មហាជនអ្នក ប្រើប្រាស់បណ្ដាញសង្គមកំពុងផ្ទុះការរិះ គ ន់មិនចេញចិត្តជាខ្លាំង ចំពោះទង្វើរបស់ នេន ទុំ ដែលបាន យករូបព្រះកេស របស់ព្រះព្រហ្ម ទៅសាក់នឹងជើង ដែលបង្ហាញ ពីការមិនឱ្យតម្លៃ លើវប្បធម៌ អរីយធម៌ទាល់តែសោះ។
នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ នេន ទុំ បានបង្ហោះរូបថត ៣ សន្លឹកនៅ លើគណនីហ្វេសប៊ុកដែលបានសាក់ រូបព្រះ ព្រហ្មនៅលើជើង ព្រមទាំងបញ្ជាក់ នៅលើ Caption ច្បាស់ៗថាខ្លួនបាន ចំណាយពេល ២១ ម៉ោងឯណោះ ដើម្បីសាក់រូប ៖ «ហ៊ានណាស់ខ្ញុំ ដេ កឱ្យគេចាក់ ជើ ងរហូតដល់ ២១ ម៉ោង (២ថ្ងៃ ) លុយក៏អស់ ព្រោះអ្វី?»។
គ្រាន់តែ នេន ទុំ បង្ហោះរូបថត បង្ហាញស្នាមសាក់ត្រង់ជើងនៅ លើបណ្ដាញសង្គមភ្លាម គេឃើញមហាជន អ្នកលេងបណ្ដាញសង្គមមួយនេះ នាំគ្នាបញ្ចេញយោបល់ មិនពេញចិត្តជាខ្លាំងនូវ ទង្វើហា ក់មិនឱ្យតម្លៃវប្បធម៌ ដ៏ល្អផូរផង់ដែល បុព្វបុរស បានបន្សល់ ទុក៕