លោកតាវ័យ៦៧ឆ្នាំម្នាក់.បានបាត់ខ្លួនពីរថ្ងៃ ពេលកូនរកឃើញក្លាយជាសាកសព..!
(កណ្ដាល): លោកតាវ័យចំណាស់ម្នាក់បានបាត់ខ្លួនពីផ្ទះចំនួន២ថ្ងៃ លុះដល់កូន.ៗបានស្វែងរកគ្រប់ទីកន្លែង.ពេលរកឃើញលោកតាបានក្លាយទៅជាសាកសពរួចបាត់ទៅហើយ។
ដោយហេតុការណ៍ខាងលើនេះបានកើតឡើងតាំងពីថ្ងៃទី២ ខែសីហា ឆ្នាំប២០២២មកម្លេះ ដែលលោកតាបានយកកង់ជិះចេញពីផ្ទះដោយពុំបានដឹងពីមូលបហេតុ រហូតដល់ថ្ងៃទី០៤ ខែ.ឆ្នាំដដែល ទើបបានកូនចៅ ស្វែងរុករកឃើញនៅក្នុងព្រៃដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិព្រែក ហូរខាង លិច.សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
បើយោងតាមការណ៍ឲ្យដឹងពីស្ត្រីដែលជាកូនបង្កើតបានរៀបរាប់ថា: សពលោកតារងគ្រោះ មានឈ្មោះ ហៀង សម្បត្តិ ហៅតាឡេនីន អាយុ៦៧ឆ្នាំ រស់នៅភូមិព្រែកនហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរកសិករ។
បើតាមការឲ្យដឹងពីសមត្តកិច្ចក្រុងតាខ្មៅបានបញ្ជាក់ថា: សពលោកតារងគ្រោះ ស្លាប់ដោយសារគាំងបេះដូង ពីព្រោះនៅលើដងខ្លួនលោកតា គឺគ្មានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់អ្វីនោះទេ។
ហើយបន្ទាប់ពីសមត្តកិច្ចបានទ្រួតពិនិត្យ ធ្វើសកលវិច្ច័យរួចរាល់ហើយនោះ សពលោកតារងគ្រោះ ប៉ូលិសបានប្រគល់ជូនសាច់ញាតិកូនចៅ ឲ្យយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ នៅឯលំនៅដ្ឋានរបស់គាត់ទៅ៕ អត្ថបទដោយ លោកសំណាង