នាពេលថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គមនាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ជុំវិញករណីបុរសម្នាក់បានយករូបនារីដ៏ស្រស់ស្អាតមួយរូបផុសក្នុង Story គណនីរបស់ខ្លួន ដោយភ្ជាប់ជាមួយពាក្យថា «HBD ប្រពន្ធសម្លាញ់» ទាំងដែលពុំស្គាល់គ្នាពីមុនឡើយ បង្កជាការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីឈ្មោះ Lii Suna បានបញ្ជាក់ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះឱ្យបានដឹងថា បុគ្គលដែលយករូបនាងមកផុស ក្នុង Story Facebook ដែលភ្ជាប់ជាមួយពាក្យ «HBD ប្រពន្ធសម្លាញ់»
ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសខ្លួនយ៉ាងធ្ងន់ធ្ងរ ពេលនេះបានចូលខ្លួនទទួលស្គាល់នូវកំហុស និង សុំទោសជាសាធារណៈហើយ នៅប៉ុស្តិ៍ក្តុលដូនទាវ។
ទន្ទឹមនោះម្ចាស់គណនីខាងលើបានបញ្ជាក់បន្ថែមទៀតថា ៖ «ថ្ងៃនេះ ម៉ោង ១២ ថ្ងៃត្រង់ ខ្ញុំនឹងលុបការផុសវីដេអូពីការសុំទោសរបស់គាត់មកលើរូបខ្ញុំ នៅក្នុងសាលាសង្កាត់ពីម្សិលមិញចេញ។
២៤ ម៉ោង គ្រប់គ្រាន់ហើយ ដើម្បីលាងភាពស្អាតស្អំនាងខ្ញុំវិញ ហើយការថតវីដេអូដែលបានផុសគឺសុទ្ធតែបានការយល់ព្រមពីបងប្រុសម្នាក់ហ្នឹង។អរគុណ»៕