អ្នកគ្រប់គ្រងទូទៅនៅខារ៉ាអូខេ(DM)ម្នាក់ចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំ ជាបុក្គលិកបានសម្រេច ហើយគំរាមបើហ៊ានប្រាប់ម្តាយនិងបញ្ឈប់ពីការងារ
ភ្នំពេញ: បុរសវ័យចំណាស់ល្មោកកាមម្នាក់ដែរគេស្គាល់ថាជាអ្នកគ្រប់គ្រងទូទៅនៅខារ៉ាអូខេ(DM)បានចាប់រំលោភក្មេងស្រីអាយុ ១៥
ឆ្នាំជាបុគ្គលិកបានសម្រេច ហើយគំរាមមិនឲ្យប្រាប់ម្ដាយបើហ៊ានប្រាប់នឹងបញ្ឈប់ពីការងារទាំងកូនទាំងម្តាយ។ ករណីចាប់រំលោភបានសម្រេចនេះឡើងបានកើតឡើងកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណជា២ រសៀល នៅចំណុចខារ៉ាអូខេ( DM)
តាមបណ្តោយផ្លូវ ២១៥ កែងនឹងផ្លូវ១១៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។លុះមកដល់ប្រលប់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល។ ជនសង្ស័យមានឈ្មោះ អ៊ូ ហុងភេទប្រុស អាយុជាង៦០ឆ្នាំ មុខរបរអ្នកគ្រប់គ្រងទូទៅនៅខារ៉ាអូខេ កើតហេតុខាងលើ។
ចំណែកជនរងគ្រោះមានឈ្មោះ អ-ស-ជ ភេទស្រី អាយុ ១៥ ឆ្នាំមុខរបរបុគ្គលិកផ្នែករត់តុនៅខារ៉ាអូខេកើតហេតុខាងលើ ស្នាក់នៅម្ដុំបុរីកីឡា ខណ្ឌ 7 មករា មានស្រុកកំណើត នៅឯស្រុកស្រែអំបិល ខេត្តកោះកុង។
ជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុនៅ ថ្ងៃទី ១៧ ខែកក្កដាឆ្នាំ២០២២ វេលាម៉ោងប្រមាណជា ២ រសៀល រូបគាត់បានមកធ្វើការប្រចាំការវេនថ្ងៃ លុះមកដល់ ខារ៉ាអូខេកើតហេតុលើក៏ឃើញជនសង្ស័យឈ្មោះអ៊ូ ហុង
ដែលជាអ្នកគ្រប់គ្រងទូទៅនៅក្នុងខារ៉ាអូខេខាងលើនេះ ខណៈនោះដែលស្រាប់តែជនសង្ស័យមិនបានសួនាំអីគាត់ទេ បានចាប់រំលោភលើរូបគេទាំងកំរោលបានសម្រេចតែម្តង ហើយជនសង្ស័យក៏បានគំរាមបើរូបគាត់ថាបើហ៊ានប្រាប់ដល់ម្ដាយនឹងបញ្ឈប់ពីការងារទាំងពីរនាក់
ពេលនោះរូបគាត់ក៏មិនហ៊ានប្រាប់ម្តាយដែរ ខ្លាចអត់ការងារធ្វើទាំងពីរនាក់។ បើតាមការរៀបរាប់ពីម្ដាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា លុះរំលងបានមួយថ្ងៃ រូបគាត់ជាម្ដាយមានការសង្ស័យក៍បានសួនាំទៅលើកូនស្រីរបស់គាតឃើញយំផងនិងមានសភាពខុសធម្មតា ដោយសួរទៅសួរមក
កូនស្រីរបស់គាត់បានប្រាប់ថាអ្នកគ្រប់គ្រងនៅខារ៉ាអូខេខាងលើចាប់រំលោភបានសម្រេចហើយគំរាមមិនឲ្យប្រាប់ម្តាយទេនោះទេខ្លាចគេបញ្ឈប់ពីការងារទាំងពីរនាក់ ក្រោយមករូបគាត់ជាម្តាយបាននាំកូនស្រីដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សាដេប៉ូទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
លុះមកដល់ប្រលប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ ដោយមិនឃើញសមត្ថកិច្ច មានចំណាត់ការទៅលើជនសង្ស័យ រូបគាត់ជាម្ដាយបានដឹកដៃកូនមកខារ៉ាអូខេកើតហេតុខាងលើឲ្យជនសង្ស័យចេញមុខមកធ្វើការដោះស្រាយគ្នា
តែជនសង្ស័យនោះមិនព្រមចេញមុខដោះស្រាយទេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្អូនសារព័ត៌មានជាច្រើបស្ថាប័នចុះទៅធ្វើការផ្សាយផ្ទាល់នៅកន្លែងកើតហេតុភ្លាមៗ ចំណែកជនសង្ស័យឃើញសុភាពមិនស្រួលបានទាញម៉ូតូឡើងជិះចេញពីខារ៉ាអូខេគេចខ្លួនបាត់ស្រមោល។ ចំណែកម្ដាយនិងកូនស្រីជាជនរងគ្រោះ បានសំណូមពរទៅសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យដើម្បីចាប់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
ប្រភព៖ http://www.cpns-news.com/?p=56890&fbclid=IwAR3wOLfo5fIrjalxfKMXDmfIl46LASiRPmLLlLIzEpNUTbIVMyzS4XP-lEM&fs=e&s=cl
សូមទស្សនាវីដេអូខាងក្រោម៖