នារីម្នាក់ ដែលបានធ្លាក់ពីអគារខុនដូរស្កាយទ្រី ពីជាន់ទី២៥ ស្លាប់ភ្លាមៗនៅនិងកន្លែង បានធ្វើឲ្យមហាជនមានការតក់ស្លុតជាខ្លាំង ដោយមិនដឹងថា នាងអាចសម្រេចបញ្ចប់ជីវិតធ្វើអត្តឃាតបែបនេះ ដោយសារមានវិបត្តិរឿងអ្វី ឬជាករណីអ្វីផ្សេងយ៉ាងណានោះទេ។
តែយ៉ាងណាមិញ បើតាមប្រភពមួយបានឲ្យដឹងថា នារីរងគ្រោះ មុនពេលកើតហេតុ បានឈ្លោះប្រកែកជាមួយសង្សាររបស់ខ្លួន តាមទូរស័ព្ទ ហើយនៅពេលនោះសង្សាររបស់នាង
ក៏បានខលទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងខុនដូរ ដេីម្បីឲ្យទៅជួយមើល តែបន្ទប់របស់នាងត្រូវបានចាក់សោ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺមួយសន្ទុះក្រោយមក នាងក៏ស្រាប់តែលោតចុះមកខាងក្រោម បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ដោយឡែក បើតាមប្រភពពីសាច់ញាតិ បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ មួយ ទៀង អាយុ ២២ ឆ្នាំ មានបងប្អូនបង្កើត៣នាក់ (ស្រីទាំង៣) នាងគឺជាកូនស្រីច្បងនៅក្នុងគ្រួសារ។
ម្តាយរបស់នាងបានស្លាប់កាលពី៤ឆ្នាំមុន ឪពុកជាអ្នករត់កង់បី (PassApp) និងជាសន្តិសុខនៅក្រុមហ៊ុនឯកជនមួយ ខណៈនាងមកនៅជាមួយសង្សារ នៅខុនដូរកើតហេតុខាងលើ និងជាអ្នកលក់ឡេតាម online ផងដែរ៕