ស្រ្តីបម្រើការងារនៅក្នុងហាងមួយកន្លែងចាញ់បោកបុរសពីរនាក់ដែលតេហៅយក ទៅរំលោកបូកនៅក្នុងព្រៃឧទ្យានអង្គរបានសម្រេចរួចគេចខ្លួន
ខេត្តសៀមរាប៖ នារីបម្រើការងារនៅក្នុងហាងម៉ាក់ប្រាងថ្មី ម្នាក់ត្រូវបានបុរសចំនួន២នាក់តេហៅយកទៅរំលោភបូកនៅក្នុងព្រៃឧទ្យានអង្គរ។
បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថាករណីរំលោភសេពសន្ថវៈនេះបានកើតឡើង នៅថ្ងៃទី០៤ខែសីហា ឆ្នាំ២០២២នៅចំណុចក្នុងព្រៃឧទ្យានអង្គរស្ថិតក្នុងក្រុមទី១៥ភូមិមណ្ឌល៣សង្កាត់ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមសមត្ថកិច្ចបានបន្តទៅថាជនរងគ្រោះឈ្មោះ ក.ស.វ.ល.ត ភេទស្រីអាយុ១៨ឆ្នាំមុខរបរបុគ្គលិកធ្វើការនៅហាងម៉ាក់ប្រាងថ្មីមានទីលំនៅកំណើតឃុំ
ដំដែកស្រុកសូទ្រនិគមខេត្តសៀមរាបបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិត ក្នុងភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប។
ជនសង្ស័យចំនួន២នាក់មិនស្គាល់អត្តសញ្ញាណភេទប្រុសអាយុប្រហែល២៤ឆ្នាំ កម្ពស់១៧០mមាឌធំ សម្បុសច្រមុះស្រួចភ្នែកធំៗពាក់អាវយឺតពណ៌ទឹកប៊ិច ខោពណ៌ខ្មៅជើងវែងម៉ូតូសង់ពណ៌ខ្មៅមិនចាំសេរីមិនចាំផ្លាកលេខ។
តាមកំណត់ហេតុបញ្ជាក់ថាករណីនេះមូលហេតុជន សង្ស័យបានខលទូរស័ព្ទទៅជនរងគ្រោះថាមានមិត្តភក្តិស្រីឈឺនៅបន្ទប់ជួលស្ថិតភូមិមណ្ឌល៣សង្កាត់ស្លក្រាមក្រុងសៀមរាបឈឺធ្ងន់អោយទៅជួយមើល
ប៉ុន្តែជនរងគ្រោះប្រាប់ថាមិនមានម៉ូតូជិះក៏អោយជនសង្ស័យ មកយកដើម្បីទៅមើលមិត្តភ័ក្កដែលឈឺនៅពេលជនសង្ស័យទៅយកជនរងគ្រោះខាងលើ ក៏បានឌុបមកដល់ចំណុចកើតហេតុជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភបូកបានសម្រេចតែម្ដង។
ក្រោយធ្វើសកម្មភាពបានសម្រេចជនសង្ស័យទាំង០២នាក់បានជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។
ជុំវិញករណីនេះជនរងគ្រោះត្រូវបានកម្លាំងអធិការក្រុងសៀមរាបនាំយកទៅសួរនាំដើម្បីបន្តនិតិវិធីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យផងដែរ៕