ដល់ក! ព្រះសង្ឃឆាន់សម្លរម្ជូរគ្រឿង ដែលពុទ្ធបរិស័ទប្រគេនចង្ហាន់ ត្រូវរង្វាន់ចិញ្ចៀនមាសភ្លាមៗ… សូមជួយស៊ែររកម្ចាស់ចឹញ្ចៀនផង
ហួសចិត្ត ព្រះសង្ឃឆាន់សម្លរម្ជូរគ្រឿង ត្រូវរង្វាន់ចិញ្ចៀនមាស ក្រោយពុទ្ធបរិស័ទប្រគេនចង្ហាន់
អ្នកលេងបណ្តាញសង្គម ពិតជាផ្ទុះការភ្ញាក់ផ្អើល និងអស់សំ ណើចយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបភាព ប៉ុន្មានសន្លឹក ដែលព្រះសង្ឃមួយអង្គ លើកបង្ហាញ ចិញ្ចៀនមួយវង់ ចេញពីចាន សម្ល ដោយមិនដឹងថាជា របស់ញាតិញោម ពុទ្ធបរិសទ ចំណុះជើងវត្តរូបណាទេ ដែលបានច្រឡំដៃ ភ្លេ ចក្នុងចានសម្ល ខណៈប្រគេនច ង្ហាន់ដា ក់ បាត។
នេះបើតាមព្រះសង្ឃដែលមានគណនីហ្វេសប៊ុកឈ្មោះ ពន្លឺ ប្រាជ្ញា បានបង្ហោះស្វែងរកម្ចាស់របស់ យ៉ាងដូច្នេះថា៖ «មានញតិញោមណា បាត់ចិញ្ចៀនអត់ អាត្មាឆាន់ចង្ហាន់ ថ្ងៃត្រង់ ក៏ឃើញនៅក្នុងសម្ល ញាតិញោម ណាបាត់ សូមមកយកនៅវត្តព្រែកតូច»។
ក្រោយពីបានឃើញព្រះ សង្ឃខាងលើ បានប្រកាសដំណឹងស្វែងរក ម្ចាស់ចិញ្ចៀនបែបនេះ គ្រប់គ្នានៅក្នុង បណ្តញសង្គម បានចូលខមិនភ្ញាក់ផ្អើលព្រោងព្រាត
ហើយក្នុងនោះអ្នកខ្លះក៏បានលេងសើចថា៖ «ឆាន់ទៅតេជគុណ ញោមគាត់វេរអោយ ដល់ប្តី, គុណម្ចាស់ឈ្នះរង្វាន់ មាស ពិតៗ, បែបភ្ជាប់.និស្សយ័.ហើយគុណម្ចាស់ សម្លម្ជូរគ្រឿងមាន.រង្វាន់ ហាសហា,…»។
រីឯខ្លះទៀត ក៏បានតាក់តែង.ជាកំណាព្យ.កាបឃ្លោង ទាក់ទងករណីចិញ្ចៀន.បង្កប់ក្នុងចាន.សម្លព្រះសង្ឃយ៉ាង.ដូច្នេះថា «ផ្សងរកស្នេហ៏ពិត រកចិត្តស្មោះស.ចិញ្ជៀនមួយវង់ ផ្លុងក្នុងសម្ល.ដើម្បីបន្ត បង្ករនិស្ស័យ ចិញ្ចៀន.មាសស្នេហ៏ មិនប្រែ.ក្រឡៃបានធ្លាក់ដល់ដៃ និស្ស័យអ្នកហើយ,…»៕