប្រាប់ក្រុមនគរបាលទៀតថា លោករៀនពីវិធីរកលុយតាមការធ្វើពេស្យាចារ្យ អំឡុងពេលដែលលោកបម្រើការជាអ្នករត់ម៉ូតូឌុប ជាពេលដែលោកដឹកភ្ញៀវជាស្ត្រីរកស៊ីផ្លូវភេទជាច្រើននាក់។
លោក Du បានទាក់ទងទៅកាន់តារាម៉ូដែលក្មេងៗ តារាសម្តែង ឬតារាទើបឈ្នះកបវរកញ្ញាឯក ហើយបន្ទាប់មកលោកណែនាំពួកនាងឲ្យទៅភ្ញៀវ។ លោកនឹងទទួលបាន៣០ភាគរយពីការណែនាំស្រីៗឲ្យភ្ញៀវទាំងអស់នេះ៕ DTN
សូមចុចលើLink ខាងក្រោមដើម្បីទស្សនាវីដេអូ៖
www.855.news/videos