ភ្លៀងធ្លាក់យ៉ាងគំហុក បានធ្វើ ឱ្យកន្លែងជាច្រើន ក្នុងខេត្ត Dong Nai ត្រូវជន់លិចយ៉ាងខ្លាំង។ ក្នុងនោះ ម៉ូតូរបស់កម្មកររោងចក្រ ដែលត្រឡប់មកពីធ្វើការនៅស្រុក Trang Bom
ជាច្រើនគ្រឿង ត្រូវបានលិចលង់ និងហូរតាមទឹក បណ្ដាលឱ្យមនុស្សជាច្រើនមានការភិតភ័យយ៉ាងខ្លាំង។
នៅវេលាម៉ោងប្រហែល ៤ រសៀលថ្ងៃ ទី ២៦ កក្កដា ភ្លៀងបានចាប់ផ្តើមធ្លាក់មកលើ តំបន់ធំមួយ ក្នុងខេត្ត Dong Nai ក្នុងនោះរួមមាន ស្រុក Trang Bom, ស្រុក Vinh Cuu និងទីក្រុង Bien Hoa។
ភ្លៀងបានធ្លាក់ជិតមួយម៉ោង បានបណ្តាលឱ្យទឹកជន់លិចផ្លូវមួយចំនួនជម្រៅ ជាងកន្លះ ម៉ែត្រ ក្នុងសួនឧស្សាហកម្ម Song May ឃុំ Bac Son ស្រុក Trang Bom ។
នៅ ពេលនោះ កម្មករជា ច្រើនដែលបញ្ចប់វេនការងារ បានវិលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវប្រឈមទៅនឹងទឹកកំពុងហូរជន់លិចផ្លូវយ៉ាងខ្លាំង ដែលធ្វើឲ្យពួកគេមានការភ័យស្លន់ស្លោ ហើយមនុស្សជាច្រើន បានរត់ទៅ សងខាងផ្លូវ ចាកចោលម៉ូតូឲ្យលិចលង់ ហូរតាមទឹក។
កម្មករជាច្រើនមានការសោកស្តាយដែលម៉ូតូរបស់ពួកគេត្រូវបានលិចលង់ក្នុងទឹក ខណៈមនុស្សនៅជុំវិញព្យាយាមទាញរបស់ទ្រព្យ ប៉ុន្តែអស់សង្ឃឹមក្នុងទឹកដែលកំពុងហូរយ៉ាងខ្លាំង។ សម្ភារៈជាច្រើននៅក្នុងម៉ូតូ និងរថយន្ត បានរងការខូចខាត៕
សូមទស្សនាវីដេអូខាងក្រោម៖