ត្រូវប្រុងប្រយត្ន័នារីវ័យក្មេងជាអ្នកបកប្រែភាសាចិនម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ក្រោយពីបានចូលទៅងូតទឹករួចប្តូរសំលៀកបំពាក់ទាំងនៅសើមចូលដេកកិនលើទូរស័ព្ទដែលកំពុងបញ្ចូលភ្លើង
ក្រចេះ ៖ អ្នកបងប្រែភាសាចិនម្នាក់ដេកស្លាប់ក្នុងបន្ទប់បង្ករកាភ្ញាក់ផ្អើលកាលពីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២២ នៅចំណុចភូមិឧបសម្ព័នអូរត្រូនឃុំក្បាលដំរីស្រុកសំបូរ ខេត្តក្រចេះ ។
នារីរងគ្រោះឈ្មោះ ឃន ស្រីពៅ អាយុ១៧ឆ្នាំមានទីលំនៅភូមិសង្គមឃុំសណ្ដាន់ស្រុកសំបូរខេត្តក្រចេះជាអ្នកបកប្រែភាសាចិនស្នាក់នៅក្នុងក្រុមហ៊ុនរ៉ែមាស(ស៉ឹងយន្តគ័ងយិក ខូអិលធីឌី) ស្ថិតក្នុងភូមិ-ឃុំ កើតហេតុ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះបានដោតបញ្ចូលភ្លើងទូរស័ព្ទចោលហើយបានទៅងូតទឹកពេលត្រឡប់មកវិញទាំងខ្លួននៅសំណើមក៏បានប្រះខ្លួនដេកទៅលើទូរស័ព្ទដែលកំពុងតែបញ្ចូលភ្លើងបណ្ដាលឱ្យឆក់ស្លាប់នៅក្នុងបន្ទប់ ។
សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត រួមជាមួយក្រុមគ្រូពេទ្យនិងអាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យលើសាកសពនិងពិនិត្យជុំវិញកន្លែងកើតហេតុ ។
ករណីនេះនារីរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែនដោយជនរងគ្រោះស្លៀកខោសេីមហើយដេកលេីហ្វ្រីភ្លើងបញ្ចូលទូរស័ព្ទក៏បណ្ដាលឱ្យឆក់ស្លាប់តែម្ដង ៕