អាថ៍កំបាំង០៦យ៉ាងរបស់មនុស្សស្រីចូលចិត្តរៀបការជាមួយបុរសដែរមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ

0
903

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
កំលោះៗប្រយ័ត្នអត់! អាថ៍កំបាំង០៦ យ៉ាងរបស់មនុស្សស្រីចូលចិត្តរៀបការជាមួយបុរសចំណាស់ ដែរមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នេហាមួយអាចកើតឡើងបានគ្រប់វិនាទីនៅពេលដែលអ្នកបានជួបមនុស្សម្នាក់ដែលមានឧបនិស្ស័យដូចគ្នា ។ ការធ្លាក់ក្នុងអន្លង់ស្នេហ៍លើនរណាម្នាក់មិនគិតលើអាយុ ពណ៌ សម្បុរឡើយ ។ ក្នុងនោះដែរគេតែងសង្កេតឃើញជារឿយៗថា មនុស្សស្រីវ័យក្មេងខ្លះបែរជាធ្លាក់ក្នុងអន្លង់ស្នេហ៍បុរសវ័យចំណាស់ជាងខ្លួន ។ តើមានហេតុផលអ្វីខ្លះបានជានារីៗទាំងនោះបែរជាផ្ញើវាសនាលើបុរសចំណាស់ម្នាក់នោះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ការឆ្លងកាត់ក្នុងខ្សែជីវិតច្រើនបទពិសោធន៍ច្រើន

គាត់ជាបុរសម្នាក់ដែលមានភាពចាស់ទុំគ្រប់គ្រាន់ មានបទពិសោធន៍ក្នុងជីវិតច្រើនមិនថា ទំនាក់ទំនងក្នុងសង្គម ជីវិតការងារ ការរកស៊ី ភាពជោគជ័យ ភាពបរាជ័យ ។ ដោយសារចំណុចទាំងនេះហើយ ទើបធ្វើឱ្យគាត់ក្លាយជាមនុស្សដែលមានការគិតវែងឆ្ងាយ បានស៊ីជម្រៅ ល្អិនល្អន់ជាងប្រុសក្មេងមួយចំនួន ។ និយាយអំពីជីវិតស្នេហាវិញ គាត់យល់ដឹងយ៉ាងច្បាស់អំពីការកសាងជីវិតគូ និងការរក្សាស្នេហាមួយឱ្យស្ថិតស្ថេររហូតទៅ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. គ្រប់ពេលនៅក្បែរគាត់អ្នកមានអារម្មណ៍កក់ក្ដៅ

មិនត្រឹមតែជាស្នេហា តែគាត់ប្រៀបដូចជាមនុស្សចាស់ទុំម្នាក់ដែលអាចមើលខុសត្រូវអ្នកគ្រប់បែបយ៉ាងមិនថា ឈឺក្ដី គ្រុនរងារ ជួបទុក្ខព្រួយប៉ុនណានោះទេ គាត់នឹងយកភាពជាចាស់ទុំនេះមកធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្ដៅ មិនខុសពីនៅក្បែរឪពុកម្ដាយអ្នកឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. មិនថាមានរឿងអ្វីគាត់ជាមនុស្សម្នាក់ដែលមានហេតុផល

មិនមែនជាមនុស្សម្នាក់ដែលមានចិត្តឆេវឆាវ មានៈ យល់តែចិត្តខ្លួនឯង ខឹងប្រពន្ធរត់ទៅផឹកស្រា បង្កជម្លោះឱ្យអ្នកឈឺក្បាលនោះទេ ។ តែគាត់ជាមនុស្សចាស់ទុំពោរពេញចំណេះ គតិគិតវែងឆ្ងាយ តែងប្រើហេតុផលក្នុងជីវិតរស់នៅ ។ ជាមនុស្សដែលគិតវែងឆ្ងាយមុនជឿ មុនខឹង ដែលចំណុចទាំងនេះហើយទើបធ្វើឱ្យអ្នកមិនសូវជាហត់ចិត្ត ខូចចិត្ត ព្រោះគាត់នោះឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. បុរសវ័យចំណាស់ជាមនុស្សដែលយល់ច្បាស់ពីតម្លៃស្នេហា

គាត់តែងផ្ដល់តម្លៃក្នុងទំនាក់ទំនាក់ស្នេហា ។ ស្នេហាដែលគាត់បង្កើតជាមួយអ្នក ជាក្ដីស្រឡាញ់ដែលកើតចេញពីបេះដូង និងការស្វែងយល់យ៉ាងច្បាស់ពីអ្នក មុននឹងគាត់ជ្រើសរើសយកអ្នកជាដៃគូជីវិត ។ ជាស្នេហាចុងក្រោយ លែងចង់សាកល្បងស្នេហាថ្មីទៀត អ្នកជាស្នេហាពិតដែលគាត់បានជួប ។ ដូច្នេះគាត់នឹងព្យាយាមថែរក្សាវារហូតទៅ ។

៥. ជាមនុស្សម្នាក់ដែលអាចធ្មត់គ្រប់បែបយ៉ាងចំពោះចរិតក្មេងខ្ចីរបស់អ្នក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារតែការឆ្លងកាត់ជីវិតយុវវ័យមុនអ្នក ទើបគាត់អាចយល់យ៉ាងច្បាស់ថាចរិតក្មេងខ្ចី គឺឆាប់ខឹង ឆាប់ងក់ងរ យល់ច្រឡំ ប្រចណ្ឌ រករឿង ។ ដោយភាពយល់ច្បាស់បែបនេះហើយ ទើបគាត់ព្យាយាមអត់ធ្មត់ លួងលោមអ្នក និងអាចសម្របបានគ្រប់ស្ថានការណ៍ដែលគូភាគីខាងនារីបានធ្វើទៅលើគាត់ ។ គាត់នៅតែប្រើក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅមកដោះស្រាយបញ្ហាជាមួយអ្នកជានិច្ច ។

៦. ជាមនុស្សដែលថែរក្សាសុខភាពបានល្អបំផុត

បុរសវ័យចំណាស់ កាន់តែយល់ច្បាស់ពីការថែរក្សាសុខភាព និងកាន់តែថែរក្សាទ្វេដងដើម្បីនៅរស់ឱ្យបានយូរជាមួយនឹងមនុស្សដែលគាត់ស្រឡាញ់ ។ មិនត្រឹមតែការថែទាំសុខភាពប៉ុណ្ណោះទេសូម្បីការស្លៀកពាក់ រៀបចំខ្លួនក៏បែបរម្យទុម សុភាពរាបសា ថ្លៃថ្នូរគួរឱ្យគោរព ៕ប្រភព៖ ប្រជាប្រិយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​