មួយគ្រួសារ មានគ្នា៣នាក់ ស្លា-ប់ទាំងអស់ សាច់ញាតិឯណាធ្វើចិត្តទទួលយកបាន
ប្តីប្រពន្ធមួយគ្រួសារ មានគ្នាចំនួន ៣នាក់បានស្លា-ប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវរថយន្តមួយគ្រឿង បុ-កពីមុខពេញទំហឹង ខណៈកំពុងធ្វើដំណើរ
តាមផ្លូវ នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលេខ១៣០ ត្រង់ចំណុចភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកគងពិសី បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក MAZDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-0072 បុកជាមួយម៉ូតូមួយគ្រឿង ដែលបើកបរបញ្ច្រាស់ទិសគ្នា ម៉ាក់ HONDA DREAM
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FR-4699 ក្រោយកើតហេតុរថយន្តបង្កបានព្យាយាមបើករថយន្តរត់គេចខ្លួន ទៅដល់ចំណុចមុខវត្តព្រៃទទឹង ស្ថិតនៅភូមិព្រៃទទឹង ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺទើបឃាត់ខ្លួនបាន។
ការចាកចេញ ម្តងទាំងគ្រួសារ សូម្បីតែពាក្យលាមួយម៉ាត់ក៏មិនបាននិយាយ ធ្វើឲ្យសាច់ញាតិ ពិតបាកទទួលយកខ្លាំងណាស់ រហូតម្ចាស់គណនីហ្វេសប៊ុក ដែលជាសាច់ញាតិ បានបង្ហោះសារ រៀបរាប់ទាំងក្ដីរន្ធត់ចិត្តថា៖
ស្រី ទៀង៖ «ក្មួយ មីងទទួលយកមិនបានទេ អាណិតណាស់លោកអើយ»។ ធារី អន ឡាញ៖ «ប្អូនស្រីម្នាក់នេះ ធ្លាប់តែលេងឆាតជាងមួយបងរហូត តែពេលនេះ លែងមានទៀត បងសូមជូនប្អូនទៅកាន់សុខគតិភពផងចុះ»។
Xii Yean៖ «សូមចូលរួមរំលែកទុក្ខផង មិនគួរឲ្យជឿ មួយប៉ប្រិចភ្នែក បាត់បង់មនុស្សដល់ទៅបីនាក់ ជួបគ្នាបានមួយដងគត់ បែរជាលាទៅរៀងរហូត»៕